អត្ថប្រយោជន៍ ៥ យ៉ាងពីការត្រាំទឹកក្តៅ៖

7News

 អត្ថប្រយោជន៍ ៥ យ៉ាងពីការត្រាំទឹកក្តៅ៖

១.បំបាត់ ភាព អស់កម្លាំង និង ជួយ បន្ធូរ អារម្មណ៍

នៅពេលត្រាំក្នុងទឹកក្តៅ សីតុណ្ហភាព ទឹកក្តៅនឹងបង្កើនការ រំលាយ អាហារ ក្នុង រាងកាយ របស់អ្នក ជួយ បញ្ចេញ កាកសំណល់ ដែល បណ្ដាល ឲ្យ អស់កម្លាំងចេញពីរាងកាយ។ វាជួយ ឲ្យ ឈាម ហូរ បាន ល្អ ហើយ ដឹកជញ្ជូនសារធាតុចិញ្ចឹម និងអុកស៊ីសែន ទៅកាន់គ្រប់ផ្នែកនៃរាងកាយ ជួយកាត់បន្ថយភាពនឿយហត់ ពីការងារ និងកាត់ បន្ថយ រោគ សញ្ញា អស់ កម្លាំង ពី ការ ធ្វើការ នៅ មុខ កុំព្យូទ័រ ពេញមួយថ្ងៃបានយ៉ាងល្អ។ លើសពីនេះទៀត ការងូតទឹកក្តៅនឹងធ្វើឲ្យ ប្រព័ន្ធសរសៃប្រសាទស្វយ័ត parasympathetic សកម្មដែលជួយឲ្យ រាងកាយសម្រាក និង ធ្វើ សកម្មភាព កាន់ តែ លេចធ្លោ ជា លទ្ធផល អ្នក មាន អារម្មណ៍ ធូរស្រាល បន្ទាប់ ពីងូតទឹកក្តៅ។

២.ជួយ បន្ថយ រោគ សញ្ញា នៃ ជំងឺ ផ្ដាសាយ

ការ ងូត ទឹក ក្តៅ ឧណ្ហៗ នឹង ជួយ ពង្រឹង ដល់ មុខងារ បេះដូង ធ្វើឲ្យ ប្រសើរ ឡើង នូវ ចរន្តឈាម ក្នុង រាងកាយ។ ជាលទ្ធផលអ្នកនឹង បាន ធូរស្រាល ពី រោគសញ្ញា គ្រុន ផ្ដាសាយ។

៣.បង្កើន អត្រា នៃ ការ រំលាយ អាហារ របស់ រាងកាយ

ទឹក ក្ដៅ ជួយ បង្កើន អត្រា រំលាយ អាហារ ក្នុង រាង កាយ បាន ល្អ ប្រសើរ ។ ជា ពិសេសនា ពេល បច្ចុប្បន្ន នេះ យើងត្រូវពាក់ម៉ាស់គ្រប់ពេល ធ្វើឲ្យ មាន កន្ទួល លើ ផ្ទៃ មុខ។ ការ ងូត ទឹក ក្តៅ ឧណ្ហៗ អាច ជួយ ធ្វើ ឲ្យ អាការ ទាំងនេះ ប្រសើរ ឡើង។

៤.ជួយ ឲ្យ គេង លក់ស្រួល

ជា ធម្មតា សីតុណ្ហភាព រាងកាយ របស់ យើង ថយ ចុះ នៅ ពេលយប់ ធ្វើឲ្យ មនុស្ស មាន អារម្មណ៍ ងងុយ គេង និងអស់ កម្លាំង។ ការ ងូត ទឹក ក្តៅ ឧណ្ហៗ ជួយ បង្កើន សីតុណ្ហភាព ក្នុង ខ្លួន របស់ អ្នក។ នៅពេលដែល សីតុណ្ហភាព ក្នុងខ្លួនធ្លាក់ចុះ វានឹងធ្វើឲ្យ មនុស្សគេងលក់ស្រួល ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីគេងលក់ស្រួល ពួកគេគួរតែងូតទឹកក្តៅឧណ្ហៗ ១-២ ម៉ោង មុន ពេល ចូល គេង។

៥.ជួយ បណ្ដេញ កាកសំណល់ ចេញ ពី ស្បែក

ក្នុង រដូវ រងា ពេល បែកញើស តិច កាកសំណល់ ច្រើន កកកុញ ក្នុង ខ្លួន ។ ការ ងូតទឹក ក្តៅ ឧណ្ហៗ ដោយ ត្រាំ ទឹក ពាក់កណ្តាល ខ្លួន នឹង ធ្វើឲ្យអ្នក បែកញើស កាន់តែ ល្អ ហើយ រាងកាយ នឹង បញ្ចេញ កាកសំណល់ ចេញ តាមរយៈ ញើស ។ វាមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពរាងកាយ និង សម្រស់។ត្បិតថាការ ងូតទឹក ក្តៅ ឧណ្ហៗ ដើម្បី បំបាត់ ភាព នឿយហត់ និង រក្សា ស្បែក ឲ្យ មាន សុខភាព ល្អ តែ អ្នក ក៏ ត្រូវ តែ ប្រុងប្រយ័ត្ន ដូចជា សីតុណ្ហភាព ទឹក ក្តៅ គួរ មាន ប្រហែល ៣៨-៤០°C ហើយ រយៈពេល ត្រាំ មិនគួរលើសពី ១០ នាទីទេ។ ទឹកក្តៅលើសពី ៤២°C ធ្វើឲ្យ ប្រព័ន្ធ សរសៃ ប្រសាទ ស៊ីមេទ្រី ដែលជំរុញមនុស្សឲ្យ មានការប្រុងប្រយ័ត្ន។ វាមាន ឥទ្ធិពល ផ្ទុយ ពី ការ ធ្វើឲ្យ អារម្មណ៍ ធូរស្រាល។ លើស ពីនេះ ទឹកដែលក្តៅពេកនឹងធ្វើឲ្យ ស្បែករបស់អ្នកស្ងួតយ៉ាងងាយ។


N.0054

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top