អង្គការ សហប្រជាជាតិ អំពាវនាវរក ជំនួយ មនុស្សធម៌ ប្រមាណ ៤៧ ពាន់លា នដុល្លារ សម្រាប់ឆ្នាំថ្មី ក្នុង ឆ្នាំថ្មី ខាង មុ

7News

 អង្គការ សហប្រជាជាតិ អំពាវនាវរក ជំនួយ មនុស្សធម៌ ប្រមាណ ៤៧ ពាន់លា នដុល្លារ សម្រាប់ឆ្នាំថ្មី

ក្នុង ឆ្នាំថ្មី ខាង មុខ អង្គការ សហប្រជាជាតិ ត្រូវការកញ្ចប់ មូលនិធិ មនុស្សធម៌ ប្រមាណ ៤៧,៧ ពាន់លា នដុល្លារ ដើម្បី ជួយសង្គ្រោះ មនុស្ស ប្រមាណ ១៩០ លាននាក់ ។ មនុស្ស ទាំង ជាង ១៩០ លាននាក់ នោះ ជាជនរងគ្រោះ ព្រោះតែវិបត្តិសង្គ្រាម និង រងគ្រោះពី ការ ប្រែប្រួល អាកាសធាតុ។

ពិភពលោក សព្វថ្ងៃ នេះ ប្រឈមមុខ នឹង វិបត្តិ ច្រើន ប្រភព ច្រើន ប្រភេទ និង ជម្លោះចេះតែ កើន ខ្លាំង ឡើង ៗ ហើយ ប្រជាជនស៊ីវិល ស្លូត ត្រង់ ទន់ខ្សោយ ដែលត្រូ វធ្លាក់ ខ្លួន រងគ្រោះ ទទួល ផល វិបាក ច្រើន ជាងគេ ។ បើ គិត ត្រឹម ពាក់កណ្តាល ឆ្នាំ២០២៤ មនុស្ស យ៉ាងហោច ១២៣ លាន នាក់ ត្រូវ ផ្លាស់ទី ទាំង បង្ខំចិត្ត ព្រោះតែ ជម្លោះ ប្រដាប់ អាវុធ និង អំពើ ហិង្សា ហើយ និង បញ្ហា ប្រែប្រួល អាកាសធាតុ។ នេះ បើ តាម នាយក កិច្ច ការ មនុស្ស ធម៌ របស់ អង្គការ សហប្រជាជាតិ លោក ថម ហ្វ្លេតឈ័រ ដោយ បញ្ជាក់ ទៀត ថា កាលពីឆ្នាំ ទៅមិញ អង្គការ សហប្រជាជាតិ បាន ជួយ សង្គ្រោះ មនុស្ស យ៉ាង តិច ១៦០ លាន នាក់ ទៅក្នុង ពិភព លោក ។

លោក ថម ហ្វ្លេតឈ័រ អះអាង ដែរថា ឆ្នាំ២០២៤ ជា ឆ្នាំ ដែល អាក្រក់ ចំពោះ កិច្ច ការ មនុស្សធម៌ ដ្បិត ថា មនុស្ស ជាច្រើន ជា ជនស៊ីវិល ស្លូតត្រង់ ត្រូវ ស្លាប់ បាត់បង់ ជីវិត នៅ តំបន់ ហ្កាហ្សា នៅ អ៊ុយក្រែន ស៊ូដង់ លីបង់ ស៊ីរី ។ល។។   មន្ត្រី បុគ្គលិកមនុស្សធម៌ របស់ អង្គការ សហប្រជាជាតិ   ក៏ ស្លាប់ ច្រើន ណាស់ដែរ ក្នុង ឆ្នាំនេះ ពោល គឺ ច្រើន ជាង ឆ្នាំ ២០២៣ ដែល មានស្លាប់ ត្រឹមតែ ២៨០ នាក់។

ពីទីក្រុង ហ្សឺណែវ ថ្ងៃ ពុធ ទី ៤ធ្នូ  មន្ត្រីជាន់ ខ្ពស់អង្គការ សហប្រជាជាតិ ទទួល កិច្ចការមនុស្សធម៌ ក៏ ព្យាករថា ឆ្នាំថ្មី ២០២៥ អាច នឹង មាន មនុស្ស ប្រមាណ ៣០៥ លាន នាក់ ដែល ត្រូវ ការ ជំនួយ សង្គ្រោះ ជា ចាំបាច់។ អាស្រ័យ ហេតុនេះ ហើយ គេត្រូ វ ការ មូលធិនិ យ៉ាងហោច ប្រមាណ ៤៧,៧ ពាន់លា នដុល្លារ ដើម្បី បំពេញ គម្រោង សកម្មភាព ម នុស្សធម៌ ។



Nº.0212

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top