ស៊ីរីរំលាយ រដ្ឋធម្មនុញ្ញនិងសភាចាស់ ហើយផ្តើម រៀបចំ រដ្ឋធម្មនុញ្ញថ្មី
នៅស៊ីរី ពួក ប្រដាប់ អាវុធ អ្នក កាន់អំណាចថ្មី ប្រកាសបង្កើត ក្រុម ការងារ រៀបចំ រដ្ឋធម្មនុញ្ញថ្មី ។ សហរដ្ឋអាមេរិក សហភាព អឺរ៉ុប និង ក្រុម ប្រទេស ហ្សេG7 រំពឹង ចង់ឃើញ ស៊ីរី បង្កើតរដ្ឋាភិបាល ថ្មី ដោយមានការចូលរួមពីគ្រប់ភាគី គោរព សិទ្ធិនារី និងមិន ប្រកាន់ និកាយ សាសនា ជ្រុល និយម ។
ក្រុមប្រដាប់ អាវុធ អ្នក កាន់អំណាចថ្មី នៅស៊ីរី បាន សន្យា កសាង ស្តារនីតិរដ្ឋ ឡើងវិញ។ ការប្រកាសនេះ ធ្វើឡើង ក្រោយពី រដ្ឋាភិបាលស៊ីរីរបស់ លោក បាស្ហា អាល់អាសាដ បាន ដួលរលំ ទៅ កាលពីថ្ងៃសៅរ៍ សប្តាហ៍ មុន ។ ក្រុម ប្រដាប់ អាវុធ អ៊ីស្លាម សម្រេច ព្យួរ រដ្ឋធម្មនុញ្ញ និង សភា ដឹកនាំរបបចាស់ ហើយ និង បង្កើត ក្រុម គណៈកម្មការ ១ថ្មី ដែល ផ្តុំ ដោយ អ្នក ច្បាប់ និងអ្នក ការ ពារ សិទ្ធិមនុស្ស ដើម្បី រៀបចំ ពិនិត្យ កែប្រែ មាត្រា ច្បាប់ ព្រ មទាំង បង្កើត រដ្ឋធម្មនុញ្ញ ថ្មី។
អង្គការ សិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លើកឡើង ថា របបផ្តាច់ការ បាស្ហា អាល់អាសាដ ដួល រលំទៅ ជាឱកាស ដ៏ប្រវត្តិសាស្ត្រ សម្រាប់ បើកទំព័រ ការ គោរពសិទ្ធិមនុស្ស ជាថ្មីនៅស៊ីរី។ Human Rights Watch អំពាវនាវ ឲ្យ អាជ្ញាធរ ដឹកនាំ ស៊ីរី ថ្មី ត្រូវ តែបង្ហាញ ភាព ជាគំរូ ក្នុង បញ្ហា នេះ។
ក្នុង សម័យ អន្តរកាលនេះ ស៊ីរី ដឹកនាំដោយ នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោក Mohamed al Bachir ដែល អាច នឹង បន្ត កាន់ អំណាច បណ្តោះអាសន្ន រហូត ដល់ ខែ មីនា ឆ្នាំ ២០២៥ ។ លោកនេះ ត្រូវតែងតាំង ដោយ ក្រុម ប្រដាប់អាវុធអ៊ីស្លាម Hayat Tahir al-Sham (HTS) ដែលមាន មេនាំ លោក Ahmed Hussein al Charaa ឈ្មោះ ដើមក្នុង ជួរ ទ័ពថា Abou Mohammed al Joulani។ លោក Mohammed Ghazal សមាជិក រដ្ឋាភិបាល ស៊ីរី សម័យអន្តរកាល បាន ថ្លែង ប្រាប់ ទីភ្នាក់ងារព័ត៌មា នបារាំង អាអែហ្វប៉េ ថា គ្មានការ បង្កើត រដ្ឋាភិបាល អ៊ីស្លាម ជ្រុល និយម នោះឡើយ បើទោះបី ជា ពួក គេ ជា អ្នក កាន់ សាសនាអ៊ីស្លាម ក៏ពិតមែន។ រដ្ឋាភិបាល ស៊ីរីថ្មី ជា រដ្ឋាភិបាល ស៊ីវិល និង គ្មាន ទំនាស់ ប្រកាន់ ជាតិសាសនា ប្រកាន់ សាសនា នោះដែរ។
ទោះជាម្តេច ក្តី ក្រុម ប្រទេស សេដ្ឋកិច្ច ស្ទុះ លូតលាត់ខ្លាំង ហ្សេ ៧ បាន ប្រកាស ទុក ជាមុន ថា គាំទ្រ រដ្ឋាភិបាល ស៊ីរី ចម្រុះ ពហុភាគី ហើយ និង មិន ប្រកាន់ និកាយ សាសនា ជ្រុល និយម។ ក្រុម ប្រទេស ហ្សេ ៧ ដែល មានអ៊ីតាលី ជា ម្ចាស់ ផ្ទះ ឆ្នាំនេះ បាន សម្តែង មតិ ឲ្យ រដ្ឋាភិបាល ស៊ីរីថ្មី ត្រូវ តែ គោរព សិទ្ធីនារី លើកកម្ពស់ នីតិរដ្ឋ ឲ្យ តម្លៃ ជនជាតិ ភាគតិច និង គោរពជាតិសាសន៍ ពន្ធុផ្សេងៗគ្នា។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន អញ្ជើញ ទៅ រាជាណាចក្រ ហ្ស័កដានី នៅថ្ងៃព្រហស្បតិ៍ ដើម្បីជជែកពិភាក្សា ពី បញ្ហា ស៊ីរី ។ ដោយ ព្រមាន ពី ជម្លោះ អូសបន្លាយ ថ្មី ប្រមុខ ទូតអាមេរិកជិត ផុត អាណត្តិ ក៏ មាន ប្រសាសន៍ គាំទ្រ ឲ្យ ស៊ីរី បង្កើត រដ្ឋាភិបាល ថ្មី ដែល អនុលោ មស្រប តាម សេចក្តីសម្រេច លេខ ២២៥៤ របស់ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ។ សេចក្តីសម្រេច នោះ មានចែងពីរដ្ឋាភិបាល ដឹកនាំ ស៊ីរី ជាអាជ្ញាធរ ដែល អាច គួរឲ្យ ទុកចិត្ត បាន , ចូលរួម ពី គ្រប់ ភាគី , មិនប្រកាន់ និកាយសាសនា, មាន ទំនួល ខុសត្រូវ ហើយ កើត ចេញពីការ បោះឆ្នោត ជ្រើសរើស អ្ន កតំណាង ។
សហរដ្ឋ អា មេរិក តាមដាន ស្ថានការណ៍ ស៊ីរី យ៉ាងកៀកកិត ។ អា មេរិក មាន មូលដ្ឋាន យោធា នៅ ជាប់ ព្រំដែន ស៊ីរីជាមួយ និង ហ្ស័កដានី ដែល រដ្ឋបាល ក្រុង វ៉ាស៊ីន ដាក់ទ័ព អាមេរិក នៅទីនោះ តាំងពីឆ្នាំ២០១៦មកម្ល៉េះ ។ លោក អង់តូនី ប្ល៊ីងកិន លើកឡើងថា កំពុង រក ដំណោះស្រាយ បញ្ជូល ពលរដ្ឋអាមេរិក ដែល ជាប់នៅស៊ីរី ឲ្យ ត្រឡប់ ចូលស្រុក វិញ ។ នៅស៊ីរីនោះ អាមេរិកគាំទ្រ ក្រុម ប្រដាប់ អាវុធ មួយ ឈ្មោះថា កងកម្លាំង ប្រជាធិបតេយ្យ ស៊ីរី FDS ដឹកនាំដោយ ក្រុមគួដ ដែល ត្រួតត្រា តំបន់ ធំ នៅ ប៉ែកឥសានប្រទេស ។
ក្នុង សប្តាហ៍ នេះ មាន ដំណឹង ចចាមអារាម ស្តីពីការ កាត់ទោសព្យួរក ប្រហារជីវិត ចំពោះកូន ប្រុស របស់ អតីតប្រធានាធិបតីស៊ីរី លោក បាស្ហា អាល់អាសាដ ហើយ និង ព្យួរក បងប្អូន ជីដូន មួយ របស់គាត់។ ក្រុម ផ្ទៀងផ្ទាត់ ព័ត៌មា នរបស់ វិទ្យុ បារាំង RFIនិង ទូរទស្សន៍ France24 បា នបញ្ជាក់ថា ព័ត៌មាន នោះ មិនពិត ទេ។ រូបភាពវីដេអូ ព្យួរក មនុស្ស ម្នាក់នៅស៊ីរី ជាវីដេអូថត តាំងពី ឆ្នាំ២០២៣មកម្ល៉េះ។ ដូច្នេះ វា ជាដំណឹង មិនពិត និងប្រាសចាក ពីបរិបទ ស្ថានការណ៍ ស៊ីរី ទាំងស្រុង ៕
Nº.0230