ក្រេមឡាំង៖ រុស្ស៊ីនឹងសងសឹកវិញ បន្ទាប់ពីអ៊ុយក្រែនបាញ់មីស៊ីលអាមេរិកចូលក្នុងទឹកដីរុស្ស៊ី
ថ្លែង នៅថ្ងៃព្រហស្បតិ៍ ទី ១២ ខែធ្នូ ឆ្នាំ ២០២៤ វិមានក្រេមឡាំងបានអះអាងថា កងទ័ពរុស្ស៊ី នឹងសងសឹកវិញ ឲ្យខានតែបាន អំពើវាយប្រហារពីសំណាក់អ៊ុយក្រែន ក្នុងថ្ងៃ ពុធ ទី១១ ខែធ្នូ ដោយប្រើមីស៊ីលអាមេរិកចម្ងាយឆ្ងាយ ក្នុងគោលបំណងវាយកំទេច ព្រលានយន្តហោះយោធារុស្ស៊ី មួយកន្លែង។ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រតិកម្មភ្លាមៗថា នេះគឺជា ទង្វើផ្គើនមួយ ពីសំណាក់អ៊ុយក្រែន ដោយបានដើររំលងបន្ទាត់ក្រហម ដែលតម្រូវឲ្យរុស្ស៊ីត្រូវតែតបតវិញ ជាដាច់ខាត។
ផ្អែកតាមប្រភពព័ត៌មានពីកងទ័ពរុស្ស៊ី នៅព្រឹកថ្ងៃ ពុធ ទី ១១ ខែធ្នូ ព្រលានយន្តហោះយោធាមួយ ដែលស្ថិត នៅក្រុង Taganrog ក្នុងខេត្ត Rostov នាប៉ែកនិរតី នៃប្រទេសរុស្ស៊ី បានក្លាយជាផ្ទាំងស៊ីប នៃការវាយប្រហារ ដោយ មីស៊ីលអាមេរិក ប្រភេទ ATACMS ចំនួន ៦ គ្រាប់ ដែលបាញ់ដោយទ័ពអ៊ុយក្រែន។ ក្នុងនោះ មីស៊ីល ២ គ្រាប់ត្រូវទ័ពរុស្ស៊ីបាញ់កំទេចក្នុងអាកាស រីឯ ៤ គ្រាប់ទៀត ហោះវង្វេងទៅកាន់ទីផ្សេង ក្រោមឥទ្ធិពលនៃ យោធបរិក្ខារអេឡេកត្រូនិករបស់រុស្ស៊ី។
លោក ពូទីន គម្រាមថា រុស្ស៊ីនឹងវាយបកវិញ ដោយប្រើមីស៊ីលបាលីស្ទិកអ៊ីពែរសូនិក ប្រភេទ Oreshnik ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ទៅលើទីតាំងយុទ្ធសាស្ត្រសំខាន់ៗ ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន រួមទាំងបណ្តាប្រទេសខាងលិចណា ដែលជួយអ៊ុយក្រែនឲ្យវាយប្រហារមកលើដែនដីរុស្ស៊ី។
ចំណែក ឯ អនុអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោកស្រី Sabrina Singh បានថ្លែង នៅថ្ងៃ ពុធ ទី ១១ ទៅកាន់អ្នកសារព័ត៌មានថា បើតាមការប៉ាន់ស្មានរបស់ក្រុងវ៉ាស៊ីនតោន រុស្ស៊ីពិតជាអាចវាយប្រហារ ទៅលើអ៊ុយក្រែន ដោយប្រើមីស៊ីល Oreshnik នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថា ការគម្រាមខ្លាំងៗតបវិញរបស់ម៉ូស្គូ ដូចមាននិយាយខាងលើនេះ កើតឡើងក្នុងពេល មិនដល់ ១ ខែ ផង ដែលលោក ដូណាល់ ត្រាំ នឹងត្រឡប់ទៅកាន់អំណាចនៅ សេតវិមាន ជាថ្មីឡើងវិញ និង ចំពេលដែលមានពាក្យចចាមអារ៉ាម ជុំវិញកិច្ចចរចាស្វែងរកសន្តិភាព រុស្ស៊ី-អ៊ុយក្រែន ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។
ងាកមកមើល សមរភូមិប្រយុទ្ធវិញ កងទ័ពរុស្ស៊ីបន្តដណ្តើមយកបានទីប្រជុំជនថ្មីៗ ក្នុងទឹកដីអ៊ុយក្រែន ព្រមទាំងបាន ច្រានចេញទៅ
Nº.0234