ម៉ុលដាវី ប្រធានាធិបតី ស្និទ្ធ នឹង អឺរ៉ុប ជាប់ ឆ្នោត ជា ថ្មី ដោយសារ សំឡេង អ្ន ក នៅក្រៅ

7News

 ចុះផ្សាយ នៅ ថ្ងៃ៖ 04/11/2024 






ម៉ុលដាវី៖ ប្រធានាធិបតី ស្និទ្ធ នឹង អឺរ៉ុប ជាប់ ឆ្នោត ជា ថ្មី ដោយសារ សំឡេង អ្ន  នៅក្រៅ ស្រុកលោកស្រី ម៉ៃយ៉ា សានឌូ ប្រធានាធិបតី ផុតអាណត្តិស្និទ្ធ នឹងអឺរ៉ុប បាន ជាប់ ឆ្នោត ជា ថ្មី នៅក្នុង សម័យ បោះឆ្នោត ប្រធានាធិបតីជុំ ទីពីរ ថ្ងៃ ទី ៣ វិច្ឆិកា។ បេក្ខជន ប្រធានាធិបតី ទាំងពីរ មាន សំឡេងគាំទ្រ ប្រកៀកប្រកិត គ្នា យ៉ាង ខ្លាំង ប៉ុន្តែ នៅ ទី បំផុត ដោយសារ សំឡេង របស់ ប្រជាពលរដ្ឋ ម៉ុលដាវី រស់ នៅបរទេស លោកស្រី ប្រធានាធិបតី បានឈ្នះ នាំ មុខ លើ គូប្រជែងដែល ស្និទ្ធ នឹង រុស្ស៊ី ដោយ ទទួល សំឡេងគាំទ្រចំនួន ៥៤%។  

ប្រធានាធិបតី បារាំង ប្រមុខ រដ្ឋាភិបាល អាល្លឺម៉ង់ ប្រធាន សហភាពអឺរ៉ុប ព្រមទាំង ប្រធានាធិបតី អ៊ុយក្រែន បាន ផ្ញើសារ លើក សរសើរ លោកស្រី ម៉ៃយ៉ា សានឌូ ដែល បាន ក្លាយ ប្រធានាធិបតី ម៉ុលដាវី អាណត្តិទីពីរ និង យល់ ថា ប្រជាធិបតេយ្យ ត្រូវ តែ ឈ្នះ រាល់ គ្រប់ ទម្រង់ នៃការ ជ្រៀតជ្រែកបរទេស។

លោកស្រីប្រធានាធិបតីផ្ទាល់ បាន ថ្លែង អំណរគុណប្រជាពលរដ្ឋ ភ្លាម នា ល្ងាច ថ្ងៃ អាទិត្យ ទី ៣ វិច្ឆិកាដោយ អះអាង ថា “ម៉ុលដាវី ប្រឈម នឹង ការ វាយប្រហារគ្មាន ប្រៀប ក្នុង ប្រវត្តិសាស្ត្រ អឺរ៉ុប មាន ទាំង ការ ប្រើ លុយ កខ្វក់ ការ ទិញ សំឡេង ដោយ ខុសច្បាប់ និង ការ ជ្រៀតជ្រែក ពីបរទេសក្នុង ប្រព័ន្ធ បោះឆ្នោត ជាតិ ប៉ុន្តែ ប្រជាពលរដ្ឋ ម៉ុលដាវី ចេះ រួបរួម គ្នា ហើយ សេរីភាព និងពលរដ្ឋ ជា អ្នក ឈ្នះ។ ក្តី សង្ឃឹម និង សន្តិភាព កំពុង ទទួល ជោគជ័យ”! នេះ ជា ប្រសាសន៍ ស្អកៗ របស់ លោកស្រី ម៉ៃយ៉ា សានឌូ ក្រោយ ពី គូ ប្រជែង ទទួល ស្គាល់ បរាជ័យ។ ប្រមុខ បក្ស ប្រឆាំង មាន នយោបាយខិត ទៅ រក រុស្ស៊ី និង ដែល បាន ទទួលការ គាំទ្រ ខ្លាំង ពី សំណាក់ ប្រជាពលរដ្ឋ នៅ ជនបទ បានទទួល ស្គាល់ បរាជ័យ តែ បាន ចោទ ប្រកាន់ បណ្តាញ សារព័ត៌មាន និង បរទេស ថា ជា អ្នក ចាក់ សាំង លើ ភ្លើងយុទ្ធនាការ ឃោសនា បោះឆ្នោត នៅ ម៉ុលដាវី ។

សូម បញ្ជាក់ ថា ការ បោះឆ្នោតប្រធានាធិបតី ម៉ុលដាវី នេះ មាន លក្ខណៈ ប្រកួត ប្រជែង យ៉ាង តឹង តែង បំផុត។ គេ ត្រូវ រង់ ចាំ រហូត ដល់ រាប់ សន្លឹក ស្ទើរ អស់ រលីង ទើប អាច ប្រកាសលទ្ធផល ប្រាកដ បាន។ នៅ ក្នុង លទ្ធផល បឋមនៃ ការ រាប់ សន្លឹក ឆ្នោត ប្រមាណ ៩០% បេក្ខជនប្រធានាធិបតី នៃ បក្ស ប្រឆាំង ដែល ស្និទ្ធ នឹង រុស្ស៊ី លោក Alexandr Stoianoglo ស្តូយ៉ាណូក្លូជា អ្នក នាំ មុខទេ ប៉ុន្តែ នៅ ពេលចាប់ រាប់ សន្លឹក ឆ្នោត នៅ តាម ទីក្រុង ធំៗ និង សន្លឹក ឆ្នោត របស់ពលរដ្ឋ ម៉ុលដាវី នៅបរទេស លទ្ធផលឆ្នោត បាន ងាក ទៅ ខាង លោក ថាលោកស្រីម៉ៃយ៉ា សានឌូ ប្រធានាធិបតី ផុត អាណត្តិ ស្និទ្ធ នឹងអឺរ៉ុប ជាមួយនឹង សំឡេង គាំទ្រ ៥៤%។ ហេតុ ដូច្នេះ ហើយ បាន ជា លោក ពូទីន ប្រធានាធិបតី រុស្ស៊ី ចោទ ថាសំឡេង ឆ្នោត របស់ ពលរដ្ឋ ម៉ុលដាវី នៅ ក្រៅ ស្រុក មិន ប្រក្រតី ព្រោះ ជា ការ បោះឆ្នោត នៅក្នុង ស្ថានទូត និង គ្មាន អ្នក សង្កេតការណ៍ ទេ គ្មាន នរណា អាច ធ្វើ អីកើត។

ប៉ុន្តែ រុស្ស៊ី ផ្ទាល់ ក៏ ជាប់ ចោទ ពី បទ ជ្រៀត ជ្រែក ការ បោះឆ្នោត នៅម៉ុលដាវី ឬ នៅ ហ្សកហ្ស៊ី រដ្ឋ ជា អតីត សហភាព សូវៀតមួយ ទៀតដែរ។ ដូច ជា នៅ ជុំទីមួយ ការ បោះឆ្នោតប្រធានាធិបតី ម៉ុលដាវី ម្សិលមិញ ប្រព្រឹត្ត ទៅ ដោយ មានឧប្បត្តិហេតុ មួយ ចំនួន។ ប៉ូលិស បាន បើក អង្កេត ការ រៀប ចំ ដឹកជញ្ជូន អ្នក ដំណើរពលរដ្ឋ ម្ចាស់ ឆ្នោត ម៉ុលដាវី តាម យន្តហោះ និង តាម ឡាន ក្រុង រវាង ពី រុស្ស៊ី និង បេឡារុស ឬអាហ្ស៊ែបៃហ្សង់និង តួកគី។ មាន ការ ប្រកាស អាសន្ន គ្រាប់ បែក ជា ច្រើន នៅតាម ការិយាល័យ បោះឆ្នោត នៅ ក្នុង ផ្ទៃ ប្រទេស ម៉ុលដាវី និង នៅបរទេស។ លោកស្រី ម៉ៃយ៉ា សានឌូ បរិហារ ថា ប្រតិបត្តិការ ជ្រៀតជ្រែក ទ្រង់ ទ្រាយ ធំ ដឹកនាំ ដោយ រុស្ស៊ី។ ម៉ុលដាវី បន្ត ប្រេះឆា និង ផុយស្រួយ ខ្លាំង នៅ ចំពោះ ការ ជ្រៀតជ្រែក ពី ប្រទេស ផ្សេង៕


N.0014

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top