សភា កូរ៉េខា ង ត្បូង បោះឆ្នោត ទម្លាក់ ប្រធានាធិបតី ស្តីទី ម្នាក់ ទៀត

7News

 សភា កូរ៉េខា ង ត្បូង បោះឆ្នោត ទម្លាក់ ប្រធានាធិបតី ស្តីទី ម្នាក់ ទៀត

ពីរ សប្តាហ៍ ក្រោយ ការព្យួរ តំណែង ប្រធានាធិបតី យូន សុកយោល នៅថ្ងៃ សុក្រ ទី ២៧ ធ្នូ នេះ សមាជិកសភា កូរ៉េខាង ត្បូង បាន បោះឆ្នោតដក ទំនុក ចិត្ត ពី ប្រធានាធិបតី ស្តីទី លោក ហាន ដុកសូ ទៀត។ បក្ស ប្រឆាំង បាន បន្ទោសលោក ហាន ដុកសូ ពីបទ “ ចូល រួម បះបោរយ៉ាង សកម្ម”។ ការទម្លាក់ ប្រធានាធិបតី ស្តីទី នេះ ប្រព្រឹត្ត ទៅ ចំ ថ្ងៃ ដែល តុលាការ ធម្មនុញ្ញ ចាប់ ផ្តើម ពិនិត្យ ករណី សភា ទម្លាក់ ប្រធានាធិបតី លោក យូនសុកយោល។

នេះ ជា លើក ទីមួយ ក្នុង ប្រវត្តិ កូរ៉េខាង ត្បូង ដែលមាន ករណី ទម្លាក់ ប្រធានាធិបតីហើយ ទម្លាក់ ប្រធានាធិបតី ស្តីទីបន្ត ទៀត នៅ ពីរ សប្តាហ៍ ក្រោយ យ៉ាង ដូច្នេះ។ នៅថ្ងៃ សុក្រទី ២៧ ធ្នូឆ្នាំ ២០២៤ សមាជិក សភា ១៩២រូប ក្នុង ចំណោម ៣០០រូប បាន បោះឆ្នោត គាំទ្រ ញត្តិ ចាប់ ថ្នាក់ ដកសេចក្តី ទុក ចិត្ត ពី ប្រធានាធិបតី ស្តីទី។ នេះ បើ តាម សេចក្តី ប្រកាស របស់ប្រធាន សភា កូរ៉េខាង ត្បូង។ ដូច្នេះ ទំនួល ខុស ត្រូវ ដឹកនាំ ប្រទេស ត្រូវប្រគល់ ទៅ ឱ្យ រដ្ឋមន្ត្រី ក្រសួង ហិរញ្ញវត្ថុ ។ លោក ឆិ សាងម៉ក ដែល ត្រូវ មាន ភារៈ ជា ប្រធានាធិបតី ស្តីទី វិញ បាន សន្យា ដោះស្រាយ វិបត្តិ នយោបាយ នេះ ឱ្យ បាន។
នៅក្នុង ញត្តិ ចាប់ ថ្នាក់ សមាជិក សភាបក្ស ប្រឆាំង បាន ចោទ លោកប្រធានាធិបតី ស្តីទី ហាន ដុកសូ ពីបទ “ ចូល រួម បះបោរយ៉ាង សកម្ម” ដោយ បាន រារាំង ដោយ ចេតនាដំណើរការ អង្កេត ពិសេស ប្រឆាំងនឹង ក្រុម បះបោរ និង បានបដិសេធ មិន តែង តាំង ចៅក្រមថ្មី សម្រាប់ មកជំនួស ចៅក្រម នៃ តុលាការ ធម្មនុញ្ញ ចំនួន បីរូប ដែលបាន ចូល និវត្តន៍។ មាន ន័យ ថា លោក ហានដុកសូ មិន គោរព កាតព្វកិច្ច មិនបម្រើ ពលរដ្ឋ គ្មានឆន្ទៈ គ្មាន សមត្ថភាព គោរព រដ្ឋធម្មនុញ្ញ។ នេះជា ពាក្យ បន្ទោស របស់ តំណាង បក្ស ប្រជាធិបតេយ្យ នៅ សភា ។
ប៉ុន្តែ សម្រាប់ លោក ហាន ដុកសូ វ័យ ៧៥ ឆ្នាំដែលជា នាយករដ្ឋមន្ត្រី និង ជា ឥស្សរជន ជាន់ខ្ពស់ ដ៏ មាន បទ ពិសោធន៍វិញ នាម ជា ប្រធានាធិបតី ស្តីទី គ្មាន អំណាច តែងតាំង តួនាទីកំពូលៗទេ។ លោក បាន ពន្យល់ ថា ជម្រើសតែង តាំង ចៅក្រម នៃ តុលាការធម្មនុញ្ញ គួរ តែ ធ្វើ ឡើង ដោយ មាន ការ ព្រមព្រៀង ទាំងអស់ គ្នា គឺ រវាង គណបក្ស កាន់ អំណាច និង គណបក្ស ប្រឆាំង។

សូម បញ្ជាក់ ថា តុលាការ ធម្មនុញ្ញកូរ៉េខា ង ត្បូង ផ្គុំ ឡើង ដោយ ចៅក្រម ចំនួន ៩ រូប ។ ប៉ុន្តែ បីរូប បាន ចូល និវត្តន៍ កាលពី ពីរ បី ខែ មុន និង ពុំ ទាន់ មានការ តែង តាំង ថ្មី នៅ ឡើយ ទេ។ នៅ សល់ សមាជិក តែ ៦ នាក់ តុលាការ ត្រូវ ចាប់ ផ្តើម ពិនិត្យ និង ផ្តល់សេចក្តី សម្រេចចុង ក្រោយលើ ជោគវាសនារបស់ លោក យូន សុកយោល។ តាម ច្បាប់ តុលាការ ធម្មនុញ្ញ មានពេល ៦ ខែ ហើយ ចៅ ក្រម ត្រូវ សម្រេច ក្នុង សំឡេង ពីរ ភាគ បី ទើប អាច យក ជា ការ បាន។ ដូច្នេះ ដើម្បី អាច ទម្លាក់ លោក យូន សុកយោល ពី តំណែង ជា ស្ថាពរ បាន លុះ ណា តែ ចៅ ក្រម ទាំង ៦ រូប ព្រមព្រៀង គ្នា ជា ឯកច្ឆន្ទ។ ផ្ទុយទៅ វិញ បើ មាន ចៅក្រម ណា ម្នាក់ ប្រឆាំងនឹង សេចក្តីសម្រេច របស់ សភា នោះ លោក យូនសុកយោល ត្រូវ វិល ត្រលប់ មក កាន់ តំណែង ជា ប្រធានាធិបតី កូរ៉េខាង ត្បូង វិញ ជា ស្វ័យប្រវត្តិ៕
Nº.0282


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top