មេដឹកនាំម្នាក់ នៃ ក្រុម ប្រដាប់ អាវុធជនជាតិ ភាគតិច បោះដៃចរចា ជាមួយ របបសឹក ភូមា

7News

 មេដឹកនាំម្នាក់ នៃ ក្រុម ប្រដាប់ អាវុធជនជាតិ ភាគតិច បោះដៃចរចា ជាមួយ របបសឹក ភូមា

នៅភូមា ចាប់តាំងពី របបសឹក ធ្វើ រដ្ឋប្រហារ ដណ្តើម ក្តាប់អំណា ច នៅដើមឆ្នាំ២០២១មក មាន ក្រុម ប្រដាប់ អាវុធ ជនជាតិ ភាគតិច ជាច្រើន ប្រភព និង ច្រើន ប្រភេទ មិនតិច ជាង ១០ ក្រុម នោះឡើយ ដែល បាន នាំគ្នា ងើប បះ បោរ ប្រឆាំងរដ្ឋបាល ទីក្រុង ណៃពិដោរ។ ដើមសប្តាហ៍ នេះ ចលនា ក្រុម ប្រដាប់ អាវុធ ធំមួយ បាន ប្រកាស បោះដៃ ចង់ ចរចា ។


ប៉ែកខាងជើង នៅភូមា សម្ព័ន្ធ ក្រុម ជាតិ ពន្ធុ ៣ ពួក ដែល ពួត ដៃសហការគ្នា ដើម្បីប្រឆាំង នឹង របបសឹក ។ កន្លងទៅ ពួកគេ បាន ដណ្តើម កាន់កាប់ តំបន់ ជាច្រើន រួម ទាំង ច្រកនាំទំនិញ ចេញចូល នៅក្នុង រដ្ឋ ស្ហាន និង ជាប់ ព្រំដែន ប្រទេស ចិន។ ៣ពួក នេះ គឺ ក្រុម ប្រដាប់ អាវុធ រំដោះជាតិ Ta’ang (TNLA),  ក្រុម សម្ព័ន្ធជាតិ ប្រជាធិបតេយ្យភូមា (MNDAA) ហើយ និង ក្រុម ប្រដាប់អាវុធ Arakan (AA) សរុបចូលគ្នា មាន កម្លាំង ច្រើន ជាង ៧ ០០០ នាក់។

មេបញ្ជាការ ក្រុម រំដោះជាតិ Ta’ang (TNLA) លោក Tar Bhone Kyaw ប្រកាស តាម ប្រព័ន្ធតេលេក្រាម នៅថ្ងៃចន្ទ ថា បានត្រៀមខ្លួន ស្រេច ដើម្បីជួបពិភាក្សា ចរចាគ្នា ឈានទៅ បញ្ចប់ ជម្លោះប្រដាប់ អាវុធ និង ថា ជម្លោះ បាញ់បោះគ្នា បានធ្វើ ប្រជាជន រងទុក្ខវេទនា ជាប្រចាំ រាល់ថ្ងៃ។ ទោះបីជា បង្ហាញ ទឹកចិត្ត ចង់ ពិភាក្សា មែន តែមេបញ្ជាក្រុម នេះ បាន អះអាង ដាច់ខាត ថា នៅតែ រក្សា សិទ្ធិ បាញ់ ទប់ទល់ដើម្បី ការពារ ខ្លួន ហើយ និង មិនព្រម ឲ្យ បាត់ បង់ តំបន់ ដែនដី ដែលខ្លួន កាន់កាប់ នោះឡើយ។

ក្នុងអំលុង ពីខែ កញ្ញា កន្លងទៅ រដ្ឋាភិបាល របបសឹក ភូមា បាន អំពាវនាវ ច្រើន លើក ច្រើន ដង ដើម្បី ចរចា គ្នា ជាមួយ ក្រុម សម្ព័ន្ធប្រដាប់ អាវុធជនជាតិភាគ តិច។ ក៏ប៉ុន្តែ នៅ ពេលនោះ សម្ព័ន្ធ ក្រុម ប្រដាប់ អាវុធ ជន ជាតិភាគតិច ហាក់ ពុំបាន បន្ទន់ ជំហរឡើយ ។ ផ្ទុយទៅវិញ គ្រានេះ មេក្រុម១ នៃក្រុម សម្ព័ន្ធ ទាំង៣ បានបន្ទន់ ឥរិយាបថ និង ចេញមុខ បោះដៃចរចា។ ដំណឹង បើកដៃចរចានេះ ធ្លាក់ មកបន្ទាប់ពី កាលពីសប្តាហ៍ មុន មេដឹកនាំ ធំម្នាក់ របស់ ក្រុម សម្ព័ន្ធជាតិ ប្រជា ធិប តេយ្យភូមា (MNDAA) ជាក្រុម សំខាន់ទី២នៅក្នុង សម្ព័ន្ធក្រុម ប្រឆាំង ទាំង ៣ បាន ធ្វើដំណើរ ទៅ ព្យាបាល ជំងឺ នៅប្រទេស ចិន។ នេះបើតាម កាសែត រដ្ឋ ចិន ។


Nº.0101

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top