កងទ័ពរដ្ឋាភិបាល ស៊ីរី ព្យាយាម ប្រយុទ្ធ ទប់ ក្រុមឧទ្ទាម ដែល សំរុកចូល ទៅកាន់តែ កៀក រដ្ឋធានី ដាម៉ាស
ប្រមាណមួយសប្តាហ៍ មកហើយ ដែលស៊ីរី បាន ឈានជើងចូលក្នុងភ្លើងសង្គ្រាមសារជាថ្មី បន្ទាប់ពី កងកម្លាំង ឧទ្ទាមប្រឆាំង រដ្ឋាភិបាល របស់លោក បាស្ហា អាល់អាសាដ បាន សំរុក វាយដណ្តើម បាន ទីក្រុង ធំៗមួយចំនួន នៅភាគខាងជើង ។ កងទ័ពរដ្ឋាភិបាលស៊ីរី បានប្រឹង ប្រយុទ្ធទប់ កងកម្លាំងឧទ្ទាម ដើម្បី ផ្តាច់ផ្លូវ ឲកុំឲ្យចូលទៅកៀកនឹងរដ្ឋធានីដាម៉ាស ។ រុស្ស៊ី អ៊ីរ៉ង់ ដែលគាំទ្រលោក បាស្ហា ព្រមទាំងតួកគីដែលគាំទ្រក្រុមឧទ្ទាម សុទ្ធ តែ អះអាងថា គេកំពុង តាមដានស្ថានការណ៍នេះ ដោយ ប្រុងប្រយ័ត្នបំផុត ។ យោងតាម តួលេខបណ្តោះអាសន្ន ការវាយ ប្រយុទ្ធគ្នា ១សប្តាហ៍ មកនេះ បានផ្តាច់ជីវិតមនុស្ស យ៉ាងហោច ៧០០នាក់ហើយ ។
ចាប់ពីថ្ងៃអង្គារ ដល់ ថ្ងៃពុធទី ៤ធ្នូ កងទ័ព រដ្ឋាភិបាល ស៊ីរី បាន បើក ប្រតិបត្តិការ ប្រយុទ្ធ យ៉ាងខ្លាំងក្លា តទល់នឹងក្រុមឧទ្ទាម នៅ តំបន់ទីក្រុងហាម៉ា ដែល ស្ថិតនៅ ចំងាយ តែជាង ២០០គីឡូម៉ែត្រ ខាងជើងរដ្ឋធានីដាម៉ាស ។ ផ្អែក តាម អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែល ស្រង់ប្រភពផ្សេងៗគ្នា ផ្ទាល់ពីស៊ីរី គឺកងទ័ពរដ្ឋាភិបាល បាន បើកការវាយ ប្រហារផ្លូវអាកាស បាញ់ ទម្លាក់ គ្រាប់យ៉ាងដំណំ នៅជុំវិញទីក្រុងហាម៉ា។ ប្រជាជនស៊ីវីលជាច្រើនពាន់នាក់ បាន នាំគ្នារត់គេចចេញពីតំបន់ នេះ ក្រោម ក្រសែរភ្នែក របស់ ក្រុមកម្លាំងឧទ្ទាម ។
ដោយឡែក ប្រភពពីប្រជាជនស៊ីវីល និងក្រុមសង្គ្រោះវិញ បាន ឲ្យដឹងថា ប៉ុន្មានថ្ងៃមកហើយ ដែល កងទ័ពស៊ីរី និងកងទ័ពរុស្ស៊ី បាន ទំលាក់គ្រាប់បែករាប់សិបគ្រាប់ មកលើ តំបន់រស់នៅ របស់ ប្រជាជនស៊ីវីល មកលើមន្ទីរពេទ្យ នៅទីក្រុង Alep និងទីក្រុង Idlib។ យោងតាម អង្គការ អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី គិតត្រឹមថ្ងៃពុធទី ៤ធ្នូ ការវាយ ប្រយុទ្ធគ្នា បានបណ្តាល ឲ្យស្លាប់ មនុស្សជាង ៧០០នាក់ ដែល ក្នុង នោះ យ៉ាងហោច ១០៤នាក់ គឺជាជនស៊ីវីល។
សូមបញ្ជាក់ថា កងកម្លាំង ឧទ្ទាមស៊ីរីដែលប្រឆាំងនឹងរដ្ឋាភិបាល បាស្ហា អាល់អាសាដ បាន ស្ទុះឡើងវាយ សង្រ្គុប យ៉ាងលឿនរហ័ស ដណ្តើម បានទីក្រុង Alep ដែលជាទីក្រុងធំទី ២របស់ស៊ីរី ។ ក្រុមឧទ្ទាម បាន បន្តរុលទៅខាងត្បូង ដល់ទីក្រុង Idlib រហូត ឈានចូលទៅកៀកនឹង ទីក្រុងហាម៉ា។ ក្រុម ឧទ្ទាម នេះមាន ច្រើនក្រុម ដែលដឹកនាំដោយ ក្រុមធំជាងគេ ឈ្មោះក្រុមHayat Tahrir al Cham ហើយ ដោយ មានតួកគីជាអ្នកជួយ ទំនុក បំរុងគាំទ្រ ។
គួរកត់សំគាល់ថា ជាមួយនឹងការវាយប្រហារយ៉ាង ផ្ញាក់ ផ្អើលរបស់ ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល វាសបញ្ជាក់ថារដ្ឋាភិបាល ស៊ីរីដឹកនាំដោយ បាស្ហា អាល់អាសាដ មិនសូវជារឹងមាំឡើយ ។ យ៉ាងណាមិញ សម្ព័ន្ធមិត្ត របស់ បាស្ហា អាល់អាសាដ ដែល មានរុស្ស៊ី និង អ៊ីរ៉ង់ កំពុងតែតាមដាន ស្ថានការណ៍ នេះដោយ ក្តីកង្វល់បំផុត ។ តែជាមួយគ្នា ក្រសួងការបរទេសរុស្ស៊ីអះអាងថា រុស្ស៊ី អ៊ីរ៉ង់ ព្រមទាំងតួកគី កំពុងបន្តទាក់ទងគ្នា ជាប់ជាប្រចាំ ដើម្បី តាមដានស្ថានការណ៍ នៅស៊ីរី ។
គួរបញ្ជាក់ដែរថា ស្របពេលដែល តួកគីគំរាមបញ្ជូន ទ័ពចូលទៅជួយ ក្រុមឧទ្ទាម អ៊ីរ៉ង់ឯនោះ បានអះអាងថា គេអាចនឹងបញ្ជូន កម្លាំង ចូលស៊ីរី ប្រសិន បើ ប្រធានាធិបតី បាស្ហា អាល់អាសាដ សុំជំនួយ។ រវាង ពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ យ៉ាងហោចណាស់ មានកម្លាំង អ៊ីរ៉ាក់កូនចៅ របស់អ៊ីរ៉ង់ ចំនួន យ៉ាងហោច ៣០០នាក់រួចហើយ ដែល បានចូលទៅស៊ីរីដើម្បីជួយកងទ័ពរដ្ឋាភិបាល បាស្ហា ។ ដោយឡែក ប្រភពពី ទីភ្នាក់ងារព័ត៌មាន ផ្លូវការ ស៊ីរី SANA គឺ ដើម្បី ជំរុញទឹកចិត្ត កងទ័ពឲ្យ ប្រយុទ្ធ លោក បាស្ហា អាល់អាសាដ បានចេញ ក្រិត្យច្បាប់ បន្ទាន់មួយនៅល្ងាចថ្ងៃពុធទី ៤ធ្នូ ដំឡើងប្រាក់ ខែទាហាន ចំនួន ៥០% ។
តែ យ៉ាងណាក៏ដោយ ផ្អែកតាមអ្នកវិភាគខ្លះ គឺរបបដឹកនាំបាស្ហា អាល់អាសាដពេលនេះ កំពុងជួបអាសន្នហើយ ព្រោះរបបនេះបាត់បង់ការគាំទ្រសឹងអស់រលីងហើយ ពីប្រជាជនស៊ីរី ។ ជាងនេះទៀត រុស្ស៊ី និងអ៊ីរ៉ង់ ដែលមួយជាប់ដៃនៅអ៊ុយក្រែន មួយទៀត បាក់ធ្មុងដោយសារអ៊ីស្រាអែល ក៏ មិនអាចជួយការពារ បាស្ហា អាល់អាសាដ បានដែរ ។ របប ផ្តាច់ការស៊ីរី អាចនឹង ដួលរលំ ប្រសិន បើ តួកគីសម្រេចចូលជួយ ក្រុម ឧទ្ទាម យ៉ាងពេញទំហឹង ។ តែទន្ទឹមគ្នានេះ លោក ប្រមុខការទូតអាមេរិក បាន ថ្លែងការបារម្ភថា ក្រុមឧទ្ទាម
Nº.0213