អត្ថប្រយោជន៍ ទាំង ៥ យ៉ាងរបស់ផ្លែប័រ

7News

 ផ្លែប៊័រមិនត្រឹមតែមានប្រយោជន៍ជួយសម្រកទម្ងន់ទេ ថែមទាំងពង្រឹងប្រព័ន្ធភាពសុំា និងថែស្បែកបានទៀត

ផ្លែប៊័រ បានក្លាយទៅជាផ្លែឈើក៏ល្អឯកមួយមុខដើរតួនាទីសំខាន់ធ្វើជារបបអាហារសម្រាប់ជួយអ្នកសម្រកទម្ងន់គ្រប់រូបឱ្យចៀសឆ្ងាយពីការឡើងទម្ងន់ និងទប់សារជាតិខ្លាញ់សម្រួលដល់ប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។ 

ដោយឡែកទាក់ទិនជាមួយនឹងការញុំានូវប្រភេទផ្លែប៊័រនឹងផងដែរ វាក៏ត្រូវបានគេរកឃើញនូវអត្ថប្រយោជន៍បន្ថែមដែរថា ការទទួលទានផ្លែប៊័រជាប្រចាំថ្ងៃ និងនៅរៀងរាល់ព្រឹក វាក៏អាចជួយផ្តល់សារចិញ្ចឹមដើម្បីបំប៉នសុខភាពរាងកាយបានជាច្រើនផ្នែកទៀតផងដែរ៖

១. បេះដូង៖ ផ្លែប៊័រមានសារធាតុខ្លាញ់មិនឆ្អែតខ្ពស់ប្រមាណជាង ៦០% ដែលខ្លាញ់ប្រភេទនេះ មានប្រសិទ្ធភាពក្នុងការជួយការពារប្រឆាំងនឹងជំងឺបេះដូង និងបន្ថយសម្ពាធឈាម។ ម្យ៉ាងទៀតសោត ប្រភពដ៏ប្រសើរនៃប៉ូតាស្យូមហ្វូលេតនិងជាតិសរសៃក្នុងផ្លែប័រ ផ្តល់អត្ថប្រយោជន៍ដល់បេះដូង និងប្រព័ន្ធសរសៃឈាមបេះដូង។

២. ការពារពីជំងឺទឹកនោមផ្អែម៖ ផ្លែប៊័រ គឺជាប្រភពដ៏សម្បូរបែបនៃអាស៊ីតខ្លាញ់មិនឆ្អែត mono-unsaturated fatty acids និងសម្បូរទៅដោយប៉ូតាស្យូម ជាតិសរសៃ Fiber និង folate អាចមានប្រសិទ្ធភាពក្នុងការជួយទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាម កម្រិតអាំងស៊ុយលីន ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែមប្រភេទទី 2។

៣. អាចជួយការពារជំងឺពុកឆ្អឹង៖ សារជាតិចិញ្ចឹមប្រហែល ១៨% ដែលមានក្នុងផ្លែប៊័រគឺជាសារជាតិវីតាមីន K ។ ដោយសារជាតិចិញ្ចឹមនេះ មានអត្ថប្រយោជន៍សម្រាប់​​ជួយ​ដល់​សុខភាព​ឆ្អឹង ដោយ​បង្កើន​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម និង​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​កាល់ស្យូម​តាម​ផ្លូវ​នោម។

៤. ជួយស្បែក៖ ផ្លែប៊័រមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ដូចជាវីតាមីន E ដែលជួយស្បែកជួសជុលការខូចខាតដែលបណ្តាលមកពីមុន ស្នាមមុន ឬស្នាមសង្វារ។ ផ្លែប៊័រ ជំរុញការលូតលាស់ស្បែកឱ្យមានសុខភាពល្អ ពន្យាភាពចាស់ និងមានឥទ្ធិពលធ្វើឱ្យស្បែកម៉ដ្ឋរលោងផងដែរ។

៥. ពង្រឹងប្រព័ន្ធភាពសុំារាងកាយ៖ ការទទួលទានផ្លែប៊័រមួយផ្លែអាចផ្តល់នូវសារជាតិចិញ្ចឹមជាច្រើនដល់រាងកាយរួមមាន ប្រូតេអ៊ីន វីតាមីន ជាតិសរសៃ សូដ្យូម ....ដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យរឹងមាំប្រឆាំងនឹងមេរោគ បាក់តេរី ធ្វើឱ្យសុខភាពរាងកាយមាំមួនមិនងាយប្រឈមនឹងការកើតជំងឺបាន១ផ្នែកថែមទៀត



N.0047

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top