អ៊ុយក្រែន ទទូច សុំ ចូល សមាជិកអូតង់ តែ អ្នក ការទូត អូតង់ ថាមិនទាន់ដល់ ពេល
នៅ ក្រុង ព្រុចសែល អង្គការ អូតង់ បើកកិច្ចប្រជុំ ចំនួន ២ថ្ងៃ ឧទ្ទិស ចំពោះករណី រក មធ្យោបាយ បន្ត ជួយ អ៊ុយក្រែន។ អ៊ុយក្រែន រន្ថើន សុំ ចូលជា សមាជិកអង្គការ សម្ព័ន្ធយោធា អូតង់ ដោយ បញ្ជាក់ ថា មានតែ ក្លាយជា រដ្ឋ សមាជិកអូតង់ ទេ ដែល អាច ជួយ រក្សា ទឹកដីអ៊ុយក្រែន។
រដ្ឋមន្ត្រី ការបរទេសនៃ ប្រទេស សមាជិកអូតង់ ទាំង ៣២ ជួបប្រជុំ គ្នា នៅ ក្រុង ព្រុច សែល ដើម្បី ពិភាក្សា ពី មធ្យោ បាយ បន្ត ជួយ អ៊ុយក្រែន សម្រាប់ ឆ្នាំថ្មី ទៀត។ កិច្ចប្រជុំថ្នាក់នេះ ធ្វើឡើង បន្ទាប់ពី កាល ពី សប្តាហ៍ មុន រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន Andriï Sybiga បាន ផ្ញើ លិខិត ១ច្បាប់ ទៅ អូតង់ ទទូច រន្ថើនចូលជាសមាជិក ដោយ ពន្យល់ហើយ ពន្យល់ទៀត ថា នេះជា មធ្យោបាយ តែ១គត់ ដើម្បី ធានា សន្តិ សុខ អ៊ុយក្រែន ជៀសផុត ពី ការ ឈ្លានពាន ដ៏គឃ្លើន របស់ រុស្ស៊ី ។
ទោះ ជាយ៉ាងនេះក្តី ក៏ក្រុមអ្នកការទូតអូតង់ បង្ហើបថា ទំនងជា«មិនទាន់ដល់ពេល»នៅឡើយទេ។ ពេល វេលា មិនស័ក្តិសម ដ្បិតថា រដ្ឋសមាជិកមួយចំនួន របស់ អង្គការ សម្ព័ន្ធយោធា អូតង់ ពុំ ទាន់ ស្រុះស្រួល គ្នា ជា ឯកច្ឆន្ទ នៅឡើយ ទេ ហើយ ដើម្បី ទទួល បា នសំឡេង គាំទ្រ គ្នាជាឯកច្ឆន្ទ ចាំបាច់ ត្រូវ ពិភាក្សា បញ្ចុះបញ្ចូល ជាច្រើន សប្តាហ៍ ឬច្រើន ខែ ទៅទៀត។ នេះបើតាម អ្នក តំណាង ជាន់ ខ្ពស់ ម្នាក់ របស់ អង្គការអូតង់ ដែល ថ្លែងទៅ ទីភ្នាក់ងារព័ត៌មាន បារាំង អាអែហ្វប៉េ ។
ជាក់ស្តែង ប្រទេស ជាច្រើន នៅជំទាស់ មិន ចង់ឲ្យ អ៊ុយក្រែន ចូល សមាជិក អូតង់ ក៏ ព្រោះ ពួក គេ មិន ចង់ ត្រូវប្រឈមមុខ នឹង សង្គ្រាម ដោយ ផ្ទាល់ ជាមួយ រុស្ស៊ី។ នោះគឺតាម រយៈ មាត្រា ៥ របស់ អូតង់ ដែលចែង ពីកិច្ច ការពារ ជាតិ រួម ។ ប្រទេស ហុងគ្រី ដែល កំពុងដឹកនាំ ដោយ នាយករដ្ឋមន្ត្រី Viktor Orba ជាមនុស្ស ស្និទ្ធ នឹងចៅហ្វាយ វិមា នក្រេមឡាំង បាន បង្ហាញ ជំហរ មិនព្រមឲ្យ អ៊ុយក្រែន ចូលអូតង់ ស្រេចទៅហើយ ។ ចំណែក សហ រដ្ឋ អាមេរិក និង អាល្លឺម៉ង់ ក៏ ជំទាស់នៅឡើយ ។ ទោះបី ជា ក្រុង វ៉ាស៊ីន តោន និងក្រុង ប៊ែរឡាំង តែងតែ ផ្តល់ ជំនួយសព្វាវុធ ជួយ អ៊ុយក្រែន និង បន្ត សន្យា ជួយក្រុង កៀវ តទៅទៀត ក៏ពិតមែន ក៏ប៉ុន្តែ ករណី ត្រង់ថា ឲ្យ អ៊ុយក្រែន ចូល ជារដ្ឋសមាជិក អូតង់ គឺជា រឿង ផ្សេង ដាច់ដោយឡែក។ បរិបទ ១ទៀត គឺ ការ ឡើង ក្តាប់ អំណាច សេតវិមានប្រធានាធិបតី អាមេរិក របស់ លោក ដូណាល់ ត្រាំ កាន់តែកៀកខិត ចូល មកដល់ បាំងតែ ជាង ១ខែទៀត ប៉ុណ្ណោះ ។ លោក ត្រាំ ដែល ស្និទ្ធ នឹង លោក វ្ល៉ាឌីមៀរ ពូទីន ធ្លាប់ សន្យា បញ្ចប់ សង្គ្រាម អ៊ុយក្រែន ត្រឹម ២៤ម៉ោង ដោយ មិន ពន្យល់ ថា ត្រូវ ធ្វើ របៀបណា ឡើយ ។
ចំពោះ មុខសភាពការណ៍ ប្រទេស អូតង់ មានតែ បន្ត ជួយ អ៊ុយក្រែន តក់ៗត ទៅទៀត។ កាលពីថ្ងៃច័ន្ទ លោក អង់តូនី ប្ល៊ីងកិន ប្រមុខ ការទូត អាមេរិក ដែល ជិត ផុត អាណត្តិ បាន ប្រកាស ជំនួយ យោធា ៧២៥ លាន ដុល្លារ បន្ថែម ឲ្យ អ៊ុយក្រែន ។ ទន្ទឹម នឹងជំនួយ អាមេរិក នេះ អគ្គលេខាធិការ អង្គការ អូតង់ លោក Mark Rutte ក៏ បញ្ជាក់ ថា អាល្លឺម៉ង់ ស៊ុយអែត អេស្តូនី លីទុយអានី និងន័រវែស បាន ប្រកាស យល់ព្រម បន្ថែម ជំនួយ យោធា ជួយ អ៊ុយក្រែន ដែរ៕
Nº.0209