២០ឆ្នាំក្រោយ ស៊ូណាមី ២០០៤នៅ តែ ជា មហន្តរាយដ៏ រន្ធត់ សម្រាប់ អាស៊ី
គ្រោះ រញ្ជួយ ដីនិង រលក យក្ស ស៊ូណាមីថ្ងៃទី ២៦ ធ្នូ ២០០៤ ជា គ្រោះ មហន្តរាយដ៏ កំណាច បំផុត ក្នុង ប្រវត្តិសាស្ត្រ ដែលបាន ឆក់ យក ជីវិត មនុស្ស អស់ ជាង ២ សែន ២ម៉ឺន នាក់ ។ ២០ ឆ្នាំ ក្រោយ ប្រជាពលរដ្ឋក្នុង ប្រទេសរងគ្រោះ ជា ច្រើន នៅ អាស៊ី បានប្រារព្ធ ពិធី រំឭកខួប និង វិញ្ញាណក្ខន្ធ អ្នក ស្លាប់ ទាំង អារម្មណ៍ សោកសៅ និង រន្ធត់ ក្តុកក្តួលបំផុត។
នៅថ្ងៃ ទី ២៦ ធ្នូ ២០០៤ ការរញ្ជួយដី ក្នុង កំរិត ៩,១វ៉ិចទ័រ នៅក្នុង សមុទ្ទ ចម្ងាយ ២៥០គីឡូម៉ែត្រ ពី ឆ្នេរ ខាង លិច នៃ ប្រទេស ឥណ្ឌូណេស៊ី បាន កក្រើក ឡើង និង បង្ក ជា រលក យក្ស ស៊ូណាមី កម្ពស់ ៣០ ម៉ែត្រ និងក្នុង ល្បឿន៨០០គីឡូម៉ែត្រ ក្នុង ម៉ោង វាយសង្គ្រុប លើ ក្រុង អាឆេ មុន គេ។ បន្ទាប់ មក មិនដល់ ពីរ ម៉ោង ផង រលក យក្ស ស៊ូណាមី បាន វាយបោក ដល់ ប្រទេស ស្រីលង្កា ឥណ្ឌា បង់ក្លាដែស ភូមា ថៃ និង ៩ ប្រទេស ផ្សេង ទៀត ក្នុង មហាសមុទ្ទឥណ្ឌា ព្រមទាំង ប្រទេស សូម៉ាលី តង់សានី នៃទ្វីប អាហ្វ្រិក ផង។
ជាមួយ នឹងថាមពល រញ្ជួយ ខ្លាំង ជាងរង គ្រាប់ បែក បរមាណូ ទម្លាក់ លើ ក្រុង ហ៊ីរ៉ូស្ហ៊ីម៉ា២៣០០០ដង កម្លាំង រលកស៊ូណាមី បាន វាយ បំផ្លាញ-បំបាក់ អាគារស្នាក់នៅ ផ្ទះ សម្បែង ផ្លូវ ថ្នល់ស្ពាន រុក្ខជាតិ ដើម ឈើ និងផ្តាច់ ជីវិត មនុស្ស អស់ ២២ ៦ ៤០៨ នាក់ ព្រមទាំងជំ រុញ ឱ្យ មនុស្ស ជាង ពីរ លាន នាក់ធ្វើ បំលាស់ ទី។ នេះ បើ តាម ទិន្នន័យ ពិភពលោក ស្តីពី មហន្តរាយ។ ភាគ ខាង ជើង កោះ ស៊ូម៉ាត្រា ជា តំបន់ រងគ្រោះ ខ្លាំង ជាង គេ បំផុត ដោយ មាន ស្លាប់ ១៦៥៧០៨ នាក់ ហើយ ភូមិឋាន ខ្លះ បាត់ អស់ ស្ទើរ ទាំង ស្រុង។ ក្នុង ចំណោម ជន រងគ្រោះស្លាប់ ជាង ៥ពាន់ នាក់ នៅ ប្រទេស ថៃ ពាក់ កណ្តាល ជា ទេសចរបរទេស និងបាត់ ខ្លួន បីពាន់ នាក់ ផ្សេង ទៀត។
២០ ឆ្នាំក្រោយ ប្រជាពលរដ្ឋ នៃ បណ្តា ប្រទេស រងគ្រោះ ទាំងអស់ នៅ តែរន្ធត់ ក្តុកក្តួល គ្រាំគ្រា មិន អាច បំភ្លេច គ្រោះ មហន្តរាយ ស៊ូណាមី ២០០៤ នេះ បាន និងនាំ គ្នា ប្រារព្ធ ខួបយ៉ាង សោកសៅបំផុត។ ឥណ្ឌូណេស៊ី (វិហារ អ៊ីស្លាម បៃទូរះម៉ាន) បាន ចាប់ ផ្តើម ពិធី រំឭកខួប មុន គេ ដោយ ចុច ស៊ីរ៉ែន ឱ្យ រោទិ៍ ឡើង រយៈ ពេល បី នាទី នៅ ចំពេល ម៉ោងកើត មហន្តរាយ រួច បន្ត ដោយ ការ សូត្រ ធម៌ និង ការ ជួប ជុំ គ្នានៅ ផ្នូរ កប់ ខ្មោច រួម ក្នុង ក្រុង បង់ដាអាឆេ ខេត្ត អាឆេ។ ស្រីលង្កា ដែល មាន ពលរដ្ឋ ស្លាប់ ៣៥០០០នាក់ ប្រារព្វ ពិធី នៅ ស្តូបគោរព វិញ្ញាណក្ខន្ធ ជន រងគ្រោះប៉េរ៉ាលីយ៉ា ។ ក្រៅ អំពី ការ ជួប ជុំ ខ្លះអុជទៀន នៅ តាមបណ្តោយ ឆ្នេរ ខ្លះ បានជ្រើសរើស រៀប ចំ ពិធី តាម ប្រពៃណី សាសនា របស់ ខ្លួន។ រដ្ឋាភិបាល ថៃ និង អង្គការ សហប្រជាជាតិ ត្រូវ ថ្លែង សុន្ទរកថា ស្តីពី ការ ត្រៀម លក្ខណៈ ប្រឈម នឹង គ្រោះ មហន្តរាយ ធម្មជាតិ បន្ថែម ពី លើ ការ ផ្សព្វផ្សាយរូបភាព ឯកសារ និងតាំងពិព័រណ៍ ស៊ូណាមី។
Nº.0276