ប្រសាសន៍ សម្តេចតេជោហ៊ុន សែន «ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ» ចំណែកលោកមេឃុំ អ៊ំ មនោរម្យ និងបក្សពួក លេបទាំងស្រះទឹក កាប់ទាំងដើមឈើ

7News

 

ប្រសាសន៍ សម្តេចតេជោហ៊ុន សែន «ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ» ចំណែកលោកមេឃុំ អ៊ំ មនោរម្យ និងបក្សពួក លេបទាំងស្រះទឹក កាប់ទាំងដើមឈើ

ចេញផ្សាយថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤








កំពង់ស្ពឺ: រឿងរាវលោក អ៊ំ មនោរម្យ មេឃុំកាក់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ លោក ថោង ស៉ីវង់ មេភូមិរការធំ លោកអៀម ចុន អនុភូមិរកាធំ និងបក្សពួក បានឃុបឃិតគ្នា រៀបចំឯកសារបន្លំភ្នែកមន្រ្តីសោរិយោដីដើម្បីចុះបញ្ជាី(វាស់ប្លង់រឹង) តែត្រូវប្រជាពលរដ្ឋប្តឹងទបស្កាត់ទាន់។




លោកអ៊ំមនោរម្យមេឃុំកាត់ភ្លុកស្រុកបរិសេធខេត្តកំពង់ស្ពឺ ដែលពីដើមឡើយជាសកម្មជនរបស់គណបក្សប្រឆាំងមួយ បន្ទាប់ពីបានសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនឲ្យកាន់តួនាទីជាមេឃុំកាត់ភ្លុកមួយរយៈកន្លងមកនេះឃើញថាកំពុងតែបង្កើតបក្សពួកស្វាមរកប្រយោជន៍នៅក្នុងភូមិឃុំធ្វើឲ្យប្រជាពលរដ្ឋមានការមិនពេញចិត្តជាខ្លាំង។ជាក់ស្ដែងនៅក្នុងអំឡុងខែមិថុនាឆ្នាំ ២០២៤ កន្លងមក មេឃុំរូបនេះនឹងលោកថោងស៊ីវង់ មេភូមិរកាធំ  លោក អៀន ចុន អនុភូមិរកាធំ និងបក្សពួក បានឃុបឃិតគ្នា បានរៀបចំឯកសារបន្លំភ្នែកមន្ត្រីសុរិយោដីដើម្បីចុះជាបញ្ជី(វាស់ប្លង់រឹង)លេបយកស្រះទឹករួមមួយកន្លែង នៅក្នុងភូមិរកាធំឃុំកាត់ភ្លុកស្រុកពោធិ៍សាត់ខេត្តកំពង់ស្ពឺ។ តែត្រូវប្រជាពលរដ្ឋដឹងទាន់ក៏បាន ដាក់ពាក្យប្ដឹងទប់ស្កាត់ និង ដឹងបានដាក់ពាក្យបណ្ដឹងទៅកាន់ភូមិឃុំស្រុកតែមិនឃើញមានដំណោះស្រាយអ្វីសោះ។រហូតឈានដល់ថ្ងៃទី ១១ខែកក្កដាឆ្នាំ ២០២៤មិនឃើញមានមន្ត្រីភូមិឃុំស្រុកមានចំណាត់ការអ្វីក៏នាំគ្នាផ្ដិតមេដៃស្នើសុំកិច្ចអន្តរាគមន៍ទៅកាន់លោកអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម បណ្ឌឹត ជាបច័ន្ទ សោភ័ណ្ឌ ។ដើម្បីទាមទារយកស្រះទឹកនោះបូករក្សាទុកជារបស់រួមដូចដើម ទុក្ខសម្រាប់ប្រជាជនក្នុងភូមិទាំងមូលប្រើប្រាស់ ។ 

     បន្ទាប់ពីបានទទួលលិខិតពីប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានដាក់លិខិតបង្គាប់ការឲ្យមន្ត្រីថ្នាក់ស្រុកដោះស្រាយជូនប្រជាពលរដ្ឋ ។ស្រុកបសេដ្ឋក៍បានចេញ លិខិតអញ្ជើញដល់អ្នកពាក់ព័ន្ធ មកចូលរួមដោះស្រាយនៅសាលាឃុំកាត់ភ្លុកនៅថ្ងៃទី ១៦ខែកញ្ញាឆ្នាំ ២០២៤ វេលាម៉ោង ២: ០០រសៀល ។តែការចូលរួមដោះស្រាយនោះនលោកមេឃុំ អ៊ុំម នោរម្យ លោកអៀម ចុន លោកថោងស៊ីវង់  និងបក្សពួកផ្សេងទៀតមិនមកចូលរួមនោះទេ គឺមានតែមន្ត្រីថ្នាក់ស្រុក ឃុំមួយចំនួន និងប្រជាពលរដ្ឋដែលទាមទារតែប៉ុណ្ណោះ ។រហូតមកដល់ពេលនេះគឺមានការប្រជុំដោះស្រាយជាច្រើនលើកច្រើនសារនៅក្នុងសាលាស្រុក។





  បើតាមការលើកឡើងរបស់ លោកឧកញ៉ា អែល សារ៉ុម ដែលជាតំណាងឲ្យប្រជាពលរដ្ឋក្នុងការទាមទារស្រះទឹកនេះបានលើកឡើងថា  ៖  ខ្ញុំកោតតែលោកមេឃុំមេភូមិនិងអស់លោកទាំងនេះគាត់ធ្វើទៅរួច ទាំងដែលពួកគាត់ទាំងអស់នេះរួមទាំងខ្ញុំផងដែរសុទ្ធតែជាអ្នកធ្លាប់ហូបក្តាមហូបខ្យងហូបព្រលឹតហូបត្រីដែលបានមកពីការអាស្រ័យផល ពីស្រះទឹកនេះ ហេតុអ្វីពួកគាត់បិទភ្នែកលេបយកទៅរួច ទាំងមិនមានការអៀនខ្មាស់ ថែមទាំងកាប់បំផ្លាញ់ ដើមឈើរធំៗ នៅជុំវិញស្រះនោះអស់រលីងអញ្ចឹង បើពួកគាត់ទៅយកនៅកន្លែងណាផ្សេងខ្ញុំមិនថានោះទេ តែស្រស់ទឹកនេះ ខ្ញុំដឹងក្តីឡើងពេលដែលខ្ញុំនៅរៀនស្រះទឹកនេះ ខ្ញុំបានអាស្រ័យផលពីស្រះទឹកនេះ ដើម្បីបានប្រាក់យកមករៀនសូត្របន្តរហូតដល់សព្វថ្ងៃនេះ ហើយខ្ញុំក៏ស្គាល់ច្បាស់ផងដែរពីស្រះទឹកនេះ បើមិនដឹងគុណ ក៏គួរកុំបំផ្លាញ។ហើយបើយើងអាចថែរក្សាអភិរក្សស្រះនេះទុក ក៏ចាត់ទុកថាជាការដឹងគុណ! មួយដែរ។

      ចំណែក លោកអៀម ចុន បានចូលទៅខមិន នៅក្នុងអង្គភាពសារព័ត៌មានមួយដោយលើកឡើងថា ៖ រូបភាពរំលោភដូចគាត់ នេះមិនក្រោយ ៤០ទៅ៥០ប្លង់នោះទេ។

            លោកឧញ៉ា ក៏បានបន្ថែមទៀតថា ៖ ក្រោយពីឆ្លងកាត់ការជួបប្រជុំគ្នាជាច្រើនលើកច្រើនសារមក បន្ទាប់ពី លោក អៀម ចុន បានទទួលស្គាល់ថាខ្លួនពិតជាបានរំលោភ និងព្រមប្រគល់ស្រះទឹកនេះឲ្យមកជារបស់រួមវិញ។ នៅថ្ងៃទី២ ធ្នូ ឆ្នាំ២០២៤ នេះ បែរជាលោក អភិបាលរងស្រុក ឈុំ សុវណ្ណរក្ស នៅមុខសុំអោយលោកឧកញ៉ាឲ្យជួយចេញប្រាក់មួយចំនួនឲ្យទៅលោក អៀម ចុន ដែលលោក ចុន បានបង្កើតរូបភាពនានាដើម្បី លេបយកតែមិនបានសម្រេចទភវិញ ព្រោះថាលោក អៀម ចុន ខាកតបង់។

        នេះសបញ្ជាក់ឲ្យឃើញថា បើខ្មោចស្រុកមិនឱ្យដៃខ្មោចព្រៃក៏មិនហ៊ានដែរ។ តើលោកអភិរងស្រុករូបនេះ សមជាអ្នកមន្រ្តី បំរើសរាស្រ្តដែរឬទេ។ចំណែកលោកសំអឿន សុបញ្ញា អភិបាលស្រុកបសេដ្ឋ អង្គភាពសារព័ត៌មានយើងខលចូលជាច្រើនដងតែមិនមានអ្នកទទួល។

     គួរំឭកថា នៅកាលពីអំឡុងឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្រ្តីកម្ពុជាក៏ធ្លាបបានចេញអនុក្រឹត្យសម្រេចដកតំណែងលោក ឈឺន សុធន ពីអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ រួចមក ហើយដែរ បន្ទាប់ពីលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានផ្ញើលិខិតប្រមាន ក្រោយ ជាប់ ពាក់ ព័ន្ធ នឹង ការ ប្រព្រឹត្ត អំពើ ពុក រលួយ ទិញ លក់ ដី របស់ រដ្ឋ ខុស ច្បាប់ ជាង ១៦០ហិកតា។7news

Nº.0281

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top