គន្លឹះក្នុងការស្ទីមសូណា(Steam-Sauna)ដើម្បីទទួលបានផល់ល្អចំពោះសុខភាព

7News

 អត្ថប្រយោជន៍នៃការស្ទីមសូណា (Steam -Sauna)

ថ្ងៃហ្នឹងផឹកសិនទៅ ចាំស្ទីមសូណាស្អែក?


គ្មានភស្តុតាងបែបវិទ្យាសាស្រ្តណាបញ្ជាក់ថា ស្ទីមសូណាជួយបំបាត់ភាពស្រវឹងសល់ហាយទេ។ ទោះវាជួយឲ្យបែកញើសរុញជាតិពុល និងបន្ធូរភាពតានតឹងខ្លះពីខ្លួន តែវាក៏នាំបាត់ជាតិទឹក និងអេឡិចត្រូលីតដែរ។ ហើយវារឹតបន្ថែមបញ្ហាដល់ខ្លួន បើស្ទីមសូណា ពេលនៅស្រវឹង សល់ហាយព្រោះ

- បែកញើសបាត់ជាតិទឹក និងអេឡិចត្រូលីត បន្ថែមបន្ទុកលើខ្លួនដែលកំពុងប្រើជាតិទឹក ច្រោះជាតិអាល់កុលតាមទឹកនោម

- រឹតអស់កម្លាំង៖ រវល់ផឹក ដេកមិនបានគ្រប់គ្រាន់

- ធ្វើទុក្ខក្រពះ និងគ្រឿងក្នុង៖ អាល់កុល និងអាស៊ីតក្នុងក្រពះធ្វើឲ្យគ្រឿងក្នុងធ្វើការទ្វេដង ខណៈវាដើរយឺតស្រាប់ព្រោះខ្វះជាតិទឹក

បើមានគេថា ស្ទីមសូណាជួយភាពស្រវឹងសល់ហាយ វាមិនមែនព្រោះការបែកញើសរុញជាតិស្រវឹងចេញទេ តែព្រោះរាងកាយបញ្ចេញជាតិផ្លាស៊ីបូ placebo បោកបញ្ឆោត ថាស្រួលខ្លួន មិនឲ្យនឹកនាសម្ពាធស្រវឹងដែលមានស្រាប់។

ស្ទីមសូណាដែលត្រឹមត្រូវគឺ៖

- ចៀសវាងគ្រឿងស្រវឹង


- កុំប្រញាប់ស្ទីមសូណាបើនៅស្រវឹង សល់ហាយ តែគួររង់ចាំប្រហែល៤៨ម៉ោងឲ្យអាការៈនោះបាត់សិន


- ហូបចំនីខ្លះ និងទឹកឲ្យបានច្រើន មុន កំឡុង និងក្រោយពីស្ទីមសូណា


- សម្រាកឲ្យបានច្រើនទាំងមុន និងក្រោយស្ទីមសូណា

- កុំទ្រាំក្នុងបន្ទប់ស្ទីមសូណាលើសពី ១០-១៥នាទី


N.0067

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top