ពលរដ្ឋកូរ៉េខាងត្បូង ធ្វើបាតុកម្មទាមទារទម្លាក់ប្រធានាធិបតី
ក្រោយ ប្រកាស ច្បាប់អាជ្ញាសឹក ដែល ធ្វើឲ្យ ប្រទេសជាតិ ធ្លាក់ ក្នុងភាពចលាចល , ប្រធានាធិបតី កូរ៉េ ខាងត្បូង លោក យូន សុកយោល កំពុងតែ ត្រូវ ប្រឈម មុខ នឹង បាតុកម្មពីប្រជាពលរដ្ឋ ទាមទារ ទម្លាក់ពីតំណែង ហើយ និងញត្តិ ទម្លាក់ ប្រធានាធិបតីពី សំណាក់ គណ បក្ស ប្រឆាំង ៦ បក្ស ដែល ផ្តុំ ជា សំឡេង ភាគច្រើន នៅក្នុងសភា។ ស្របពេលគ្នា នេះដែរ នគរបាល ជាតិ កូរ៉េ ខាងត្បូង ក៏ ប្រកាស បើក នីតិ វិធី សើប អង្កេត ពីបទ បះបោរ ។
ប្រជាជន កូរ៉េ ខាងត្បូង ច្រើន ពាន់នាក់ ធ្វើបាតុកម្ម ជាប់គ្នា ទាំង ថ្ងៃពុធ និង ថ្ងៃព្រហស្បតិ៍ ទី ៥ធ្នូ ដើម្បី ទាមទារ ទម្លាក់ ប្រធានាធិបតី កូរ៉េ ខាងត្បូង។ នេះគឺបន្ទាប់ពី លោក យូន សុកយោល បាន ប្រកាស ប្រើ ច្បាប់ អាជ្ញាសឹក ដោយ ចិត្ត ឯង កាលពី ថ្ងៃ អង្គារ៍ មុន នឹង សម្រេច លុប ចោល ច្បាប់ នោះ វិញ នៅ ទៀបភ្លឺ ថ្ងៃ ពុធ។ ទោះបី ជា សម្រេច លុបច្បាប់ អាជ្ញាសឹកទៅវិញ ក្តី ក៏ពុំ អាច សម្រាល កំហឹង របស់ សាធារណៈ មតិ ពលរដ្ឋ និង អ្នក នយោបាយ ប្រឆាំង បាន នោះឡើយ។ ផ្លូវ ច្បាប់ ក៏ មិនអត់ ឱនឲ្យដែរ។
ថ្ងៃព្រហស្បតិ៍ អ្នក ទទួល ខុស ត្រូវ ជាន់ ខ្ពស់ នៃ នគរបាល ជាតិ កូរ៉េ ខាងត្បូង លោក Woo Kong-suu បាន បញ្ជាក់ នៅចំពោះ មុខ អ្នក តំណាង រាស្ត្រ កូរ៉េ ថាបាន បើកនីតិវិធីសើបអង្កេតពីបទល្មើស បះបោរ ប្រឆាំងនឹ ង លោក យូន សុកយោល ជា មេខ្លោង ។ គួរ ជ្រាបថា បើតាម ច្បាប់ កូរ៉េ ខាងត្បូង បទល្មើស បះបោរ អាច នឹងត្រូវ ប្រឈម មុខ ផ្តន្ទាទោស ប្រហារជីវិត ទៀត ផង។ តែ ទោស អស់ ជីវិត នេះ ត្រូវ ផ្អាក់មិនអនុវត្ត តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ ។
ការ ស្ទង់ មតិ របស់ទីភ្នាក់ងារ Realmeter ផ្សាយ ពី ថ្ងៃ ពុធ បង្ហាញថា ពលរដ្ឋ កូរ៉េ ខាងត្បូង ៧នាក់ ចំពោះ ១០នាក់ បាន យល់ព្រម ឲ្យ ទម្លាក់ ប្រមុខរដ្ឋ ចេញពី មុខ តំណែង។ ពោល គឺ ជាង ៧៦ នៃ អ្នក ស្ទង់ មតិ យល់ព្រម ។ ប្រមាណ ២៤% ជំទាស់ ហើយ ២,៤% គ្មាន យោបល់។
ក្រុម គណបក្ស ប្រឆាំងវិញ មូលមាត់ ផ្តុំគ្នា ៦ គណបក្ស បាន សម្រេច ចេញ ញត្តិ ទាមទារ ទម្លាក់ ប្រធានាធិបតី។ ញត្តិទម្លាក់ ប្រមុខ រដ្ឋ នេះ នឹង ត្រូវ យកទៅ ជជែក ពិភាក្សា ក្នុង សភា ថ្ងៃ សុក្រ ហើយ នឹងត្រូវ បោះឆ្នោត សម្រេច នាថ្ងៃ សៅរ៍ ខាងមុខ នេះ ។
ប្រសិន បើ សមាជិក សភា អាច រក បាន សំឡេង ២ភាគ ៣ សម្រេច ទម្លាក់ ប្រធានាធិបតីបាន ពិតមែន នោះ លោក យូន សុកយោល ត្រូវព្យួរ ពីមុខ តំណែង ក្នុងរយៈ ពេល រង់ចាំ ការ សម្រេច ពីចៅក្រម ក្រុមប្រឹក្សា រដ្ឋ ធម្ម នុញ្ញ ។ បើ ចៅក្រមផ្តល់ភ្លើងខៀវ បញ្ជាក់ ពី ធម្មនុញ្ញភាព នោះ លោក យូន សុកយោល ត្រូវ ជ្រុះ ពី កៅអី ប្រមុខរដ្ឋ ហើយ ការ បោះឆ្នោត រើស ប្រធានាធិបតី ថ្មី ត្រូវ រៀបចំ បន្ទាន់ ក្នុង រយៈ ពេល ៦០ថ្ងៃ។ ដើម្បី ធ្វើ ដូច្នេះបាន ក្រុម សភា បក្ស ប្រឆាំង ដែល មាន សំឡេង សរុប ១៩២ លើ អាសនៈ សភា ៣០០ ចាំបាច់ ត្រូវតែ សំឡេង តែ យ៉ាង តិច ៨ សំឡេង ទៀត តែប៉ុណ្ណោះ ពី សមាជិកសភា របស់ បក្ស កាន់ អំណាច ។
ផ្ទុយទៅវិញ គណបក្ស កាន់ អំណាច ដែល មាន និន្នាការ អភិរក្ស បាន សម្រេច ថា មិន បោះឆ្នោត គាំទ្រ ឲ្យ ទម្លាក់ ប្រធានា ធិនាតី របស់ បក្ស ខ្លួន ទេ ព្រោះសំអាង ថា មិន ចង់ ឲ្យ ស្ថានការណ៍ ស្រុក ទេស ចលាចល ។ នេះបើតាម សម្តី របស់ លោក Choo Kyong-ho ប្រធាន ក្រុម សភា បក្ស កាន់អំណាច ដោយ បញ្ជាក់ទៀត ថា សមាជិក សភា របស់ខ្លួន ទាំង ១០៨ នាក់ នឹងសាមគ្គីគ្នា ជំនាស់នីតិវិធី ទម្លាក់ ប្រធានាធិបតី ។ ក៏ប៉ុ ន្តែ ប្រសិន បើ សមា ជិក សភា ទាំងនោះ មិនស្តាប់ បង្គប់ ចៅហ្វាយ របស់ខ្លួន ស្ថានការណ៍ អាច នឹង ប្រែប្រួល ធ្ងន់ធ្ងរ ៕
Nº.0214