ចេញផ្សាយ: 01/12/2024
នៅ ស៊ីរី ក្រុម ជីហាតនិង ឧទ្ទា មប្រដាប់អាវុធ ងើបឈរជាថ្មី និង វាយ ដណ្តើម បាន ដែនដីកាន់កាបជាច្រើនកន្លែង
នៅប្រទេស ស៊ីរី ពួក ភេរវជន ជីហាត និងបក្សពួក ឧទ្ទាម ប្រដាប់ អាវុធ បាន ប្រយុទ្ធ ដណ្តើម យកដែនដី និងសង្កាត់ ជាច្រើនកន្លែង នៅខេត្ត អាឡិប ដែលជា ខេត្ត ធំនិង សំខាន់ ទី២ បន្ទាប់ពី រដ្ឋធានី ស៊ីរី។ ក្នុង សប្តាហ៍ នេះ ការ ប្រយុទ្ធគ្នារវាង កង កម្លាំង រដ្ឋាភិបាល ស៊ីរី និង ក្រុម ឧទ្ទាមប្រដាប់អាវុធ បណ្តាល ឲ្យ ស្លាប់ មនុស្ស ប្រមាណជាង ៣០០ នាក់ ។
ក្រុមជីហាតអង្គការ រដ្ឋអ៊ីស្លាមនៅស៊ីរី ពាក់ឈ្មោះថា Hayat Tahrir al-Sham (HTS) ជា សាខា របស់ ភេរវជន អាល់កៃដា និងបក្សពួក ឧទ្ទាមប្រដាប់អាវុធរបស់ ពួក គេ បាន ផ្តើម ងើបឈរសា ជាថ្មីនៅស៊ីរី។ ការ ងើប បញ្ចេញ សកម្មភាពប្រដាប់ អាវុធ គ្រា នេះ បន្ទាប់ពីលេចដំណឹង បទឈប់ បាញ់គ្នា រវាង អ៊ីស្រាអែល និង ក្រុម ហេស បូឡា លីបង់ ហើយ ស្ថានការណ៍ ក្នុង តំបន់ អំណោយ ផល់ ដល់ពួក គេ ។
ក្នុង សប្តាហ៍ នេះ ការ បះទង្គិច ប្រដាប់អាវុធ បណ្តាល ឲ្យ ជនស៊ីវិល និង ក្រុម ប្រដាប់ អាវុធ ព្រមទាំង កម្លាំង របស់ រដ្ឋាភិបាល ស៊ីរី ច្រើន ជាង ៣០០នាក់ ស្លាប់។ ចំនួន មរណជន ច្រើន សន្ធឹក ដូច្នេះ គេ ពុំធ្លាប់ ជួប ជា ច្រើន ឆ្នាំមកហើយ តាំងពីជម្លោះ សង្គ្រាម ផ្ទុះ ឡើង នៅ ស៊ីរី។ នេះ បើ តាម អង្គការអង់គ្លេស ឈ្មោះ ទីសង្កេតការណ៍ សិទ្ធិមនុស្ស នៅ ស៊ីរី (OSDH) ដោយ បញ្ជាក់ទៀតថា ក្រុមជីហាតស៊ីរី និងដៃជើង ពួក ឧទ្ទាមប្រដាប់អាវុធ បនា សម្រេច ត្រួត ត្រានៅខេត្ត អ៊ីដឡិប(Idleb) ទាំង មូល ប៉ែក នីរតីប្រទេស ស៊ីរី ហើយ និង គ្រប់ គ្រង ដែនដីជាច្រើន នៅ ខេត្ត អាឡិប ថែមទៀត។ អាឡិប (Aleb) ក្រុងទី ២ សំខាន់ និង ធំជាងគេ នៅ ស៊ីរី បន្ទាប់ពី រដ្ឋធានី ដាម៉ាស ។ ផ្លូវ សំខាន់ៗ ដែល តភ្ជាប់ អាឡិប ទៅរដ្ឋធានី, ព្រមទាំង ស្ថាប័ន រដ្ឋ និង មន្ទីរ ពន្ធនាគារ ក្នុង ខេត្ត អាឡិប នៅពេល នេះ ត្រូវឋិត ក្រោម កណ្តាប់ ដៃ ត្រួត ត្រា របស់ ពួក ឧទ្ទាម ទៅហើយ។
សង្គ្រាម នៅ ស៊ីរី ស្មុគស្មាញ ខ្លាំង ដ្បិត វា ចូលរួម ពី កម្លាំងប្រឆាំង ក្នុង ស្រុក និង ចលនា កម្លាំង ពីខាងក្រៅ ជា ច្រើន ប្រភព និងច្រើន ប្រភេទ ផ្សេងៗគ្នា។ រដ្ឋាភិបាល ផ្តាច់ ការ របស់ ប្រធានាធិបតីស៊ីរី បាស្ហា អាល់អាសាដ ត្រូវ រង ទណ្ឌកម្ម អន្តរជាតិ ព្រោះតែ បាន ធ្វើទុក្ខបុកម្នេញ លើប្រជាជនខ្លួន ឯង។ ម្ល៉ោះហើយ ប្រទេស ប្រជាធិបតេយ្យ បច្ចិម លោក ពុំ ព្រម ទទួល ស្គាល់រដ្ឋាភិបាល ស៊ីរី និងពុំ សូវ រាប់ រក លោក បាស្ហា អាល់អាសាដ នោះឡើយ ។ ផ្ទុយទៅវិញ រុស្ស៊ី អ៊ីរ៉ង់ ហើយ និង ពួក ហេសបូឡាលីបង់ បាន ជួយ គាំទ្រ កងកម្លាំង រដ្ឋាភិបាល ស៊ីរី របស់ លោក បាស្ហា អាល់អាសាដ។ ដោយសារតែ បាន ជំនួយ អន្តរាគមន៍ យោធា របស់ រុស្ស៊ី និងបក្សពួក ទើប ធ្វើ កងកម្លាំងរដ្ឋាភិបាល ស៊ីរី អាច វាយ កាន់កាប់ ដែន ដី ជាច្រើនមកវិញ និង បាន រុញច្រាន ឲ្យ ពួក ជីហាត ដកថយ នៅឆ្នាំ ២០១៧ ព្រមទាំង ឈាន ទៅ ធ្វើ បទ ឈប់បាញ់ នៅឆ្នាំ២០២០ ។
អាស្រ័យ ហេតុនេះ ទើប កាលពី ថ្ងៃសុក្រ វិ មាន ក្រេមឡាំង របស់រុស្ស៊ី បា នអំពាវនាវ ឲ្យ រដ្ឋាភិបាល របស់ លោក បាស្ហា អាល់អាសាដ ត្រូវតែ កម្ចាត់ កម្លាំង ងើប បះបោល ទាំង នោះ ឲ្យ ស្ងាត់ ទៅវិញ ។ ទន្ទឹម នឹង គ្នា នេះ រុស្ស៊ី ក៏ ប្រកាស ថា ខ្លួន បាន ទម្លាក់ គ្រាប់បែក ជាច្រើន ទៅលើ ពួក ប្រឆាំង ប៉ះបោល នៅស៊ីរី កាលពី ថ្ងៃសុក្រ។ ចំណែក រដ្ឋបាល ក្រុង តេហេរ៉ង់ បកអាក្រាត ដោយ ចោទប្រកាន់ ថា សហរដ្ឋអាមេរិក និង អ៊ីស្រាអែល ជាអ្នក នៅ ពី ក្រោយ ការ ស្ទុះ ងើប របស់ ពួក ឧទ្ទាម ប្រឆាំងនឹង រដ្ឋាភិបាល ស៊ីរី ៕7news
Nº.0119