ប្រមុខ ដឹកនាំ របប សឹក ភូមា ទៅ បំពេញ ទស្សនកិច្ច ជា លើក ទីមួយ នៅចិន

7News

ប្រមុខ ដឹកនាំ របប សឹក ភូមា ទៅ បំពេញ ទស្សនកិច្ច ជា លើក ទីមួយ នៅចិន

តាំងពី ឡើង កាន់ អំណាច ដោយ រដ្ឋប្រហារ នៅ ឆ្នាំ ២០២១ មក នេះ ជា លើក ទីមួយ ដែល លោក មីនអ៊ុងឡាំងចេញ ទៅ បំពេញ ទស្សនកិច្ច នៅ ប្រទេស ចិន ដែល ជា ដៃគូ ពាណិជ្ជកម្ម ដ៏ ចម្បង ផង និង ជា អ្នក គាំទ្រ នយោបាយ ភូមា ផង។ នា ឱកា ស នេះ ប្រមុខ ដឹកនាំ របប សឹក ភូមា បាន ជួប ពិភាក្សាទ្វេ ភាគី ជាមួយ នាយករដ្ឋមន្ត្រី ចិន លោក លី ឈាំង។

ប្រមុខ ដឹកនាំ របប សឹក ភូមា លោក មីនអ៊ុងឡាំង បាន អញ្ជើញ ទៅ ដល់ប្រទេសចិន ជា លើក ទី មួយ គិត ចាប់ តាំង ពី ឆ្នាំ ២០២១ មក ដើម្បី ចូល រួម ក្នុង ជំនួប កំពូល នៃ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច មហាអនុតំបន់ មេគង្គ (GMS)ដែលរួម ផ្តុំ ៦ប្រទេស គឺ ចិន ភូមា ថៃ ឡាវ វៀតណាម និង កម្ពុជា ។

ប្រព្រឹត្ត ទៅ នៅ ក្រុង Kunming ជំនួបកំពូលGMSជា ឱកាស ដែល ប្រមុខ ដឹកនាំ សឹក ភូមា បាន ជួប ពិភាក្សា ទ្វេភាគី ជាមួយ នាយករដ្ឋមន្ត្រី ចិន។ បើ តាមបណ្តាញ សារព័ត៌មាន រដ្ឋ ចិន និង ភូមា នៅ ក្នុង ជំនួប ជាមួយ លោក នាយករដ្ឋមន្ត្រី ចិន លី ឈាំង ប្រមុខ ដឹកនាំ របប សឹក ភូមា លោក មីនអ៊ុងឡាំង បាន ពិភាក្សា អំពី ការ ច្បាំង តតាំង របស់ ក្រុមឧទ្ទាម ប្រដាប់ អាវុធ នានា ជាមួយ នឹង កង កម្លាំង ទ័ព រដ្ឋាភិបាល សឹក ដោយ ប្រកាស ថា បើក ទ្វារ ចំហ ចាំ ទទួល កិច្ចចរចា សន្តិភាព ជា និច្ច ប្រសិន បើ ក្រុម ឧទ្ទាម មាន ឆន្ទៈ ពិតប្រាកដ។

ឯ លោកនាយករដ្ឋមន្ត្រី ចិនវិញ លោក បាន ទទូច អំពី ភាព ចាំបាច់ នៃ ការ ធានា សុវត្ថិភាព ដល់ ពលរដ្ឋ ចិន នៅ លើ ទឹក ដី ភូមា ព្រោះ ក្រៅ អំពី ការប្រយុទ្ធ គ្នា នៅ តាម ព្រំ ដែន ដែល ប៉ះពាល់ និង រំខាន ដល់ ទំនាក់ទំនង ពាណិជ្ជកម្ម ជាមួយ ចិន កាលពី ខែ តុលា ស្ថានកុងស៊ុល ចិន នៅក្រុង ម៉ង់ដាឡាយ បាន រង ការវាយប្រហារ ធ្វើ ឱ្យ ខូច ខាត ទៀត។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ ទី ភ្នាក់ងារ សារព័ត៌មាន ផ្លូវការ ចិន ។ ប្រភព ដដែល បាន អះអាង ទៀត ថា លោក នាយករដ្ឋមន្ត្រី លី ឈាំង បានបញ្ជាក់ អំពី ការ គាំទ្រ ចិន ចំពោះ ភូមា ក្នុងកិច្ច ខិត ខំ ប្រឹង ង្បរែង ផ្សះផ្សា ជាតិ និង ការ ប្តូរផ្លាស់ នយោបាយ។ ប៉ុន្តែ លោក លីឈាំង មិន បាន និយាយ ឱ្យ ចំ ថា គាំទ្រ របប សឹកក្នុង ជម្រើស ធ្វើ សង្គ្រាម ប្រឆាំង នឹង ក្រុមឧទ្ទាម ប្រដាប់ អាវុធ ជនជាតិ ភាគតិច ទេ។  

ចិន ជា ប្រទេសដ៏ កម្រ មួយ ដែល គាំទ្រ នយោបាយ ការទូតភូមា នៅលើ ឆាក អន្តរជាតិ និង បាន ជួយ ផ្គត់ផ្គង់ អាវុធ ព្រមទាំង ជំរុញ ឱ្យ មាន គម្រោង រៀប ចំការ បោះឆ្នោត ថ្មី ដើម្បី នាំ ប្រទេស ឆ្លង អន្តរកាល ប៉ុន្តែ បើ តាម អ្នក វិភាគ ប៉េកាំង ក៏ ចិញ្ចឹម ទំនាក់ទំនង ល្អ ជាមួយ ក្រុម ឧទ្ទាម ប្រដាប់ អាវុធជនជាតិ ភាគ តិច ភូមា ។

មុន ចេញ ដំណើរ ទៅ ប្រទេស ចិន រដ្ឋាភិបាល សឹក ភូមា បានចេញ សេចក្តីថ្លែងការណ៍ ប្រកាស ថា លោក មីនអ៊ុងឡាំង នឹង ជួប តំណាង រដ្ឋាភិបាល ចិន ដើម្បី ពង្រឹង មិត្តភាព និង អភិវឌ្ឍ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចព្រមទាំងវិស័យ ជា ច្រើន ទៀត។ តែ ទស្សនកិច្ច នេះ ប្រព្រឹត្ត ទៅក្នុង បរិបទ ដែល យោធា ភូមា កំពុង បរាជ័យ ជា បន្ត បន្ទាប់ និងប្រយុទ្ធ ទប់ ទល់ ទាំង ត្រដរ នឹង ក្រុមប្រដាប់ អាវុធ ជន ជាតិ ភាគ តិច ជា ច្រើន ក្រុម ព្រមទាំង កង កម្លាំង ការ ពារ ប្រជាជន ដើម្បី ប្រជាធិបតេយ្យ។ ចំណែក ទំនាក់ទំនង ជាមួយ ចិន ក៏ ឡើង តាន តឹង ខ្លាំង ដោយ ហេតុ តែរបប សឹក អសមត្ថភាព ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង បណ្តាញ ឆបោក មនុស្ស តាម អនឡាញ ៕


N.0030

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top