តើ លោក ដូណាល់ត្រាំ ប្រធានាធិបតី ទី ៤៧ អាមេរិក មាន នយោបាយការបរទេស យ៉ាងណា?

7News

តើ លោក ដូណាល់ត្រាំ ប្រធានាធិបតី ទី ៤៧ អាមេរិក មាន នយោបាយការបរទេស យ៉ាងណា?

លោកដូណាល់ត្រាំ បាន ប្រកាសថា លោក ជា ឈ្នះ នៅ ក្នុង សម័យ បោះឆ្នោត ប្រធានាធិបតី នេះ តាំងពី ការ រាប់ សន្លឹក ឆ្នោត មិន ទាន់ ចប់ សព្វ គ្រប់។ ប្រមុខ ដឹក នាំ លើ ពិភពលោក ផ្តើម ដោយ បារាំង អង់គ្លេស ចិន ឥណ្ឌា អូតង់ ក៏ បាន អប អរ លោក ដូណាល់ ត្រាំ ជា ប្រធានាធិបតី ទី ៤៧ របស់ អាមេរិកដែរ។ ជា ការ អប អរ លាយ លំ ដោយ ការ កង្វល់ និង ការ ត្រៀមលក្ខណៈ ប្រឈម នឹង ផលវិបាក ដែល អាច កើត មាន ពីនយោបាយ ការបរទេស របស់ រដ្ឋបាលអាមេរិក ក្រោម ការ ដឹកនាំរបស់ ប្រធានាធិបតី ថ្មី គឺ លោក ដូណាល់ត្រាំ។ តើ លោក ត្រាំ មាន នយោបាយ ការបរទេស យ៉ាងណា?

ការ វិល ត្រលប់ មក កាន់ តំណែង ជា ប្រធានាធិបតី អាមេរិក របស់ លោក ដូណាល់ត្រាំ អាច នឹង ធ្វើ ឱ្យ ភូមិសាស្ត្រ នយោបាយ ពិភពលោក ក្រឡាប់ ចាក់ ជា ថ្មី ។ តើ ការ ព្រួយ បារម្ភ នេះ មាន មូលដ្ឋាន ត្រឹម ត្រូវ ដែរឬទេ? អាមេរិក ជា មហាអំណាចដ៏ មាន ឥទ្ធិពល និង មិនអាច ខ្វះ បាន លើ ឆាក អន្តរជាតិ។ ចំណែក លោក ដូណាល់ត្រាំ នៅរាល់ គ្រប់ សុន្ទរកថា បានប្រកាស ផ្តាច់ ប្រពៃណី រំពឹង លើ អាមេរិក ដើម្បី ការពារ ប្រយោជន៍ ជាតិ ជា ដំបូង ក្រោម ផ្លាក America First។ ប៉ុន្តែ លោក ដូណាល់ ត្រាំ ជឿ ជាក់ លើ ខ្លួន ឯង ថា លោក មាន ឥទ្ធិពល លើ គ្រប់ ហេតុការណ៍ នៅលើ ពិភពលោក ដែល គ្មាន នរណា ធ្វើ បាន ។ លោក ជា ស្រាយ បញ្ហា មិនមែន សហរដ្ឋ អាមេរិក ទេ។ ហេតុ ដូច្នេះ ហើយ ទើបបាន គេបារម្ភ នឹង នយោបាយការបរទេស របស់ លោកដូណាល់ត្រាំ  តាំងពី សំណុំ រឿង អ៊ុយក្រែន ដើមបូព៌ា ចិន អឺរ៉ុប ពាណិជ្ជកម្ម អូតង់ ...

នៅក្នុង សំណុំ រឿង អ៊ុយក្រែន ជោគជ័យ របស់ លោក ដូណាល់ត្រាំបាន ក្តិច ក្តី សង្ឃឹម របស់ អ៊ុយក្រែន។ លោក ហ្សេឡេស្គី បាន អប អរ លោក ត្រាំ ភ្លាម ដោយ សង្ឃឹម ថា អនាគត ប្រធានាធិបតី ថ្មី នឹង ស្វែង រក សន្តិភាព ដ៏ ត្រឹម ត្រូវ មាន សមធម៌ សម្រាប់ អ៊ុយក្រែន។ លោក ត្រាំ បានបញ្ជាក់ យ៉ាង ច្បាស់អំពី ចេតនា បញ្ចប់ សង្គ្រាម ឱ្យ បាន ឆាប់ រហ័ស បំផុត តែបាន សន្យា ដដែលៗ ថា នឹងលុប ចោល ជំនួយ ហិរញ្ញវត្ថុ និង យោធា ដល់ អ៊ុយក្រែន ។ លោក ត្រាំ បាន ទូរស័ព្ទ ជជែក ដោយ ផ្ទាល់ ជាមួយ លោកពូទីន កាលពី ថ្មីៗ នេះ ហើយ ប្រកាស ថា អាច ដោះស្រាយវិបត្តិ បាន យ៉ាង លឿន ដោយ ការ ចរចា ត្រូវ ផ្តោត លើ ដី ដែល រុស្ស៊ី ចូលទន្ទ្រាញកាន់កាប់ បាន ហើយ បិទទ្វារ ទាំង ស្រុង មិន ឱ្យ អ៊ុយក្រែន ចូល ជា សមាជិក អូតង់ ទេ។ អឺរ៉ុប ពិត ជា ព្រឺ ឆ្អឹង ខ្នង ខ្លាំង សម្រាប់ រឿង នេះ។ អាមេរិក នឹង ព្រលែង សមាជិក អូតង់ ណា ដែល មិន ចូល រួម បង់ វិភាគ ទាន ទ្រទ្រង់ វិស័យ យោធា ក្នុង កំរិត ២%។ លោក ដូណាល់ ត្រាំ ដែល ចូល ចិត្ត វិធីសាស្ត្រ បែប ឆៅៗ ផាំងៗ បាន ប្រកាស ហើយ ថា អាមេរិកក្រោម រដ្ឋបាលត្រាំ នឹង មានកងទ័ព ប្រចាំ ការ នៅអឺរ៉ុប តិច ជាង មុន ហើយ អឺរ៉ុប ត្រូវ ចាយលុយ ច្រើន ជាង មុន។

ទាក់ទង នឹង សង្គ្រាម នៅ អ៊ីស្រាអែល នរណា ដ៏ ដឹង ថា លោក ដូណាល់ ត្រាំ ជា សម្ព័ន្ធ មិត្ត ចាក់ ទឹក មិន លិច នឹង អ៊ីស្រាអែល ដូច្នេះ ជោគជ័យ របស់ លោក ត្រាំ ពិត ផ្តល់ ក្តីរីករាយ ខ្លាំង ដល់ លោក នេតាន់យ៉ាហ៊ូ ប្រមុខ រដ្ឋាភិបាលអ៊ីស្រាអែល ដោយ លែង មាន អ្នក រក រឿង ដុនដាន់ ជា លក្ខណៈ សាធារណៈ ឬ ឯកជន។ អ្នក វិភាគ យល់ ថា លោក នេតាន់យ៉ា ហ៊ូ អាច នឹង ព្រមចរចា ឈប់ បាញ់ ព្រោះ ម្ចាស់ សេតវិមាន មិនមែន ជា លោក បៃដិន។ បទ ឈប់ បាញ់ នឹង ផ្តល់ប្រៀប ដល់ អ៊ីស្រាអែល ខ្លាំង ក្នុង ពេល កាន់ អំណាច លើក ទី មួយ ២០១៧-២០២១ លោក ត្រាំ បាន សម្រេច រក ឃើញ កិច្ចព្រមព្រៀម ភ្ជាប់ ទំនាក់ទំនង ជា ធម្មតា ឡើង វិញ រវាងអ៊ីស្រាអែល និង បណ្តាប្រទេស អារ៉ាប់ ក្នុ ងតំបន់ ដូច្នេះលោកត្រាំ នឹង ចង់ បន្ត នយោបាយ នេះ ហើយ អ៊ីស្រាអែល មិន អាច ធ្វើ សង្គ្រាម ដូច សព្វ ថ្ងៃ បានទេ។ ឯ ប៉ាឡេស្ទីន នឹង ត្រូវបាំង លិប បាត់ ហើយ ភាព តាន តឹង អាច នឹង ងាក ទៅ ប្រឈម នឹង អ៊ីរ៉ង់ ខ្លាំង ដោយ លោក ត្រាំ មាន ជំហរ ម៉ឺង ម៉ាត់ ខ្លាំង ក្នុង ជំហរ ហែក កិច្ចព្រមព្រៀង ហើយ ប្រើ ទណ្ឌកម្មធ្ងន់។ តែ ក៏ អាច ងាក ទៅ ផ្តល់ សន្ទុះដល់ កិច្ចចរចា វិញ ក៏ បាន ព្រោះ លោក ជា មនុស្ស ប្រែប្រួល លឿនពិបាក ស្មាន។

ជា ចុងក្រោយ គឺ ជា មួយ ចិន។ អាមេរិក ប្រឈម នឹង ចិន លើ គ្រប់ វិស័យ បច្ចេកវិទ្យា ពាណិជ្ជកម្ម ឧស្សាហកម្ម យោធា និង ភូមិសាស្ត្រ នយោបាយ។ ក្នុង អាណត្តិ លើក មុន លោកត្រាំ បាន ធ្វើ សង្គ្រាម ពាណិជ្ជកម្ម ជាមួយចិន យ៉ាង ពេញ ទំហឹង ហើយ ហើយរនាំង ពន្ធ គយ នឹង ត្រលប់ មក វិញ និងទំនង កាន់ តែ ខ្លាំងលើ មុន ទៀត នៅ អាណត្តិ ថ្មី នេះ។ លោក ត្រាំ ចង់ ផ្តាច់ ឱ្យ បាន លក្ខន្តិកៈ ចិន ជា រដ្ឋ អនុគ្រោះ ដែល ចូល ជា ធរមាន តាំងពី ចិន ក្លាយ ជា សមាជិក អង្គការ ពាណិជ្ជកម្ម ពិភពលោក មក។ អនាគត ប្រធានាធិបត អាមេរិក ថ្មី បាន ប្រកាស ធ្វើ សង្គ្រាម ពាណិជ្ជកម្ម ដោយ ដំឡើង ពន្ធ គយ ១០ទៅ ២០% លើ គ្រប់ ផលិតផល នាំចូល ទាំងអស់ រាប់ ទាំង ផលិត ផល មក ពី អឺរ៉ុប ផង និង ដល់ ៦០% សម្រាប់ ការ នាំ ចូល មក ពី ចិន ឬ ដល់ ១០០% ផលិតផល ចិនមួយ ចំនួន ផង។

ពិភពលោក កំពុង ឡើង កម្តៅ សីតុណ្ហភាព តែ អាមេរិក របស់ លោក ដូណាល់ត្រាំ អាច ផ្តាច់ ខ្លួន ចេញ ពី កិច្ចព្រម ព្រៀង អាកាសធាតុ ក្រុង ប៉ារីស ជា លើក ទីពីរ ហើយ ដាក់ សម្ពាធ លើ សភា ឱ្យ ធ្វើ អន្តរកាល ថាមពល តាម រយៈ ការ វិនិយោគ ទ្រង់ទ្រាយ ធំ លើ ការ សាង សង់ មជ្ឈមណ្ឌល នុយក្លេអ៊ែរ ជំនាន់ ថ្មី ៕


N.0027

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top