តុលាការព្រហ្មទណ្ឌអន្តរជាតិរងការដាក់សម្ពាធ ក្រោយចេញដីការចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល
នៅថ្ងៃចន្ទ ទី២ ធ្នូ ប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ បានថ្កោលទោស ការវាយប្រហាររិះគន់ ពី ប្រទេសលោកខាងលិចមួយចំនួន ដែល បានចាត់ ទុកតុលាការ អន្តរជាតិ មួយ នេះ ថា ជាអង្គការភេរវនិយម។ ការវាយប្រហាររិះគន់ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កើតមានឡើង បន្ទាប់ពី តុលាការ មួយនេះ បានចេញដីកាចាប់ខ្លួន មេដឹកនាំអ៊ីស្រាអែល និង រុស្ស៊ី ក្នុង បទ “ឧក្រិដ្ឋកម្មសង្គ្រាម” និង “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។
ុងសន្និសីទ កំពូលប្រចាំឆ្នាំ របស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅថ្ងៃចន្ទទី ២ធ្នូ ប្រធាន តុលាការ ព្រហ្មទណ្ឌអន្តរជាតិ ICC លោកស្រី Tomoko Akane បានថ្លែង នៅចំពោះ ប្រទេស សមាជិក ទាំង ១២៤ប្រទេស ថា ស្ថាប័នអន្តរជាតិមួយនេះកំពុងប្រឈម នឹង ការចាប់បង្ខំ ការគំរាមកំហែង ការដាក់សម្ពាធ និង សកម្មភាព បំផ្លិចបំផ្លាញ ផ្សេងៗ។ លើសពីនោះ តុលាការ ត្រូវគេចោទ ថា ជា អង្គការ ភេរវនិយម ផងដែរ។ ប្រធានតុលាការ ICC លោកស្រី Akaneលើកនិយាយ ពីបញ្ហា ខាងលើនេះ ប៉ុន្តែ មិនបាននិយាយ លម្អិតស៊ីជម្រៅឡើយ។
សន្និសីទកំពូលប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃចន្ទ ទី២ ដល់ថ្ងៃសៅរ៍ ទី៧ ធ្នូ ដោយ ផ្តោតលើកម្មវត្ថុ ចម្បងចំនួនបី។ ទី១ ការគំរាមកំហែងដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ ទី២ ការចាប់ខ្លួនឧក្រិដ្ឋជនដែលកំពុងរត់គេចខ្លួន និងទី ៣ ការបោះឆ្នោតលើថវិកាសម្រាប់ឆ្នាំ២០២៥។
លោកស្រីប្រធានតុលាការ ICC បានលើកឡើងថា ស្ថាប័នតុលាការ អន្តរជាតិ កំពុងស្ថិតនៅ ចំណុចរបត់មួយក្នុងប្រវត្តិសាស្ត្រ។ “ច្បាប់អន្តរជាតិ និង យុត្តិធម៌អន្តរជាតិ កំពុងរងការគំរាមកំហែង។ នេះមានន័យថា អនាគតនៃមនុស្សជាតិ ក៏ទទួលរងការគំរាមកំហែងដូចគ្នា។ ដោយ មិននិយាយ ចំឈ្មោះអាមេរិក លោកស្រី Akane បានបន្តទៀតថា តុលាការ ទទួល រងការគំរាមកំហែង និងសម្ពាធ ហិរញ្ញវត្ថុយ៉ាងខ្លាំង ពី សមាជិក អចិន្ត្រៃយ៍មួយរបស់ក្រុមប្រឹក្សាសន្តិសុខ ដែល ចោទថា តុលាការ ICC ជាអង្គការភេរវនិយម។
ទោះបីជាទទួលរងសម្ពាធ និងការផ្តាច់ជំនួយហិរញ្ញវត្ថុពីប្រទេសលោកខាងលិច លោកស្រី Akane បានលើកឡើងថា តុលាការព្រហ្មទណ្ឌអន្តរជាតិនឹងបន្តអាណត្តិផ្លូវច្បាប់របស់ខ្លួន ដោយឯករាជ្យ មិនលំអៀង និងមិនឲ្យមានការជ្រៀតជ្រែកពីប្រទេសណាមួយឡើយ។
គួរបញ្ជាក់ថា តុលាការ ICC បានទទួលរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបាន ចេញដីការចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ និងលោកអតីត រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល យ៉ូអាវ ហ្កាឡង់ត៍ និងមេដឹកនាំក្រុមហាម៉ាស់ ម៉ូហាម៉េដ ឌីវ ពីបទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” និង “ឧក្រិដ្ឋកម្មសង្គ្រាម”។ នៅមុន ចេញដីកាចាប់ខ្លួន ថ្នាក់ដឹកនាំអ៊ីស្រាអែល តុលាការ ICC ធ្លាប់ ចេញដីកា ចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ។
បើតាម លោកស្រី Akane សមាជិក តុលាការព្រហ្មទណ្ឌអន្តរជាតិជាច្រើននាក់ បានរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ហើយអ្នកដែលជំទាស់នឹងការចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងរុស្ស៊ី គឺជាប្រទេស សមាជិកអចិន្ត្រៃយ៍មួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជាថ្មីម្តងទៀត ប្រធានតុលាការ ICC បាន ចេញមុខបញ្ជាក់ថា ការចេញដីកាចាប់ខ្លួន របស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ គឺ ផ្អែកទៅ លើច្បាប់អន្តរជាតិ។
Nº.0205