រឿងឧកញ៉ា អែល សារ៉ុម ប្តឹងទាមទារ​ឱ្យបុរីមនោរម្យព្រែកតាទែន ដែលមានអ្នកឧកញ៉ា ផាត់ ប៊ុន ជាអគ្គនាយក គោរពតាមកិច្ចសន្យានោះ ត្រូវតុលាកាចេញដីកាកោះហៅជាលើកទី២

7News

 រឿងឧកញ៉ា អែល សារ៉ុម  ប្តឹងទាមទារ​ឱ្យបុរីមនោរម្យព្រែកតាទែន ដែលមានអ្នកឧកញ៉ា ផាត់ ប៊ុន ជាអគ្គនាយក គោរពតាមកិច្ចសន្យានោះ ត្រូវតុលាកាចេញដីកាកោះហៅជាលើកទី២







ចេញផ្សាយថ្ងៃទីពុធ ០៥/១២/២០២៤

ភ្នំពេញ៖​ បន្ទាប់ពីលោកឧកញ៉ា អែល សារ៉ុម  បានដាក់ពាក្យប្តឹង នៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងបុរីមនោរម្យព្រែកតាទែន ដែលមានអ្នកឧកញ៉ា ផាត់ ប៊ុន ជាអគ្គនាយក ដើម្បីទាមទារឱ្យភាគី បុរីគោរពតាមកិច្ចសន្យា កាលពីថ្ងៃទី២៣ កញ្ញា ២០២៤ កន្លងមកដែលមានមហាជន ជាច្រើនកំពុងរង់ចាំមើលនោះ ពេលនេះសាលាដំបូងចេញដីកាកោះហៅជាលើកទី២ គឺឱ្យសាមីខ្លួនចូលបំភ្លឺនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០២៤​ ពោល​គគឺរយៈពេល១ថ្ងៃ​ទៀតនេះ។ នេះបើយោងតាមដីកាកោះចុះថ្ងៃទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដែលចុះហត្តលេខា ដោយ ចៅក្រម សាយ សម្ភស្សសេរី ក្នុង«នីតិវិធីត្រៀម»។


យោងតាមដីកាកោះរបស់ចៅក្រម សាយ សម្ផស្សសេរី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពយើងទទួលបាននៅថ្ងៃ០៤ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា​,យើង ចៅក្រម សាយ សម្ភស្សសេរី​ សូមអញ្ជើញឈ្មោះ អែល សារ៉ុម ភេទប្រុស កើតឆ្នាំ១៩៨៨ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាដើមចោទ​ អាសយដ្ឋានស្ថិតនៅផ្ទះលេខ១០១ហ្សិត ផ្លូវលេខ៣៦៤ ភូមិ៤ សង្កាត់ច្រាំងចំរោះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។​ ប្ដឹងសុំសាលក្រមទាមទារប្រាក់​ សំណុំរឿងក្តីលេខ ២២៤៦ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ដោយដើមចោទឈ្មោះ អែល សារ៉ុម ភេទប្រុស កើតឆ្នាំ១៩៨៨ ជនជាតិខ្មែរ ។​ និងចុងចម្លើយ ក្រុមហ៊ុន B&BM Development Co,Ltd តំណាងដោយលោក លី អេរ៉ូ ។


 សូមរំលឹកផងដែថាកាលតុលាកាចេញដីកាកោះហៅលើកទី១តំណាងក្រុមហ៊ុន B&BM Development Co,Ltd លោក លី អេរ៉ូ បានដាក់ពាក្យសុំប្តូរកាលបរិច្ឆេទនីតិវិធីត្រៀមសម្រាប់ទាញយកហេតុផលរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅថ្ងៃក្រោយវិញដោយសារតែលោកមានភារកិច្ចចាំបាច់ត្រូវចូលរួមប្រជុំនៅក្រុមហ៊ុន នេះបើតាមយោងលិខតសុំប្តូរកាលបរិច្ឆេទរបស់ឈ្មោះ លី អេរ៉ូ ជាតំណាងក្រុមហ៊ុនចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ យើងចាំមើលថាដីកាកោះរបស់តុលាកាលើកទី២នេះតើតំណាងក្រុមហ៊ុន B&BM Development Co,Ltd លោក លី អេរ៉ូ សុំប្តូរកាលបរិច្ឆេទនីតិវិធីត្រៀមសម្រាប់ទាញយកហេតុផលរបស់សាលាដំបូងរាជធានីភ្នំពេញទៀតដែឬទេ? ៕

 7news


Nº.0208

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top