ទាហាន កូរ៉េខាង ជើង យ៉ាង ហោច ១រយ នាក់ស្លាប់ នៅ សមរភូមិសង្គ្រាមអ៊ុយក្រែនរុស្ស៊ី

7News

 ទាហាន កូរ៉េខាង ជើង យ៉ាង ហោច ១រយ នាក់ស្លាប់ នៅ សមរភូមិសង្គ្រាមអ៊ុយក្រែនរុស្ស៊ី

នៅក្នុង ខែ ធ្នូ ២០២៤ នេះ មាន ទាហាន កូរ៉េខាង ជើង យ៉ាងហោច ណាស់ មួយ រយ នាក់ បាន ស្លាប់ បាត់ បង់ ជីវិត នៅក្នុង សមរភូមិសង្គ្រាម រវាង អ៊ុយក្រែន និង រុស្ស៊ី។ នេះ បើ តាម ការ អះអាង របស់ តំណាង សភា កូរ៉េខាង ត្បូង។ ព័ត៌មាន នេះ ក៏ មាន លេច ឮ ចេញ ពី ប្រភព អ៊ុយក្រែន និង អាមេរិក ដូច គ្នា។ ប៉ុន្តែនៅលើ សមរភូមិ រុស្ស៊ី បន្ត មាន ប្រៀប លើ អ៊ុយក្រែនដែល ទទូចកាន់ តែ ខ្លាំង រក ជំនួយយោធា ពី សម្ព័ន្ធ មិត្ត អឺរ៉ុប អាមេរិក និង អង់គ្លេស។

ក្រោយ ជំនួប ប្រជុំ ជា មួយ ក្រុម ភ្នាក់ងារចារកិច្ច ជាតិ តំណាង សភា កូរ៉េខាង ត្បូង ម្នាក់ បាន អះអាង ថា នៅក្នុង ខែ ធ្នូ ២០២៤ នេះ ទាហាន កូរ៉េខាង ជើងបាន ចុះ ប្រយុទ្ធ ក្នុង សមរភូមិសង្គ្រាម រវាង រុស្ស៊ី និង អ៊ុយក្រែន ដោយ ផ្ទាល់ ហើយ មាន យ៉ាងហោច ទាហាន ១០០នាក់ បានស្លាប់ ជិត មួយពាន់ នាក់ រង របួស។ ការ បាត់ បង់ ជីវិតជា ច្រើន ផ្សេងទៀត ដែល ខ្លះ ជា នាយទាហាន ជាន់ ខ្ពស់របស់ កូរ៉េខាង ជើង ផង ដោយ ហេតុ តែ បាន រង ការ វាយប្រហារ មីស៊ីល និង ដ្រូន របស់អ៊ុយក្រែន ព្រមទាំង គ្រោះ ថ្នាក់ ពេល កំពុង ហ្វឹកហាត់។ នេះ បើ តាម ប្រភព កូរ៉េខា ងត្បូង ដដែល។ សម្រាប់ក្រុម ភ្នាក់ងារ ចារកិច្ច កូរ៉េខាង ត្បូង ជន រងគ្រោះ កូរ៉េខាង ជើង មាន ចំនួន ច្រើន ខ្លាំង ក៏ ព្រោះ តែ ពួកគេ មិន សូវ ស្គាល់បរិស្ថាន - ស្ថានភាព ភូមិសាស្ត្រ សមរភូមិ ផង ព្រោះ ពួកគេ ត្រូវ បាន ប្រើ ជា កង កម្លាំង ទ័ព ស្រួច នៅ ជួរ មុខចាំ បូជា ជីវិត និង ព្រោះ តែ ពួកគេ នៅ ខ្វះ សមត្ថភាព ប្រយុទ្ធ ប្រឆាំង នឹង ដ្រូន។
គេ មិន ដឹង អំពី ចំនួន ពិតប្រាកដ នៃ ទាហាន កូរ៉េខាង ជើង ក្នុង ជួរ ទ័ព រុស្ស៊ី ទេ ក្រេម ឡាំង គ្មាន ឆន្ទៈ បញ្ជាក់ ព័ត៌មាន នេះ ឡើយ ។ ប៉ុន្តែកាលពី ថ្ងៃអង្គារ មេបញ្ជាការកងទ័ព អ៊ុយក្រែន អូឡេសង់ដ្រឺ សៀរស្គី បាន ប្រកាស ថា យោធា រុស្ស៊ី បាន បើក ប្រតិបត្តិការ សន្ធាប់ មួយ ក្នុង តំបន់ គួរស្ក៍ ដោយ ប្រើកងពល កូរ៉េខាង ជើង និង ដោយ រង ការ បាត់ បង់ យ៉ាង ដំណំ។ ក្នុង ថ្ងៃ តែមួយ នោះ អ្នកទទួល ខុស ត្រូវ អាមេរិក ក៏ បាន អះអាង ដូច គ្នា ថា មាន ទាហាន កូរ៉េខាង ជើង ច្រើន នាក់ ស្លាប់ និង រង របួស ។ ពេល នេះ ក្រុមចារកិច្ច កូរ៉េខាង ត្បូង កំពុង តាមដាន យ៉ាង ប្រកិត ក្រែង មាន ការ ដាក់ កងទ័ពកូរ៉េខាង ជើង ថ្មី ទៅ រុស្ស៊ី។ នេះ បើតាម ការ អះអាង របស់ សមាជិក សភា កូរ៉េខាត្បូង ដដែល។

តាំងពី ធ្វើ សង្គ្រាម ចូល ឈ្លានពាន អ៊ុយក្រែន មក រុស្ស៊ី បាន ពង្រឹង កិច្ចសហប្រតិបត្តិការ យោធា ជាមួយ កូរ៉េខាង ជើង ដោយ ចុះ សន្ធិសញ្ញា ជា ប្រវត្តិសាស្ត្រ ការពារ គ្នា ទៅ វិញ ទៅ មក ផង។ ចំណែក អ៊ុយក្រែន វិញ បន្ត រំពឹង លើ សម្ព័ន្ធមិត្ត លោក ខាង លិច។ លោក ហ្សេឡេនស្គី បាន អំពាវនាវ ជា ថ្មីនៅ ថ្ងៃព្រហស្បតិ៍ នេះមុនការ បើក ជំនួបកំពូល អឺរ៉ុប ចុង ឆ្នាំ ថា មាន សាមគ្គីភាព រវាង សហភាព អឺរ៉ុបនិង អាមេរិក ទើប អាច សង្គ្រោះ អ៊ុយក្រែន រក សន្តិភាព និង បញ្ឈប់ សកម្មភាព រុស្ស៊ី របស់ ពូទីនបាន។ ក្នុង ពេល រង់ ចាំ សេចក្តី សម្រេច អឺរ៉ុប និង ការ ត្រលប់ មក ដឹកនាំ អាមេរិករបស់ លោក ដូណាល់ ត្រាំ អ៊ុយក្រែន បាន ទទួល ការ គាំទ្រ ពី អង់គ្លេស ដែល ប្រកាស ផ្តល់ ជំនួយ ជា សម្ភារៈ បរិក្ខារយោធា ចំនួន ២៧៣ លាន អឺរ៉ូ សម្រាប់ ឆ្នាំ ២០២៥៕

Nº.0253


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top