អ៊ុយក្រែន ទទូច ឲ្យ អាល្លឺម៉ង់ ផ្តល់ មីស៊ីល បាញ់ រយៈចម្ងាយ ឆ្ងាយ

7News

 អ៊ុយក្រែន ទទូច ឲ្យ អាល្លឺម៉ង់ ផ្តល់ មីស៊ីល បាញ់ រយៈចម្ងាយ ឆ្ងាយ

ក្នុង បរិបទ នៃការ បោះឆ្នោត ជ្រើសរើស ថ្នាក់ដឹកនាំថ្មី នៅ អាល្លឺម៉ង់ អ៊ុយក្រែន បាន ទទូច រន្ថាន់ ឲ្យ អាល្លឺម៉ង់ ផ្តល់ឲ្យ ទីក្រុងកៀវ នូវ មីស៊ីលបាញ់រយៈចម្ងាយ ឆ្ងាយ ដើម្បីបណ្តេញ កងទ័ពរុស្ស៊ី ចេញពីទឹកដីរបស់ខ្លួន។ បេក្ខជន អនាគត អធិការបតីអាល្លឺម៉ង់ មកពីបក្ស អភិរក្សនិយម បានសន្យា យល់ព្រម ជួយ អ៊ុយក្រែន ដើម្បី ឈានទៅរក គោលដៅបញ្ចប់ សង្គ្រាម ឈ្លានពាន ឲ្យបាន ឆាប់។

អាល្លឺ ម៉ង់ នឹង ត្រូវ រៀប ចំ បោះឆ្នោត សភា មុន អាណត្តិ នៅ ខែ កុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។ ពេលនេះ ក្នុង ដំណាក់កាល ឃោសនា រក សំឡេងគាំទ្រ លោក ហ្វ្រេដេរីក មែរស្ស៍ (Friedrich Merz ) ប្រធានគណបក្សអភិរក្សនិយម គ្រិស្តសាសនាប្រជាធិតេយ្យ (CDU) ដែល កំពុងតែ មា នប្រជាប្រិយភាព ខ្លាំង បាន សន្យា បន្ត ជួយ អ៊ុយក្រែន ទប់ ទល់ ប្រឆាំង កង ទ័ព រុស្ស៊ី ដើម្បី ឈានទៅ រំលត់ ភ្លើងសង្គ្រាម ឲ្យ បាន ឆាប់។ បើតាមការ ចុះផ្សាយ ជាច្រើន , មជ្ឈដ្ឋានសាធារណៈ អាល្លឺម៉ង់ គិតថា អ្នក នយោបាយ រូបនេះ អាច នឹង ក្លា យជា អនាគត អធិការ បតីអាល្លឺម៉ង់ថ្មី ជំនួស លោក អូឡាហ្វ ស្ហុលស៍។

ប្រមុខ គណបក្ស ប្រឆាំង ធំជាងគេនៅអាល្លឺម៉ង់ រូបនេះ បាន អញ្ជើញ ធ្វើ ដំណើរទៅដល់ ទីក្រុង កៀវ ពីថ្ងៃចន្ទ ដើម្បីបង្ហាញ ការគាំទ្រ និង ចូលជួប ជាមួយ ប្រធានាធិបតីអ៊ុយក្រែន។ ក្នុង ជំនួបទ្វេភាគី នោះ ប្រមុខរដ្ឋ លោក   វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានរន្ទាន់ម្ចាស់ជំនួយអាល្លឺម៉ង់ ឲ្យផ្តល់ មីស៊ីលបាញ់បានរយៈចម្ងាយ ហើយនិងសុំឲ្យ បង្ហាញជំហរច្បាស់ អំពីការអនុញ្ញាតឲ្យអ៊ុយក្រែន ចូលជាសមាជិកអង្គការយោធាអូតង់។

គួរជ្រាបថា ពេលកន្លងទៅ រដ្ឋាភិបាល អាល្លឺម៉ង់ ក្រោម ការ ដឹកនាំរបស់ អធិការបតី អូឡាហ្វ ស្ហុលស៍ ដែល ជិត ផុតអាណត្តិទៅហើយ តែងតែ បដិសេធ មិនព្រម បើកភ្លើងខៀវ ផ្តល់ មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ ឲ្យទៅអ៊ុយក្រែន តប តាមការ ទាមទារដ៏ទទូច ជាយូរមកហើយ នោះឡើយ។ ផ្ទុយ ពី ជំហរ នេះ លោក ហ្វ្រេដេរីក មែរស្ស៍ បែរជាបង្ហើប ថា អាល្លឺម៉ង់ នឹង ធ្វើ អ្វីៗគ្រប់ យ៉ាង ដើម្បី អាច ឲ្យ អ៊ុយក្រែន មា នសមត្ថភាព ខ្លាំង និងអាច ការពារ ដែនដី របស់ខ្លួន បាន ព្រមទាំង អាច ផ្តល់ សន្តិសុខសុវត្ថិភាព ដល់ ទ្វីប អឺរ៉ុ ប។ លោក ហ្វ្រេដេរីក មែរស្ស៍ បញ្ជាក់ទៀត ថា អាល្លឺម៉ង់ នឹង ជួយ ផ្តល់ ជំនួយអាវុធបន្ថែម ឲ្យ អ៊ុយក្រែន ឲ្យ បាញ់ ចំ មូលដ្ឋានយោធា រុស្ស៊ី។ 


ក្នុងប្រសាសន៍ នេះ គេ អាច យល់ បានថា ប្រសិន បើ លោក ហ្វ្រេដេរីក មែរស្ស៍ ឈ្នះឆ្នោត និង ក្លាយ ជា ថ្នាក់ដឹកនាំអាល្លឺម៉ង់ នៅពេល ជាង ២ខែទៀត នោះ រដ្ឋាភិបាល ក្រុង ប៊ែរឡាំងថ្មី អាច នឹង បើក ផ្លូវ ប្រគល់ មីស៊ីល បាញ់ បាន ឆ្ងាយ ទៅ ឲ្យ ទីក្រុង កៀវ។

មីស៊ីលបាញ់រយៈចម្ងាយ ឆ្ងាយ របស់ អាល្លឺម៉ង់ ពាក់ឈ្មោះថា តូរុស (Taurus)។ ជា សព្វាវុធ ផលិត រួមគ្នា ដោយអាល្លឺម៉ង់ -ស៊ុយអែត វាអាច បាញ់ បាន ចម្ងាយ ឆ្ងាយ រហូត ដល់ ជាង ៥០០ គីឡូម៉ែត្រ ។

អាល្លឺម៉ង់ ជា ប្រទេស ម្ចាស់ ជំនួយ ហិរញ្ញវត្ថុ និង យោធា លំដាប់ ធំទី ២ បន្ទាប់ពី សហរដ្ឋអាមេរិក ។ ពេល ថ្មីៗ កន្លងទៅនេះ រដ្ឋបាល អាមេរិក របស់ លោក ចូ បៃដិន បាន យល់ព្រម ផ្តល់ភ្លើងខៀវ ឲ្យ អ៊ុយក្រែន ប្រើ មីស៊ីល បាញ់ បាន ឆ្ងាយ បាញ់ផ្លោង ចូល ទឹកដីរុស្ស៊ី។ ក៏ប៉ុន្តែ ក្តីបារម្ភ របស់អ៊ុយក្រែន និង អឺរ៉ុប គឺខ្លាចក្រែង តែពេល លោក ដូណាល់ ត្រាំ ចូល កាន់អំណាច សេតវិមាន អាមេរិកនៅដើមឆ្នាំថ្មី នោះអាមេរិករបស់ លោក ត្រាំ ដែល គិតតែប្រយោជន៍សួនតួ ទំនង ជាអាច នឹង ផ្តាច់ ឬ បន្ថយ ជំនួយ ចំពោះ អ៊ុយក្រែន ៕

Nº.0226


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top