ក្រុម ប្រដាប់អាវុធ ប្រឆាំងធំ ទី២ បោះដៃចរចា ជាមួយ របបសឹក ភូមា
នៅភូមា ក្រុម ប្រឆាំង ធំទី២ នៃ សម្ព័ន្ធ ប្រដាប់ អាវុធជនជាតិ ភាគតិច បាន ប្រកាស ខ្លួន ត្រៀម ចរចា ជាមួយ របបសឹក យោធា ។ ការប្រកាស ចរចាថ្ងៃ ពុធ ទី ៤ធ្នូ បន្ទាប់ពី សប្តាហ៍ មុន ក្រុម ប្រឆាំង ១ក្នុងចំណោម សម្ព័ន្ធ ក្រុមទាំង ៣ បាន ចេញមុខ ត្រៀម ចរចា បញ្ចប់ សង្គ្រាម នៅភាគ ខាងជើង និង ខាងកើត ប្រទេសភូមា ។ ក្នុងពេល ភ្លាមៗ អ្នក នាំ ពាក្យ រដ្ឋាភិបាល ភូមា មិនទាន់ ប្រតិកម្ម អ្វីច្រើន ក្រៅតែ ពីប្រកាស ថា រង់ចាំមើល សកម្មភាព និង ការ ប្តេជ្ញាចិត្ត របស់ ក្រុម ប្រឆាំង ទាំង ២ នេះ ជាមុនសិន។
ចាប់ពីថ្ងៃ នេះទៅ យើង ឈប់ បាញ់ និង ឈប់ វាយប្រហារ កងកម្លាំងយោធាភូមា ទៀត ហើយ ។» នេះជា សេចក្តីប្រកាស របស់ ក្រុម សម្ព័ន្ធជាតិ ប្រជាធិបតេយ្យភូមា ដែល ជា ចលនា ក្រុម ប្រដាប់ អាវុធ ធំ និង សំខាន់ទី២ នៅក្នុង សម្ព័ន្ធ ប្រឆាំង ទាំង ៣ ក្រុមនៅភូមា។ ដំណឹង បើកដៃចរចានេះ ធ្លាក់ មកបន្ទាប់ពី កាលពីក្នុង ខែវិច្ឆិកា មានមេដឹកនាំ ធំម្នាក់ របស់ ក្រុម សម្ព័ន្ធជាតិ ប្រជា ធិប តេយ្យភូមា នេះ បាន ធ្វើដំណើរ ទៅ ប្រទេស ចិន ដើម្បី ព្យាបាល ជំងឺ។ នេះបើតាម កាសែត រដ្ឋ ចិន ។ ក៏ប៉ុន្តែ បើតាម កាសែតក្នុង ស្រុក ភូមា មេដឹកនាំ ក្រុម ប្រដាប់ អាវុធម្នាក់ នោះ ត្រូវ រដ្ឋអំណាច ចិន ចាប់ឃុំ ខ្លួន។
ប៉ែកខាងជើងនិងភាគ កើត នៅភូមា មាន សម្ព័ន្ធ ក្រុម ជាតិ ពន្ធុ ៣ ពួក ក្រុម ធំនិងកម្លាំង ខ្លាំង ដែល ពួត ដៃសហការគ្នា ដើម្បីប្រឆាំង នឹង របបសឹក។ ពោល គឺ ក្រុម ប្រដាប់ អាវុធ រំដោះជាតិ Ta’ang, ក្រុម សម្ព័ន្ធ ជាតិ ប្រជាធិបតេយ្យភូមា ហើយ និង ក្រុម ប្រដាប់អាវុធ Arakan។ ពួក គេ ទាំង នោះ បាន វាយ ដណ្តើម យក ទីតាំង មូល ដ្ឋាន សំខាន់ៗនៅព្រំដែន ព្រមទាំង គ្រប់ គ្រង ច្រកផ្លូវ ដឹក ទំនិញ ចូល ប្រទេស ចិន ដែល ច្រក ដង្ហើម សេដ្ឋកិច្ច ពាណិជ្ជកម្ម របស់ ភូមា ទៀត ផង។
កាលពីសប្តាហ៍ មុន មេបញ្ជាការ ក្រុម រំដោះជាតិ Ta’ang លោក Tar Bhone Kyaw ប្រកាស តាម ប្រព័ន្ធតេលេក្រាម ថា បានត្រៀមខ្លួន ស្រេច ដើម្បីជួបពិភាក្សា ចរចាគ្នា ឈានទៅ បញ្ចប់ ជម្លោះប្រដាប់ អាវុធ និង ថា ជម្លោះ បាញ់បោះគ្នា បានធ្វើ ប្រជាជន រងទុក្ខវេទនា ជាប្រចាំ រាល់ថ្ងៃ។ ទាំង ក្នុង សេចក្តីប្រកាសព័ត៌មាន របស់ ក្រុម ប្រដាប់ អាវុធ រំដោះជាតិ Ta’ang កាលពីសប្តាហ៍ មុន និង ទាំង សេចក្តីប្រកាស របស់ក្រុម សម្ព័ន្ធជាតិ ប្រជាធិបតេយ្យភូមា, ក្រុម ទាំង ប្រឆាំង ទាំង ២ នេះ សុទ្ធតែ ទទួល ស្គាល់ បទ អន្តរាគមន៍ របស់ ចិន នៅក្នុងការ បញ្ចប់ ជម្លោះ នៅ ព្រំប្រទល់ដែន ភូមានិង ចិន ។
គ្រប់គ្នា ដឹង ហើយថា ចិន ជា ម្ចាស់ ជំនួយ ផ្គត់ ផ្គង់ អាវុធ និងជួយ ទាក់ទងសេដ្ឋកិច្ច ពាណិជ្ជកម្ម ផ្តល់ ដង្ហើម ឲ្យ របបសឹកភូមា របស់ ឧត្តមសេនីយ៍យោធា មីន អ៊ុងឡាំង ហើយ ក្នុង ពេល ជាមួយគ្នា រដ្ឋអំណាច ក្រុង ប៉េកាំង ក៏ រក្សា ចំណង មេត្រីភាព ជាមួយ នឹង ក្រុម ប្រដាប់ អាវុធ ជនជាតិ ភាគ តិច ប្រឆាំង របបសឹក ភូមា ដែរ។ លោក Jason Tower អ្នក ស្រាវជ្រាវ នៃ វិទ្យាស្ថាន អាមេរិក ដើម្បីសន្តិភាព បាន វិភាគ មើលឃើញថា ប្រសិន បើ គ្មាន រដ្ឋអំណាច ចិន ប៉េកាំង ជាអ្នក ដាក់ សម្ពាធ ឲ្យ ក្រុម ប្រដាប់អាវុធ រកផ្លូវ ចរចា ឈប់បាញ់ នោះទេ ក៏ពួក ក្រុម ប្រដាប់ អាវុធទាំង នេះ នឹង ព្រ មប្រកាសដំណើរ ចរចា ឈប់ បាញ់ឡើយ ។
ការ ដាក់សម្ពាធ មានជាអាទិ៍ គឺនៅ តំបន់ម្តុំ ជាប់ ខេត្ត យូណាន របស់ ចិន អាជ្ញាធរ ចិន បាន ផ្តាច់ ភ្លើង ផ្តាច់ ប្រព័ន្ធទឹក និងផ្តាច់ ប្រព័ន្ធ សេវា អ៊ីនធ័រនែត ចាប់ពី តំបន់ ព្រំដែន នោះ ធ្លាក់ ក្នុង កណ្តាប់ដៃរបស់ក្រុម ប្រដាប់ អាវុធភាគតិច ភូមា។
ទោះបីជាម្តេចក្តី ជុំវិញ គម្រោង ចរចាគ្នា អ្នក នាំ ពាក្យ របបសឹក ភូមា Zaw Min Tun គ្មាន សេចក្តីអធិប្បាយ អ្វីនៅ ឡើយ ទេ កាលពី ថ្ងៃពុធ។ អ្នក នាំ ពាក្យ របបសឹក គ្រាន់តែ ប្រកាស ប្រាប់ ទីភ្នាក់ងារព័ត៌មា នបារាំង អាអែហ្វប៉េថា ក្រុម ប្រដាប់អាវុធ ប្រឆាំង ទាំង២ ត្រូវ តែ បង្ហាញ សុឆន្ទៈ ដោយ ស្តែង ជា សកម្មភាព អហិង្សា និង បង្ក លក្ខណៈ សន្តិភាព ជា មុន សិន ៕