ឧកញ៉ា អែល សារ៉ុម គោរពអរណុគឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដែលបានជួយអន្តរាគមន៍ករណីមានបុគ្កល២នាក់រំលោភយកស្រះទឹករួមធ្វើកម្មសិទ្ធិនឹងម្នាក់ធ្វើរបងរំលោភលើផ្លូវសាធារណះ!
ខេត្តកំពង់ស្ពឺ÷ក្រោយពីប្រជាពលរដ្ឋជាច្រើនគ្រួសារបានដាក់ពាក្យបណ្តឹងចូលទៅអាជ្ញាធរភូមិ ឃុំ ច្រើនលើកច្រើនសារស្នើសុំអាយជួយរកដំណោះស្រាយបញ្ហាមានបុគ្គល២រូបបានរំលោភយកស្រះទឹករួមធ្វើជាកម្មសិទ្ធិនឹងម្នាក់ទៀតបានសងរបងរំលោភយកផ្លូវសាធារណះ ហើយអាជ្ញាធរថ្នាក់ភូមិ ឃុំ មិនអើពឺនិះទើបប្រជាជាពលរដ្ឋបាននាំគ្នាស្នើសុំឲ្យលោកឧកញ៉ា អែល សារ៉ុម ធ្វើជាតំណាងរបស់ពួកគាត់ដើម្បីជួយធ្វើលិខិតស្នើសុំកិច្ចអន្តរាគមន៍ទៅឯកឧត្តមអភិបាលខេត្តកំពងើស្ពឺ។
ពួកយើងខ្ញុំទាំងអស់គ្នារស់នៅក្នុងភូមិរការធំ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សូមគោរពអរណុគឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដែលបានជួយអន្តរាគមន៍និងចាត់មន្ត្រីថ្នាក់ស្រុកឲ្យចុះមកសម្របសម្រួលដោះស្រាយករណីដែលបុគ្គលឈ្មោះ អៀម ជុច មានតួនាទីជាអនុភូមិបានរំលោភយកស្រះទឹកមួយកន្លែងដែលជាស្រះទឹករួមដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់ជាយូយាណាស់មកហើយយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ យោងតាមលិខិតសអន្តរាគមន៍របស់លោកឧកញ៉ា អែល សារ៉ុម បានគោរពជូនឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺដែលមានខ្លឹមសារថា,ខ្ញុំបាទ ឧកញ៉ា អែល សារ៉ុម អនុប្រធានក្រុមការងារចុះជួយសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងសមាជិក ក្រុមខ៦ ចំនុះខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន។
សូមគោររពជូន
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណះអភិបាលខេត្តកំពង់ស្ពឺ
កម្មវត្ថុ៖ គោរពស្នើសុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេត្តា
ផ្ដល់កិច្ចអន្តរាគមន៍ជួយដោះស្រាយក្នុងករណី
១ ឈ្មោះ អៀម ចុណ មានតួនាទីជាអនុភូមិនិងជាប្រធានព្រៃឈើសហគមន៍ បានរំលោភយកស្រះទឹក មួយ កន្លែង ត្រពាំងយាយស៊ីវ ស្ថិតនៅភូមិ រកាធំ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មកធ្វើប្លង់ជា កម្មសិទ្ធិផ្ទាល់ខ្លួនសូមស្នើសុំឲ្យជួយអន្តរាគមន៍យកស្រះទឹកនេះមកដាក់ធ្វើជារបស់រួមសម្រាប់ប្រជាជនទាំងមូល
នៅក្នុងឃុំ ជារបស់រួមវិញ ៕
២ ឈ្មោះ អ៊ុំ សុភាង ត្រូវជាក្មួយប្រសាររបស់ មេឃុំ អ៊ុំ មនោរម្យ ភូមិ ឃុំ បាន ធ្វើរបងរំលោភលើផ្លូវសាធារណះ ធ្វើឲ្យប្រជាជនពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវចូលទៅ ភូមិរការធំ ភូមិភ្នំកូប និងភូមិចំបក់ ឃុំកាត់ភ្លុក សុបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
យោង៖ តាមលិខិតស្នើសុំជួយអន្តរាគមន៍និងស្នាមមេដៃរបស់ប្រជាពលរដ្ឋទាំងបីភូមិដែលបាន ស្នើសុំជួយអន្តរាគមន៍និង ឲ្យធ្វើជាតំណាង ។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើក្នុងកម្មវត្ថុ និង ដំណើររឿងខាងលើ សូម ឯកឧត្តម អភិបាល នៃ អភិបាលខេត្ត មេត្តាជួយអត្តរាគមន៍និងជួយដោះស្រាយជូនប្រជាជននៅឃុំកាត់ភ្លុកដោយក្តីអនុគ្រោះ ។
សូម ឯកឧត្តម អភិបាល នៃអភិបាលខេត្ត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។
សូមបញ្ជាក់ថា,ក្រោយពីទទួលបានលិខិតស្នើសុំជួយអន្តរាគមន៍នេះភ្លាម ឯកឧត្តមអភិបាលខេត្តកំបានចាត់មន្ត្រីសាលាស្រុកបសេដ្ឋចុះមកធ្វើការសម្របសម្រួលដោះជាមួយបងប្អូនប្រជាពលរដ្ឋនិងលោកឧកញ៉ានៅសាលាឃុំកាត់ភ្លុកដែលមិនវត្តមានលោកមេឃុំនិងលោកមេភូមិនិងភាគីឈ្មោះ អៀម ចុណ មានតួនាទីជាអនុភូមិដែលរំលោភយកស្រះទឹកនោះចូលរួមទេ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤នេះ។ លោកឧកញ៉ា អែល សារ៉ុម សង្ឃឹមនឹងជឿជាក់ក្រោមការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា ដែលមានឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ជាម ច័ន្ទសោភ័ណ ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋដើម្បីរក្សាទុកស្រះទឹកខាងលើជាសម្បតិរួមដើម្បីឲ្យពួកគាត់បានអាស្រ័យផលដូចដើមនឹងទុកជាផលប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។ម្យ៉ាងវិញទៀតបើទោះបីជាបញ្ហានេះនូវមិនទាន់ដោះស្រាយបញ្ចប់យ៉ាងណាក្តីក៏យើងរងចាំមើលចំណាត់ការរបស់អាជ្ញាធរស្រុកនឹងខេត្តបន្តទៀត៕
7news
N.0039