តុលាការវៀតណាមបន្ត ដាក់ទោស ប្រហារ ជីវិត សេដ្ឋីនី ជឿង មីឡាន តែ បើ ព្រម សងលុយ អាច នឹងទុក ជីវិត
តុលាការ ឧទ្ធរណ៍ ក្រុង ហូជីមីង បាន សម្រេចរក្សាតម្កល់ ទោសប្រហារជីវិត ចំពោះ មហាសេដ្ឋី ជឿង មីឡាន ស្រប តាម សាលក្រម ផ្តាច់ជីវិត របស់ សាលាដំបូង ។ តុលាការ ជាន់ ខ្ពស់ វៀតណាម ក៏ បញ្ជាក់ថា អាជ្ញាធរ អាច ទុកជីវិតឲ្យមហាសេដ្ឋីនី រូបនេះ ប្រសិន បើលោកស្រីព្រម បង់សងលុយ ៣ភាគ៤ នៃប្រាក់ ដែលគាត់បានបោកប្រាស់ពីគេ។ ប្រសិនបើ ធ្វើដូច្នេះ នោះទោស ប្រហារជីវិត អាច នឹង ធ្លាក់ មកត្រឹមជា ទោសជាប់ ពន្ធនាគារ អស់ ១ជី វិត ទៅវិញ។
ថ្ងៃអង្គារ ទី ៣ធ្នូ តុលាការ ឧទ្ធរណ៍ ក្រុង ហូជីមីង យល់ឃើញថា គ្មាន ហេតុផលអ្វី ត្រូវ បន្ធូរបន្ថយទោស ដែល ចៅក្រម សាលាដំបូង បាន ដាក់ ហើយ នោះទេ។ សេចក្តីសម្រេច តម្កល់ ទោស ប្រហារ ជីវិត បង្ហាញថា មហាសេដ្ឋីនី អចលនទ្រព្យ លោកស្រី ជឿង មី ឡាន ជាមេខ្លោងក្នុង បទល្មើស លួច គៃបន្លំ ហិរញ្ញវត្ថុធនាគារ ចំនួន ២៧ ពាន់ លាន ដុល្លារ ។ ផ្ទុយទៅ វិញ ប្រសិន បើ ទណ្ឌិត រូបនេះ សង ប្រាក់ ៣ភាគ៤ ដែល គៃបន្លំ សងគេ វិញ នោះ ចៅក្រម អាច នឹង ពិចារណា សម្រាលទោស ត្រឹម ជាប់ ពន្ធគារ ១ជីវិត ។
ការ សម្រេច របស់ សាលាឧទ្ធរណ៍ យ៉ាងដូច្នេះ ផ្អែក តាម ច្បាប់ជាធរមាន ដែល ចែង បើកផ្លូវ ថា អាជ្ញាធរ តុលាការ អាច នឹង បន្ធូរ ទម្ងន់ ទោស ពី ប្រហារ ជីវិត មក ត្រឹម ជាប់គុក ១ ជីវិត វិញ ក្នុង ករណី ដែល ជន ល្មើសព្រម សង ការខូចខាត ៣ភាគ ៤ នៃ ព្យសនកម្ម ។ ករណី១ទៀត ប្រសិន បើអាជ្ញាធរ មើលឃើញថា ជន ជាប់ ចោទ យល់ព្រម សហការ ពេញទំហឹង ជាមួយ សមត្ថកិច្ច ។
មហាសេដ្ឋី ជឿង មី ឡាន ម្ចាស់ ក្រុម ហ៊ុន វ៉ាន់ ធីញ ហ្វាត់ ដែល បាន បង្កើត តាំង ពី ឆ្នាំ១៩៩២ ដោយ មាន ជំនួញវិនិយោគ ជាច្រើន រាប់ទាំង វិស័យ សណ្ឋាគារ ភោជនីយដ្ឋាន សំណង់ និង អចលនទ្រព្យ ព្រមទាំង វិស័យ ហិរញ្ញវត្ថុធនាគារ ទៀត ផង ។
មុនពេល ចាប់ខ្លួន លោកស្រី ជឿង មី ឡាន ធ្លាប់បានធ្វើសំណើបន្លំជិត ១ ពាន់ ដង ដើម្បី បន្លំ ខ្ចីប្រាក់ធនាគារ ពីធនាគារពាណិជ្ជកម្មសៃហ្គន (SCB) ដែលក្រុមហ៊ុនរបស់លោកស្រី មានភាគហ៊ុនគ្រប់គ្រង ជាង ៩០%។ មហាសេដ្ឋីនី ជឿង មី ឡាន ត្រូវ នគរបាល វៀតណាម ចាប់ឃុំខ្លួន នៅខែតុលា ឆ្នាំ២០២២ ដោយ ជាប់ បទ ចោទ ប្រកាន់ ជាច្រើន ករណី រួមមាន បទល្មើស គៃបន្លំហិរញ្ញវត្ថុ បទ ប្រព្រឹត្ត អំពើ ពុក រលួយ និង បទ រំលោភ ច្បាប់ ធនាគារ ។
នេះជា សំណុំរឿង ដ៏ កក្រើក និងដ៏ ធំជាងគេក្នុងប្រវត្តិសាស្ត្រវៀតណាមកុម្មុយនិស្ត។ ជន ជាប់ ចោទ ជន ឃុបឃិតរួម ផ្សំគំនិត និង អ្ន ក ពាក់ ព័ន្ធ ក្នុង សំណុំ រឿង ពុករលួយ នេះ មានចំនួន ៧៨ នាក់ ត្រូវ បង្ហាញ ខ្លួន ជាមួយ លោកស្រី ជឿង មី ឡាន ។ ប្តី របស់លោកស្រីក៏ត្រូវកាត់ទោស ក្នុង សំណុំ រឿង រំលោភ បំពាន ច្បាប់ ធនាគារ ដែរ។ មេធាវីជាង ២០០ នាក់ ចូលរួមជែកតតាំងក្តី ហើយ តុលាការក្រុងហូជីមិញ (អតីត ក្រុងព្រៃនគរ) រៀបចំឲ្យមនុស្ស ៣ ០០០ នាក់អាចចូលរួមស្តាប់ការជម្រះក្តីក្នុងអង្គសវនាការ ។ ឯកសារបណ្តឹងនិងភស្តុតាង មានទម្ងន់ ៦ តោន ។ ការដំណើរការ ជម្រះក្តី ទាក់ ទាញ ចំណាប់អារម្មណ៍ សាធារណជនវៀតណាម ជាខ្លាំង ព្រោះមាន ជនរង គ្រោះរាប់ពាន់ នាក់ បាន ខាត បង់ ប្រាក់ ។ ដោយ មិន បាន បញ្ជាក់ ចំនួន លុយ ធនាគារ កណ្តាល វៀតណាម គ្រាន់តែប្រកាស កាលពីមេសា កន្លងទៅ ថា បាន សម្រេច ចាក់ បញ្ចូល សាច់ ប្រាក់ ទៅក្នុង ធនាគារពាណិជ្ជកម្មសៃហ្គន (SCB) ដើម្បី ដោះស្រាយ វិបត្តិ ហិរញ្ញវត្ថុ បញ្ជៀស ហានិយភ័យផ្សេងៗ ហើយ រក្សា លំនឹងធនាគារ ។
ក្នុង បណ្តឹង ឧទ្ធរណ៍ ប្រឆាំង នឹង សេចក្តីសម្រេច របស់ សាលាដំបូង ក្រុង ហូជីមីង, មហាសេដ្ឋីនី ជឿង មី ឡាន បាន តាក់តែង លិខិត សារភាព កំហុស សរសេរដោយ ដៃ ផ្ទាល់ ដើម្បី ស្នើសូម ក្តីអនុគ្រោះ អនុញ្ញាត បន្ធូរបន្ថយ ទោស ដោយ យល់ថា ទោស ប្រហារ ជីវិត ធ្ងន់ធ្ងរ ជ្រុលពេក និងគ្មាន ភាព មនុស្សធម៌ ។ លោកស្រី ក៏បាន បង្ហាញ វិប្បដិសារី សម្តែង ភាព អៀន ខ្មាស ចំពោះ អំពើល្មើស របស់ខ្លួន ។ ជនជាប់ចោទរូបនេះ ក៏ សន្យា សងប្រាក់ ទៅ ធនាគារ កណ្តាល និង ប្រជាជន វៀត ណាម ដែល រងគ្រោះ វិញដែរ ។
វៀតណាម នៅបន្ត អនុវត្ត ទោស ប្រហារជី វិត។ ភាគច្រើន ការ អនុវត្ត ទោស ប្រហារជីវិត នេះ ទាក់ទង ភាគច្រើន នឹង សំណុំ រឿង ពុក រលួយ និង គ្រឿងញៀន។ ក៏ប៉ុន្តែ គេ ពុំ ដឹង ច្បាស់ ថា ទណ្ឌិត ប៉ុន្មាន នាក់ត្រូវ សម្លាប់ នោះទេ ព្រោះ ទិន្នន័យ អនុវត្តទោស ប្រហារជីវិត ត្រូវ វៀតណាម ចាត់ចូល ជា ការ សម្ងាត់ របស់ប្រទេសជាតិ ។ ទោះម្តេចក្តី អង្គការ សិទ្ធិមនុស្ស អន្តរជាតិ Amnesty International បានបញ្ជាក់ថា ក្នុង២០២៣ យ៉ាងហោច មា នអ្នក ទោស យ៉ាងតិច ២ នាក់ ត្រូវ ប្រហារជីវិត ។
នាង ប៉ុន្មាន ឆ្នាំចុងក្រោយ នេះ រដ្ឋ កុម្មុយនិស្ត វៀតណាម បាន ធ្វើ យុទ្ធនាការ កម្ចាត់ អំពើ ពុករលួយ យ៉ាង សកម្ម។ ជាលទ្ធផល ចាប់ពីឆ្នាំ២០២១មក មាន មនុស្ស ៤ ៤០០ នាក់ ត្រូវ ជាប់ បទចោទប្រកាន់ ក្នុងសំណុំ បទល្មើស ពុករលួយ ១ ៣០០ ករណី៕
Nº.0207