តុលាការកំពូល សម្រេច ឃុំអតីត ប្រធានាធិបតី បារាំង សាកូហ្ស៊ី នៅផ្ទះ ១ឆ្នាំ ជា ស្ថាពរ
ជា ករណី ដំបូងគេ បង្អស់! លោកនីកូឡាសាកូហ្ស៊ី បានក្លាយ ជា អតីត ប្រធានាធិបតីបារាំង ទីមួយ់ ដែល ត្រូវ ជាប់ ឃុំ ។ តុលាការ កំពូល ដែល ជា ស្ថាប័ន យុត្តិធម៌ កំពូល របស់ ប្រទេស បានផ្តល់ សេចក្តី សម្រេច ចុងក្រោយ និង ជា ស្ថាពរ នៅថ្ងៃពុធ ទី ១៨ ធ្នូ ផ្តន្ទទោស លោក នីកូឡា សាកូហ្ស៊ី អតីត ប្រធានាធិបតីបារាំង ឱ្យ ជាប់ ឃុំនៅផ្ទះ ពាក់ ខ្សែអេឡិចត្រូនិក ចំនួន មួយ ឆ្នាំ ពីបទ ពុករលួយ និង ប្រើឥទ្ធិពលខុស ច្បាប់។ មេធាវី របស់ លោក សាកូហ្ស៊ី បាន ឱ្យដឹង ភ្លាម ថា នឹង បន្ត ប្តឹង ទៅ តុលាការ សិទ្ធិមនុស្ស អឺរ៉ុប ទៀត។
លោកនីកូឡាសាកូហ្ស៊ី ប្រធានាធិបតី បារាំង ពី ឆ្នាំ ២០០៧-២០១២ មាន ទោស នៅក្រៅ ឃុំបី ឆ្នាំ ក្នុង នោះ មួយ ឆ្នាំ ត្រូវ ជាប់ ឃុំ នៅ ផ្ទះ ពាក់ ខ្សែអេឡិចត្រូនិក ព្រមទាំង ជាប់ បម្រាមមិន ឱ្យ ឈរ ឈ្មោះ បោះឆ្នោត បី ឆ្នាំ ទៀត ពី បទ ពុករលួយ និង ប្រើ ឥទ្ធិពល ខុស ច្បាប់ ក្នុង សំណុំ រឿងBismuth។ ទោសនេះត្រូវ បានសាលាដំបូង ចេញ សាលក្រម ផ្តន្ទទោស តាំងពី ឆ្នាំ ២០១៤ និងបញ្ជាក់ជា លើក ទីពីរ ដោយ សាលាឧទ្ធរណ៍នៅថ្ងៃទី ១៧ឧសភា ២០២៣ តែ ត្រូវ ព្យូរ ក្នុង ពេល រង់ចាំ ការ បញ្ជាក់ ពី តុលាការ កំពូលដែល ទើប ផ្តល់ សេចក្តី សម្រេច ចុងក្រោយ និង ជា ស្ថាពរ នៅថ្ងៃពុធ ទី ១៨ ធ្នូ ២០២៤នេះ។ ដូច្នេះ ក្នុង រង្វង់ ២ែថ្ងៃ ទៀត យ៉ាងយូរ អតីត ប្រធានាធិបតី ត្រូវ មក អនុវត្ត ទោស ពោល គឺចូល ខ្លួន មក ឱ្យ តុលាការ បំពាក់ ខ្សែ អេឡិចត្រូនិក នៅ កជើង និង កំណត់ កន្លែង ជាប់ ឃុំ ព្រមទាំងពេល ម៉ោង ចេញ ក្រៅ ដើម្បី តាមដាន ការ ធ្វើ បំលាស់ ទី។
បើតាម មេធាវី អតីត ប្រធានាធិបតី បារាំង នឹង សម្រប ខ្លួន គោរព តាម សេចក្តី សម្រេច របស់ តុលាការ កំពូល ប៉ុន្តែ លោក នឹង បន្ត ការ ប្តឹង តវ៉ា នៅ តុលាការ សិទ្ធិមនុស្ស អឺរ៉ុប ទៀត ប្រឆាំង នឹង សាលក្រម របស់ តុលាការ បារាំង។ ពិត ជា គួរ ឱ្យ សោក សៅ ខ្លាំង ណាស់ ដែល អតីត ប្រធានាធិបតី ត្រូវ ពឹង ពាក់ តុលាការ អឺរ៉ុ ប ដើម្បី ថ្កោលទោសរដ្ឋ ដែល ខ្លួន ធ្លាប់ ដឹកនាំ។ លោកអតីត ប្រធានាធិបតី បានអះអាង ជា ថ្មី ថា លោក បរិសុទ្ធ គ្មាន កំហុស ទេ។
លោកនីកូឡា សាកូហ្ស៊ី ជា អតីត ប្រធានាធិបតីបារាំង ដំបូង គេ បង្អស់ ដែល ត្រូវ តុលាការ ផ្តន្ទទោស ឱ្យ ឃុំ យ៉ាង ដូច្នេះ។ ហើយ ការសេចក្តី សម្រេច នេះប្រព្រឹត្ត ទៅ តែ ប៉ុន្មាន ថ្ងៃ មុន ការ បើក សវនការ មួយ ទៀត ប្រឆាំង នឹង អតីត ប្រធានាធិបតី រូប នេះ ដដែល។ ចាប់ ពី ថ្ងៃទី ៦ មករា ២០២៥ ទៅ និង សម្រាប់ រយៈ ពេល បួន ខែ លោក សាកូហ្ស៊ី ត្រូវ មក ឆ្លើយ បំភ្លឺ នៅចំពោះ មុខ តុលាការ ក្រុង ប៉ារីស ក្នុង សំណុំ រឿង ជាប់ សង្ស័យ ទទួល ហិរញ្ញវត្ថុ ពីប្រទេស លីប៊ី ក្នុង យុទ្ធនាការ ឃោសនា បោះឆ្នោត ប្រធានាធិបតី បារាំង ឆ្នាំ ២០០៧៕
Nº.0249