តើរឿងឧកញ៉ា អែល សារ៉ុម ប្ដឹងបុរីមនោរម្យព្រែកតាទែន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ទាមទាអោយភាគី បុរី គោរពកិច្ចសន្យាទិញលក់ផ្ទះ ដែលមានអ្នកឧកញ៉ា ផាត់ ប៊ុន ដល់ណាហើយជាម្ចាស់ដល់ណាហើយ?
បើយោងតាមប្រសាសន៍របស់ លោកឧកញ៉ាអែល សារ៉ុម បានឲ្យអង្គភាពសាពត៌មានយើងដឹងនៅថ្ងៃនេះថា «បើសួតខ្ញុំថារឿងហ្នឹងដល់ណាហើយគឺខ្ញុំមិនដឹងទេព្រោះរឿងនេះស្ថិតនៅក្នុងដៃរបស់តុលាការ។ហើយអ្វីដែលខ្ញុំទទួលបាន តាំងពីថ្ងៃដាក់ពាក្យបណ្ដឹងមកទល់ពេលនេះមានតែ
១. ពាក្យបណ្ដឹងចូលសាលាដំបូងរាជធានីភ្នំពេញថត់ចំលង
២.បង្កាន់ដៃបង់ប្រាក់ដែលបានបង់ប្រាក់រួចរាល់
៣. ដីកាបង្គាប់ឲ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅប្រព័ន្ធ ដែលបានបង់ប្រាក់រួច
៤. ដីកាកោះឲ្យចូលនៅថ្ងៃទី ៣០ខែតុលាតែត្រូវបានខាងភាគីបុរីសូមពន្យារហូតមកទល់ពេលនេះ។
ហើយខ្ញុំក៏កំពុងនឹងរង់ចាំមើលចំណាត់ការរបស់តុលាការដូចដែលបងប្អូនជាច្រើនបានសួរខ្ញុំដែរ។បើទទួលបានព័ត៌មានយ៉ាងណាខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាជូនជ្រាប សូមអគុណ!»
គួររំឭកថា កាលពីអំឡុងថ្ងៃទី ២៣ខែកញ្ញាឆ្នាំ ២០២៤ កន្លងទៅ លោកឧកញ៉ា អែល សារ៉ុម បានដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណីចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្តឹងបុរីមនោរម្យព្រែកតាទែនដែលមានអ្នកឧកញ៉ាផាត់ប៊ុន ជាអគ្គនាយកទាមទារឲ្យភាគីខាងបុរីគោរពតាមលោកកិច្ចសន្យាទិញលក់ផ្ទះរហូតមកទល់ពេលនេះនៅមិនទាន់ទទួលបាននៅយុត្តិធម៌នូឡើយទេ។នេះបើកតាមការបញ្ជាក់របស់លោកឧកញ៉ា អែល សារ៉ុម ។
កាលពីថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២៤ កន្លងមកលោកឧកញ៉ាអែលសារ៉ុម បានដាក់ពាក្យបណ្ដឹងរដ្ឋប្បវេនីប្ដឹងបុរីមនោរម្យព្រែកទទេនទាមទារឲ្យភាគីបុរី ដែលគោរពតាមកិច្ចសន្យាទិញលក់ផ្ទះ លេខ ០០៥២៥៩៣៤ ចុះថ្ងៃទី ២៣ កញ្ញា ឆ្នាំ២០២៤ ចូលសាលាតំបូងរាជធានីភ្នំពេញ របស់លោកឧកញ៉ាអែល សារ៉ុម ដែលបានប្ដឹងបុរីមនោរម្យព្រែកតាទែន ទាមទារឱ្យភាគីខាងបូរីគោរពតាមកិច្ចសន្យាដែលមានអ្នកឧកញ៉ា ផាត់ ប៊ុន ជាអគ្គនាយក ។
Nº.0098
7news