ការ សិក្សា ថ្មី ថា ការ ប្រែប្រួល អាកាសធាតុ ធ្វើ ឱ្យមាន ព្យុះ សង្ឃរាច្រើន ខ្លាំង នៅ ហ្វីលីពីន
ក្នុង រយៈ ពេល តែ ២៣ ថ្ងៃ គិត ពី ខែ តុលា ដល់ ខែ វិច្ឆិកា ហ្វីលីពីន បាន រងគ្រោះ ព្យុះ សង្ឃរាទីហ្វុង ចំនួន ៦ ដង និង ជួន មាន ព្យុះ ជា ច្រើន កើត ឡើង ក្នុង ពេល តែ មួយ ផង។ ព្យុះ កំណាច ខ្លាំង កើត ឡើង ជា ក្រុម ជា ចង្កោម ដែល ជា ករណី ចម្លែក និង កម្រ ឃើញ ពី មុន មក ជា បាតុភូត នៃ ការ ប្រែប្រួល អាកាសធាតុ។ នេះ បើ តាម ការ សិក្សា របស់ បណ្តាញ ក្រុម អ្នក វិទ្យាសាស្ត្រ World Weather Attribution ចេញ ផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី ១២ ធ្នូ។
ការ ប្រែប្រួល អាកាសធាតុ ដែល ជា ស្នាដៃ មនុស្ស បាន បង្ក ឱ្យ មាន ព្យុះ សង្ឃរា ច្រើន ខ្លាំង ចម្លែក វាយប្រហារ លើ ហ្វីលីពីន ក្នុង ឆ្នាំ ២០២៤ នេះ។ ហើយ ព្យុះ សង្ឃរា នោះ ជួន កកើត ឡើង ជា ក្រុម ជា ចង្កោម មានព្យុះ ច្រើន និង មាន មហិទ្ធិរិទ្ធ កំណាច ខ្លាំង ដែល អាច បន្ត ឥទ្ធិពល បំផ្លិច បំផ្លាញ ដដែល នៅ ពេល ធ្វើ ដំណើរ មក ដល់ ដែន ដី គោក។ នេះ បើ តាម ការ សិក្សាថ្មី ទើប ចេញ ផ្សាយ នៅ ថ្ងៃ ព្រហស្បតិ៍ទី ១២ ធ្នូ ដោយ លម្អិត ថា នៅ ខែ តុលា និង ខែ វិច្ឆិកា រដូវ រង ព្យុះ ខ្លាំង បំផុត ក្នុង អំឡុង ពេល តែ ២៣ ហ្វីលីពីនបាន រង ព្យុះ ទីហ្វុង ចំនួន ៥ និង ព្យុះ ភ្លៀង ត្រូពិក មួយ ដែល បង្ក ឱ្យ មាន ការ ខូច ខាត គិត ជា ទឹក ប្រាក់អស់ យ៉ាង ហោច ២៣៥ លាន ដុល្លារ និង ជន រងគ្រោះ ជាង ១៧០នាក់។
ថ្វីបើ ហ្វីលីពីន ងា យ រង ខ្យល់ ព្យុះ ជាង គេ រហូត ដល់ ជាង ២០ ដង ក្នុង មួយឆ្នាំ ៗ មែនក៏ ដោយ ក៏ បាតុភូត អាកាសធាតុ អាក្រក់ កំណាច ខ្លាំង កម្រ កើត ឡើង ជាប់ គ្នា រដឹក ញឹក ផ្តុំ គ្នា ក្នុង រយៈ ពេលខ្លី ដូច្នេះ ណាស់។ បើ មិនមែន ដោយ សារ តែ ស្នាដៃ មនុស្ស ខ្លួន ឯង ជា អ្នក ធ្វើ ឱ្យ មាន ការ ប្រែប្រួល អាកាសធាតុ ទេ នោះ។
ដើម្បី វាយតម្លៃ អំពី តួនាទី នៃការ ប្រែប្រួលអាកាសធាតុ ក្នុង ធ្វើ ឱ្យ មាន បាតុភូត អាកាសធាតុ ខុស ប្រក្រតី អ្នក វិទ្យាសាស្ត្រ World Weather Attribution (WWA)បាន សិក្សា ប្រៀបធៀប ពិភពលោក ពីរ៖ មួយ ជា ពិភពដែលយើង រស់ នៅ ប្រចាំ ថ្ងៃ និង មួយ ទៀត ជា ពិភពសម្មិតិកម្ម ដែល គ្មាន សកម្មភាព មនុស្ស។ លទ្ធផល បង្ហាញ យ៉ាង ច្បាស់ ថា ព្យុះ ទីហ្វុង កើត ឡើង ច្រើនជាប់ ឥត ដាច់ នៅ ហ្វីលីពីន បណ្តាល មក ពី ការ ឡើង កម្តៅអាកាសធាតុ។ ទីហ្វុង នឹងបន្ត កើន ឡើង ច្រើន និងកាន់ តែ កំណាចខ្លាំង ទៀត បោក បក់ លើ ដែន ទឹក និង ដែន ដី ហ្វីលីពីន ប្រសិន បើ មនុស្ស នៅ បន្ត ដុត កម្តៅ ចំហេះ ផូស៊ីល។ នេះ ជា ពាក្យ ទទូច របស់ ក្រុម អ្នក វិទ្យាសាស្ត្រ ដដែល។
ការ សិក្សា បាន បញ្ជាក់ ទៀតថា ការ ឡើង កម្តៅ នៃភព ផែន ដី បង្កើន ប្រូបាប៊ីលីតេ គ្រោះ ថ្នាក់ ដល់ ហ្វីលីពីន ចំនួន ២៥% ពោល គឺ នឹង មាន ព្យុះ ទីហ្វុង កំណាច ខ្លាំង កំរិត ៣-៥ យ៉ាង ហោច បី ក្នុង មួយ ឆ្នាំ វាយ បោក លើ ដី ហ្វីលីពីន ។ បើតាម និន្នា ការ អាកាសធាតុ បច្ចុប្បន្ន ហ្វីលីពីន ត្រូវ ជួប គ្រោះ ធម្មជាតិជា ខ្យល់ ព្យុះ ទឹក ភ្លៀង កាន់តែ ធ្ងន់ធ្ងរ ខ្លាំង នៅពេល ខាង មុខ។
សម្រាប់ ឆ្នាំ ២០២៤ នេះ ព្យុះ ទីហ្វុង បាន បង្ក ផលវិបាក ដល់ ប្រជា ពលរដ្ឋ ហ្វីលីពីន ជាង ១៣ លាន នាក់។ តំបន់ ខ្លះ ត្រូវមហន្តរាយ ដោយ រង ព្យុះយ៉ាង ហោច បី ដង ផ្ទួន គ្នា ។ រដ្ឋាភិបាល ហ្វីលីពីន កំពុង ស្វែង រក ដំណោះ ស្រាយ។ កាលពី ខែកក្កដា ហ្វីលីពីន បាន លើ គម្រោង ច្បាប់ មួយ ក្នុង បំណង ត្រៀម ប្រកាស ដាក់ ហ្វីលីពីន ជា “រដ្ឋ ធ្លាក់ ក្នុង គ្រោះ មហន្តរាយ ឆាប់ៗ”។ ធ្វើ បែប នេះ ហ្វីលីពីន នឹងអាច ទម្លាយ ធនធាន បន្ទាន់ មកទប់ ការ ខូត ខាត។ ប៉ុន្តែ សម្រាប់ អ្នក វិទ្យាសាស្ត្រ WWA វិធានការ របស់ ហ្វីលីពីន នេះ មិន អាច ការពារ ប្រទេស បាន ទេ៕
Nº.0235