លោក ដូណាល់ ត្រាំ នឹងត្រឡប់ ទៅកាន់ អំណាច សេតវិមាន អាមេរិក ជាថ្មី។

7News

លោក ដូណាល់ ត្រាំ នឹងត្រឡប់ ទៅកាន់ អំណាច សេតវិមាន អាមេរិក ជាថ្មី។ 

ដ្បិតថា បេក្ខជន ប្រធានាធិបតី មកពីគណ បក្ស សាធារណរដ្ឋ រូប នេះ មា នសំឡេង ឆ្នោត នាំមុខ ច្រើន ជាង បេក្ខនារី បក្ស ប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស។ លោក ត្រាំ ទទួល បាន សន្លឹក ឆ្នោត ច្រើន ជាង ទាំង សំឡេង បោះឆ្នោត ទូទៅ និងទាំង ប្រតិភូ តំណាង។ មកទល់ ម៉ោង ផ្សាយ នេះ លោក ត្រាំ ទទួល បាន អង្គប្រតិភូ រហូត ដល់ ២៧៧  ហើយ ចំណែកឯ លោកស្រី ហារីស បានត្រឹមតែ ជាង ២២៤ អង្គ បោះឆ្នោត តែប៉ុណ្ណោះ។  ក៏ប៉ុន្តែ លទ្ធផល ផ្លូវការ នៅ មិនទាន់ បញ្ជាក់ នៅឡើយ ទេ ។

បណ្តាញ ព័ត៌មានកាន់ជើង លោក ត្រាំ ប្រកាសជ័យ ជម្នះ

លទ្ធផល បោះឆ្នោតជ្រើសប្រធានាធិបតី អាមេរិក ជំនាន់ទី ៤៧ មិនទាន់សម្រេច ចេញ ផ្លូវ ការ និងត្រូវ ទទួល ស្គាល់ ជា ផ្លូវ ការនោះ ទេ។ មុនដំបូង គេ បំផុត ប្រព័ន្ធផ្សព្វផ្សាយ Fox News ១គត់ ដែលទំនោរ គាំទ្រ លោក ដូណាល់ ត្រាំ និង លោក ត្រាំ ខ្លួន ឯង តែប៉ុណ្ណោះ ដែល ហ៊ាន ប្រកាស អួត អំពី ជ័យ ជម្នះ របស់ បេក្ខ ជន បក្ស សាធារណរដ្ឋ នៅពេលនេះ។ ទោះបីជា លទ្ធផល បោះឆ្នោត មិនទាន់ ផ្លូវការ ក៏ពិតមែន ប៉ុន្តែ ទាំង អ្នកនយោបាយ អាមេរិក និង ថ្នាក់ ដឹក នាំ បរទេស គ្រប់គ្នាមើល៍ ទៅ ឃើញថា លទ្ធផល ច្បាស់ជា គ្មានអ្វីប្រែប្រួល ក្រឡាប់ចក្រត្រឡប់ ផ្សេងពី នេះ ឡើយ ។ ដ្បិត ថា សំឡេង គ្រាំ ចំពោះ បេក្ខជន ដូណាល់ ត្រាំ ឋិត នៅ ឈាន នាំមុខ លោកស្រី ខាម៉ាឡា ហារីស ហើយ និង មាន ប្រៀប ជាងឆ្ងាយខ្លាំងណាស់ ។ ជាក់ស្តែង មកទល់ ម៉ោង ផ្សាយ នេះ លោក ត្រាំ ទទួល បាន អង្គប្រតិភូ រហូត ដល់ ២៧៧  ហើយ ចំណែកឯ លោកស្រី ហារីស បានត្រឹមតែ ជាង ២២៤ អង្គ បោះឆ្នោត តែប៉ុណ្ណោះ។ ចំពោះ សំឡេង ឆ្នោត ជាទូទៅ ក៏ លោក ត្រាំ បាន នាំមុខ ដែរ។ ពោល គឺ លោកបាន សំឡេងនាំមុខ ទាំង ខាង សំឡេង ឆ្នោត របស់ប្រជាជនទូទៅ និង នាំមុខ ទាំង ប្រតិភូតំណាង អង្គបោះឆ្នោត ។

ផ្ទុយទៅវិញ លទ្ធផល ផ្លូវ ការ មិនទាន់ បាន បញ្ជាក់ ជាផ្លូវ នោះឡើយ ទេ   ហើយគូប្រជែង លោកស្រី ហារីស ក៏មិនទាន់ ប្រកាស ទទួល ស្គាល់ ចុះ ចាញ់ នោះដែរ។ ដោយឡែក ទីភ្នាក់ងារ សារព័ត៌មាន AP ដែល សហគមអន្តរជាតិ ទុកចិត្ត ខ្លាំង បាន ប្រកាស ទទួល ស្គាល់ ជ័យ ជម្នះ របស់ លោក ត្រាំ ។

ការបោះឆ្នោតនៅអាមេរិក គ្រា នេះ ពុំមែនជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយផ្ទាល់ នោះឡើយ ។ ពលរដ្ឋអាមេរិកទៅបោះឆ្នោត ដើម្បីជ្រើសរើសប្រតិភូតំណាង ដែល គេ ហៅថា  អង្គបោះឆ្នោត។ អង្គបោះឆ្នោត នេះ ជាបុគ្គល ៥៣៨រូប ដែលជាអ្នកមានភារៈជ្រើសរើសប្រធានាធិ បតី និងអនុប្រធានាធិបតី ។ ហើយ ប្រសិនបើ បេក្ខជនប្រធានាធិបតីរូបណាម្នាក់ ទទួលសំឡេង បានត្រឹម ២៧០ សំឡេង ពីអង្គបោះឆ្នោតទាំង ៥៣៨ រូប ពេលនោះ បានសេចក្តីថា ឈ្នះឆ្នោតហើយ។ គ្រានេះ លោក ត្រាំ ទទួល បានអង្គបោះឆ្នោត ចំនួន ច្រើ នជាង ២៧០ ទៅហើយ ។ អាស្រ័យ ហេតុនេះ ទើប ប្រព័ន្ធផ្សព្វផ្សាយ Fox News និង លោក ត្រាំ ខ្លួនឯង ប្រកាស ជ័យ ជម្នះ យកតែម្តង ។

ថ្នាក់ដឹកនាំបរទេស ចេញសារ ប្រតិកម្ម អបអរជ័យ ជម្នះលោក ត្រាំ

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី បារាំង ចេញមុខ មុន គេ អបអរ សាទរ លោក ដូណាល់ ត្រាំ។ លោក ម៉ាក្រុង ថា ត្រៀមខ្លួន រួច ស្រេច ដើម្បីធ្វើការជាមួយ លោក ត្រាំ ក្នុង រយៈពេល ៤ឆ្នាំទៅមុខ ដោយឈរ លើ គោល ការណ៍ គោរពគ្នា ជាមួយ នឹង ជំនឿ នយោបាយ និងមហិច្ចតា ដើម្បី ជំរុញ សន្តិភាព និង ភាព រុងរឿង ។

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ បានស្វាគមន៍ ការវិល ត្រឡប់ មកកាន់អំណាច ជាថ្មី របស់ លោកត្រាំ ដោយចាត់ទុកថា ជាជ័យជម្នះ ធំសម្បើម ណាស់ ក្នុង ប្រវត្តិសាស្ត្រ ។ ការ ត្រឡប់ទៅកាន់ សេតវិមាន ជាថ្មី របស់លោកត្រាំ នឹងបើកទំព័រ អាមេរិកថ្មី ហើយនិង ផ្តល់ សន្ទុះ ដល់ ការប្តេជ្ញាចិត្ត កាន់តែខ្លាំង ចំពោះ ទំនាក់ទំនង ជាតិ ទាំង ២ ។

ចំពោះ នាយករដ្ឋមន្ត្រី អង់គ្លេស, ក្រៅពី ចាត់ទុកថា ជ័យជម្នះ របស់លោកត្រាំ គឺជាប្រវត្តិសាស្ត្រ ,   ថ្នាក់ដឹកនាំ អង់ គ្លេស ឡោក គៀស ស្តារមឺ បញ្ជាក់ថា អាមេរិក និង អង់គ្លេស ជា សម្ព័ន្ធមិត្ត ចាក់ទឹក មិនលេច និង ចាប់ ដៃ ប្រកៀក ស្មាគ្នា ដើម្បី ការពារ តម្លៃ សេរីភាព ប្រជាធិបតេយ្យ និងជំនួញ ។ ប្រទេស ទាំង ២ ធ្វើការ រួម គ្នា ដើម្បី ទំនាក់ទំនង ទ្វេភាគី អាមេរិក -អង់គ្លេស ឈានទៅកាន់ វិបុលភាព និងរីកចម្រើន វិស័យ គ្រប់វិស័យ ចាប់ ពី សន្តិសុខ រហូតដល់ បច្ចេកវិទ្យា នវានុវត្តន៍។

ប្រទេស ឥណ្ឌាវិញ, នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បាន សាទរកោត សរសើរ ដោយ ស្មោះអស់ពីក្រអៅបេះដូង និង ថា លោក ត្រាំ ជាមិត្ត សម្លាញ់ របស់គាត់ ឈ្នះឆ្នោត ជាប្រវត្តិសាស្ត្រ ។ លោក ម៉ូឌី ថែម ទាំង ថ្លែងក្តីសប្បាយ រីក រាយ ថា នឹង សហការធ្វើ រួម គ្នា ដើម្បីពង្រឹង ចំណងមេត្រីភាពជា យុទ្ធសាស្ត្រ រវាង អាមេរិក និងឥណ្ឌា, កែលម្អ លក្ខ ខណ្ឌជីវិត ពលរដ្ឋ ឲ្យ ប្រសើរ និង ពួតដៃគ្នា ផ្សព្វផ្សាយ សន្តិភាព ស្ថិរភាព និងចម្រើន ក្តីសុខ ក្នុង ពិភពលោក ។

មហាយក្សចិន សម្តែងការ គោរព ចំពោះ ជម្រើស របស់ ពលរដ្ឋ អាមេរិក។ អ្នក នាំពាក្យ ក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង មាន ប្រសាសន៍ដោយក្តី សង្ឃឹម ថា ចិន និងអាមេរិក អាច រួមរស់ ជាមួយ គ្នា ក្នុង សន្តិភាព ហើយ សង្ឃឹម នឹង អាច បន្ត ធ្វើការ ជាមួយ គ្នា ឈានទៅ ចាត់ចែងទំនាក់ទំនង ទ្វេភាគី ឈរលើ គោលការណ៍ គោរព តម្លៃគ្នាទៅវិញទៅ និង សហការ ចែក ផលប្រយោជន៍ រួម។

ប្រធាន គណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន សម្តែង ការអបអរ ដ៏ក្តៅចំពោះ ជ័យ ជម្នះ របស់លោកត្រាំ ហើយ និង រំពឹង បន្ត កិច្ចសហការរវាង សហភាព អឺរ៉ុប និង សហរដ្ឋអាមេរិក ។ អគ្គលេខាធិការ សម្ព័ន្ធ យោធា អូតង់ Mark Rutt ក៏ សាទរ និង សន្យា រក្សា ទំនាក់ទំនង សម្ព័ន្ធមិត្ត រួមគ្នា ឲ្យកាន់តែរឹងមាំ។ ប្រទេស អ៊ុយក្រែន ជា សម្ព័ន្ធ អាមេរិកដែលកំពុង ផុត ក្នុងសង្គ្រាម ឈ្លាន ពានរុស្ស៊ី តាមរយៈ លោក វ៉ូឡូឌីមៀរ ហ្សេ ឡេនស្គី បាន ថ្លែង ក្តីសង្ឃឹមថា លោក ត្រាំ អាច នឹង ជួយ អ៊ុយក្រែន ឲ្យ ទទួល បាន សន្តិភាព ១ដ៏ ពិត ប្រាកដ ។ ប្រតិកម្មមេដឹកនាំ បរទេស ចេះតែ បន្ត ធ្លាក់ មក ឥតដាច់ មានអ៊ីតាលី អាល្លឺម៉ង់ ហុងគ្រី តួកគី រុស្ស៊ី។ល។

បុគ្គលលោក ដូណាល់ ត្រាំ មានភាព ចម្រូង ចម្រាស់ ខ្លាំងណាស់ !

លោក ត្រាំ មាន រឿង អាស្រូវ ផ្លូវភេទ និង ទំនាស់ ផ្លូវ ច្បាប់ច្រើនណាស់, ត្រូវ រង ពិន័យ ព្រោះតែ សំណុំរឿង ជំនួញ រកស៊ី គេចពន្ធរដ្ឋ ព្រមទាំង ជាប់បណ្តឹង ព្រហ្មទណ្ឌ យ៉ាង រយីងរយោង ។ ក៏ប៉ុន្តែ គេ ឆ្ងល់ ថា តើហេតុអ្វី បាន ជា លោក អាចនឹង វិល ត្រឡប់ មកកាន់ សេតវិមាន ជាថ្មី ទៀត ? នេះក៏ព្រោះតែ ទំនងជា ពលរដ្ឋ អាមេរិក គិតគូរ តែផលប្រយោជន៍ អាមេរិក ជា អាទិភាព ដូច អ្វី ដែល លោក ដូណាល់ ត្រាំ តែងតែ ថ្លែងហើយ ថ្លែងទៀត នោះ ហើយ ក៏មិនដឹង។ លោក ដូណាល់ ត្រាំ ជាញឹកញយ បាន សន្យា ការ ពារ ផល ប្រយោជន៍ សួនតួ របស់ សហរដ្ឋអាមេរិក និងធ្វើ ឲ្យ អាមេរិក អស្ចារ្យ ។ America first, Make America great again. ក្នុងគោល នយោបាយ នេះ លោក ត្រាំ សន្យា រឹត បន្តឹង ពន្ធ លើទំនិញ បរទេស ដោយ ដាក់កម្រិត ពន្ធគយ ឲ្យធ្ងន់ ចាប់ពី ១០ ទៅ ៦០% ចំពោះ ទំនិញ បរទេស ពិសេស ទំនិញ របស់ ចិន ដែល ជា គូ ប្រជែង ។ ក្នុងនាម ជា មហាសេដ្ឋី លោក ប្រកាស បន្ធូរ បន្ថយពន្ធក្នុងស្រុក ដោយ កាត់ បន្ថយ ពន្ធ ចំពោះ អ្នក មាន។ លោក សន្យាលើក កម្ពស់ សេដ្ឋកិច្ចក្នុងស្រុក ប្រមូល ក្រុមហ៊ុន ឧស្សាហកម្ម ឲ្យ វិនិយោគទុក និង ធ្វើរោង ចក្រ នៅលើទឹកដីអាមេរិក ហើយ បង្កើត ការងារ ក្នុងប្រទេស ។ បង្កើន ការ ខ្ចីប្រាក់ និង ផ្តល់ កម្ចី ឥណទានឲ្យ កាន់តែ ទូលំទូលាយ ។  ពិសេស លុប បំបាត់ អតិផរណា ទំនិញ។ បញ្ហា ទំនិញ ឡើងថ្លៃ ជា ចំណោទ ធំ នៅពេល សព្វថ្ងៃ។ ដូច្នេះ ការសន្យារបស់ លោក ត្រាំ យ៉ាងដូច្នេះ ទាក់ចិត្ត ម្ចាស់ ឆ្នោត ខ្លាំងណាស់។

ការ សន្យា មួយ ទៀត ដែល ទាក់ចិត្ត ខ្លាំង ចំពោះ ពលរដ្ឋអាមេរិក ដែល ក្រុម ជាតិនិយម គឺ សំណុំរឿង ជន អន្តោប្រវេសន៍។ លោក ដូណាល់ ត្រាំ បាន សន្យា សង់ជញ្ជាំង បិទព្រំដែន ជាមួយ ម៉ិកស៊ិក ដែល មិនទាន់ ធ្វើ រួច កាលពីអាណត្តិ មុន គឺ លោក នឹង សាងសង់ បង្ហើយ ឲ្យ ស្រេច តែម្តង។ រដ្ឋបាល ក្រោម ការដឹកនាំរបស់ លោក នឹង បង្កើត បច្ចេកវិទ្យា ទំនើបៗ ដើម្បី តាម ដាន សកម្មភាព នៅ ព្រំដែន ហើយ ព្រមទាំង បណ្តេញ ជន អន្តោប្រវេសន៍ ខុស ច្បាប់ រាប់លាន នាក់ ឲ្យ ត្រឡប់ ទៅស្រុក កំណើត វិញ ៕



N.0025

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top