ប្រទេសតែមួយហេតុអ្វីការអនុវត្តច្បាប់ខុសគ្នា? រឿងសង់របងរំលោភផ្លូវសាធារណៈរាប់ឆ្នាំអាជ្ញាធរស្រុកបសេដ្ឋដោះស្រាយមិនចេញ

7News

 ប្រទេសតែមួយហេតុអ្វីការអនុវត្តច្បាប់ខុសគ្នា? រឿងសង់របងរំលោភផ្លូវសាធារណៈរាប់ឆ្នាំអាជ្ញាធរស្រុកបសេដ្ឋដោះស្រាយមិនចេញ



ខេត្តកំពង់ស្ពឺ÷ ក្រោយពីមានលិខិតបង្គាប់ការរបស់អភិបាលខេត្តកំពង់ស្ពឺលេខ៥៧៧/២៤ .. ចុះថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីឲ្យអាជ្ញាធរបើកកិច្ចប្រជុំពិភាក្សាករណីធ្វើរបងរំលោភលើផ្លូវសាធារណៈដែលមានឈ្មោះ អ៊ុំ សុភាង ដែលបានសាងសង់សំណង់រឹងមាំនាពេលបច្ចុប្បន្ន។ យោងតាមប្រភពពីលោកឧកញ៉ា អែល សារ៉ុមដែលជាតំណាងប្រជាពលរដ្ឋបានឲ្យអង្គភាពសារព័ត៌មានយើងដឹងថានៅព្រឹកថ្ងៃទី ០២ខែធ្នូ ឆ្នាំ២០២៤ នេះថាក្រោយពីលោកបានទទួលលិខិតអញ្ជើញពីអាជ្ញាធរ ស្រុក             បសេដ្ឋ លោកបានចូលរួមប្រជុំដោះស្រាយជុំវិញនិងករណី ឈ្មោះ អ៊ុំ សុភាង ដែលបានសាងសង់រំលោភ យក ផ្លូវសាធារណៈរួចមកលោកឧកញ៉ាបានបញ្ជាក់ថាការដោះស្រាយរបស់អាជ្ញាធរ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ មិនមានលទ្ធផលអ្វីនោះទេ។










ចំណែកប្រជាពលរដ្ឋដែលរស់នៅទីនោះបានបញ្ជាក់បន្ថែមទៀតថា,រឿងដែលបុគ្គលឈ្មោះ អ៊ុំ សុភាង ត្រូវជាក្មួយរបស់លោក អ៊ុំ មនោរម្យ មេឃុំកាត់ភ្លុក សង់សំណង់រឹងរំលោភលើផ្លូវសាធារណៈនេះគឺកើតមានយូឆ្នាំមកហើយបើទោះបីជាមានការប្តឹងទប់ស្កាត់ពីប្រជាពលរដ្ឋច្រើនលើកច្រើនសារក៏ដោយប៉ុន្តែអាជ្ញាធរភូមិ ឃុំ និងស្រុកនៅតែដោះស្រាយមិនចេញ បានត្រឹមចុះមកមើលហើយ បាត់ឈឺង រួចក៏មានអ្នកផ្សេងមកមើលក្រោយៗគ្នា ទៀនគ្មានឃើញមានចំណាត់ការអីសោះ។


ចំណែកលោកឧកញ៉ា បានបញ្ជាក់ថា,ក្រោយពីចូលរួមកិច្ចប្រជុំដោះស្រាយសម្របសម្រួល វិវាទនៅសាលាស្រុកបសេដ្ឋ រួចមក គឺមិនបានលទ្ធផលនោះទេពីព្រោះភាគី ឈ្មោះ អ៊ុំ សុភាង បានស្នើសុំឲ្យទុករបងនោះសំរាប់ខ្លួនប្រើប្រាស់បណ្តោះអាសន្ន។


ក្នុងនាមលោកឧក ញ៉ា ជាតំណាងប្រជាពលរដ្ឋនៅតែទទូចស្នើសុំឲ្យអាជ្ញាធរស្រុកនិងខេត្តធ្វើយ៉ាងណាអនុវត្តវិធានការតាមផ្លូវច្បាប់ដើម្បីឲ្យបុគ្គល ឈ្មោះអ៊ុំ សុភាង ដែលបានសាងសង់របងរំលោភលើផ្លូវសាធារណៈនេះរុះរើរបងដែលខ្លួនបានរំលោភនោះចេញដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរនិងធ្វើជាគំរូល្អដល់ពលរដ្ឋនៅក្នុងភូមិ។


យោងតាមប្រភពពីលោកឧកញ៉ា អែល សារ៉ុម បានអោយអង្គភាពយើងដឹងថា,ពាក់ព័ន្ធនិងករណីខាងលើនេះលោក អ៊ុំសុភាង បានទទួលស្គាល់ថារូបលោកពិតជាសាងសង់សំណង់របងរឹងមាំរំលោភលើផ្លូវសាធារណៈពិតប្រាដកមែន ប៉ុន្តែលោកបានស្នើសុំទៅអាជ្ញាធរអោយលោកប្រើប្រាស់របងនេះបណ្តោះអាសន្នសិនរងចាំពេលណារដ្ឋត្រូវការពង្រើកផ្លូវលោកនិងប្រគល់ជូនរដ្ឋវិញ។លោក អ៊ុំ សុភាង បានបន្តឲ្យដឹងទៀតថា,ការសង់របងរំលោភលើផ្លូវសាធារណៈនេះនៅក្នុងភូមិគឺមានច្រើនកន្លែងហេតុអ្វីមិនមានបណ្តឹងឲ្យរុះរើ បែជាមានបណ្តឹងតែគ្រូសារលោកទៅវិញ?


ជាក់ស្ដែងនៅ រាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានអនុវត្តវិធានការក្តៅចំពោះបុគ្គលណាដែលសាងសង់សំណង់រំលោភនៅលើផ្លូវសាធារណៈ ដោយគ្មានការលើកលែង ចុះហេតុអ្វីខុសតែរដ្ឋបាលស្រុកបរសេដ្ឋបែរជាបណ្ដោយឱ្យមានសំណង់ជាច្រើនកន្លែងសង់រំលោភលើផ្លូវសាធារណៈទៅវិញប្រជាពលរដ្ឋសួរថាហេតុអ្វីប្រទេសតែមួយមានស្តង់ដាច្បាប់ដល់ទៅពីរទៅវិញ។

ដោយឡែក លោក ឈុំ វណ្ណរក្ស អភិបាលរង ស្រុក បសេដ្ឋ បានឲ្យដឹងនៅក្នុងអង្គប្រជុំយ៉ាងដូច្នេះថា,បញ្ហាខាងលើនេះដោយភាគីខាងលោកឧកញ៉ា ស្នើសំុអោយអាជ្ញាធរស្រុកធ្វើការដោះស្រាយទៅតាមជំនាញនោះទើបលោកសម្រេចថាសូមអោយលោក អ៊ុំ សុភាង ប្រើប្រាស់របងនេះបណ្តោះអាសន្នសិនទៅនៅពេលណាដែលរដ្ឋត្រូវការពង្រើកផ្លូវ លោក អ៊ុំ សុភាង ត្រូវប្រគល់ជូនរដ្ឋវិញដោយគ្មានលក្ខខណ៕

ប្រជាពលរដ្ឋបានដាក់សំណួរថា តើផ្លូវនេះជាផ្លូវសម្រាប់ពួកគាត់ប្រើប្រាស់ឬក៏ជាផ្លូវសម្រាប់តែពេលរដ្ឋត្រូវការ។

7news


Nº.0204

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top