ជប៉ុន និង សហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀង សន្តិសុខ និង ការពារ ជាតិ

7News

 ជប៉ុន និង សហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀង សន្តិសុខ និង ការពារ ជាតិ

ប្រឈម មុខ នឹងក្តីព្រួយបារម្ភ ចំពោះ ការ គំរាម កំហែង សន្តិសុខ នៅក្នុង តំបន់អាស៊ី , ប្រទេស ជប៉ុនបាន ចុះ កិច្ចព្រមព្រៀងវិសួយ ការពារជាតិ ជាមួយ សហភាពអឺរ៉ុប។ កតិកាសញ្ញា ស្តីពី សន្តិសុខ និង ការពារជាតិ រវាង រដ្ឋាបាល ក្រុង តូក្យូ និង ព្រុច សែល ចុះហត្ថលេខា នៅ ថ្ងៃទី ១វិច្ឆិកា មាន ចែង អំពី កិច្ចសហការគ្នា ក្នុង វិស័យជា ច្រើន ។ ពោល គឺ គិត ចាប់ពី ផ្នែក សន្តិសុខ ផ្លូវ សមុទ្រ និង សន្តិសុខ អាវកាស ព្រមទាំង ស្តីពី សមយុទ្ធយោធា រួម គ្នា ។ 




ប្រមុខការទូតសហភាពអឺរ៉ុប ហ្សូសេព បូរែល និង រដ្ឋមន្ត្រីបរទេសជប៉ុន លោក តាកេស្ហ៊ី អ៊ីវ៉ាយ៉ា បាន លាត ត្រដាង រួម កិច្ចព្រមព្រៀង យោធា ដែល មាន ចែង អំពី សន្តិសុខ ផ្លូវ សមុទ្រ អាវកាស ឧក្រិដ្ឋកម្ម ព័ត៌មាន វិទ្យា និង ការជ្រៀតជ្រែក លូកដៃពីបរទេស ។ ភាគី ទាំង ពីរ សហការពង្រឹង បច្ចេកវិទ្យា យោធា ពង្រីក ឧស្សាហកម្ម យោធា ហើយ និង ធ្វើ សមយុទ្ធយោធា រួម ទៀត ផង។

កតិកាសញ្ញា ស្តីពី សន្តិសុខ និង ការពារជាតិ រវាង ក្រុង តូក្យូ និង ព្រុច សែល ជា ជំហាន ថ្មី ក្នុង ប្រវត្តិសាស្ត្រ។ ជប៉ុន ជាករណី ពិសេស ទី១។ ដ្បិតថា កិច្ចសហការ មា ន លក្ខណៈស៊ីវិ ជម្រៅក្នុង វិស័យ យោធា យ៉ាង ដូច្នេះ សហភាព អឺរ៉ុប ពុំ ដែលធ្លាប់ ចុះកិច្ច ព្រម ព្រៀង ជាមួយ ប្រទេសតំបន់ អាស៊ី ប៉ាស៊ីហ្វិក ណាមួយ ឡើយ។ នេះ បើតាម ប្រសាសន៍ ស្ញើច សរសើរ ពីសំណាក់ ប្រមុខការទូតសហភាពអឺរ៉ុប ហ្សូសេព បូរែល ដោយ បញ្ជាក់ទៀតថា កតិកាសញ្ញា នេះ អនុញ្ញាត ឲ្យ ពង្រឹង សមត្ថភាព វាយប្រហារ រួម គ្នា នៅ ក្នុង ករណី មានការ គំរាម កំហែង សន្តិសុខ ជា បន្ទាន់ ណាមួយ កើតឡើង ។

ថ្លែងពីក្រុង តូក្យូ ប្រមុខ ទូត អឺរ៉ុប ពុំ បាន លើកឡើង ច្បាស់ៗទេ ថា ការ គំរាម កំហែងសន្តិសុខ នោះ មា នប្រភព មកពីមហាយក្សចិនឡើយ ។ ក៏ប៉ុន្តែ លោក តាកេស្ហ៊ី អ៊ីវ៉ាយ៉ា ថ្នាក់ដឹកនាំ ការទេស ជប៉ុន ទៅវិញទេ ដែល បញ្ជាក់ ចំៗ ថា ការ ពង្រឹង សមត្ថភាព អំណាច យោធា របស់ ក្រុង ប៉េកាំង បង្កើត ក្តីបារម្ភ និងបង្កការ គំរាមកំហែង នៅក្នុងតំបន់ អាស៊ី។

ច្រើន ទសវត្សរ៍ មកហើយ ជប៉ុន ពឹង ផ្អែក ច្រើន ខ្លាំងទៅលើ សម្ភារៈ យោធា របស់ សហរដ្ឋ អាមេរិក។ ជប៉ុន បាន សហការជាមួយ អ៊ីតាលី ផលិត យន្តហោះ ចម្បាំង ១ ដែល អាច រួច រាល់ នៅឆ្នាំ ២០៣៥។ ប៉ុន្មាន ឆ្នាំចុងក្រោយ នេះ រដ្ឋាភិបាល ជប៉ុន ពឺត ប្រឹង ដំឡើង កញ្ចប់ ថវិកាការពារ ជាតិ ចំនួន ២% នៃ PIB ផលិតផលក្នុងស្រុក សរុប ។



ជប៉ុន មាន ក្តីបារម្ភ រួម ចំពោះ ការ លាត សន្ធឹង ជម្លោះសង្គ្រាម អ៊ុយក្រែន នៅ តំបន់ អាស៊ី តាមរយៈ កូរ៉េ ខាងជើង បញ្ជូន ទ័ព ទៅរុស្ស៊ី ហើយ ប៉េកាំង រកស៊ី ចាប់ដៃជាមួយ ក្រុង ម៉ូស្កូ, ចិនពង្រីក ដែន ឥទ្ធិពល ក្នុង សមុទ្រ ចិនខាង ត្បូង បង្កជម្លោះ ជាមួយ ប្រទេស ជាច្រើន ហើយ និង ការ គំរាម វាយ សង្គ្រុប យក តៃវ៉ាន់ ជាដើម។ បញ្ហា ទាំងនេះ ចាំបាច់ តម្រូវ ឲ្យ រដ្ឋបាល ក្រុង តូក្យូ ត្រៀម កម្លាំង និងពង្រឹងសមត្ថភាព ទប់ ទល់ ៕


N.0005

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top