ពិព័រណ៍ យន្តហោះ ចិនបង្ហាញ យន្តហោះ ចម្បាំងដ៏ទំនើប និង ដ្រូន វាយប្រហារ

7News

ពិព័រណ៍ យន្តហោះ ចិនបង្ហាញ យន្តហោះ ចម្បាំងដ៏ទំនើប និង ដ្រូន វាយប្រហារ

រដ្ឋអំណាច ក្រុង ប៉េកាំង បាន បង្ហាញ សមត្ថភាព ផលិត សព្វាវុធចិន ដែល កាន់តែ ទំនើបនិង ខ្លាំងក្លា តាមរយៈ មហាពិព័រណ៍ យន្តហោះឆ្នាំ ២០២៤ ដែល បា ន ផ្តោត សារៈ សំខាន់ ទៅលើ យន្តហោះ ចម្បាំង និង ដ្រូន វាយប្រហារ ។ ក្នុង ឱកាស នេះ រដ្ឋអំណាច ក្រុង ប៉េកាំង បង្ហាញ យន្តហោះ ប្រដេញ ដ៏ទំនើប ចុងក្រោយរបស់ខ្លួន ដែលអាច មាន សមត្ថភាព ស្មើ នឹង យន្តហោះ ចម្បាំង ប្រភេទ អែហ្វ-៣៥របស់ សហរដ្ឋ អាមេរិក។ ក្នុង ថ្ងៃ បើកសម្ពោធពិព័រណ៍ នៅ ភាគ ខាង ត្បូងប្រទេស, ចិន ក៏បាន អញ្ជើញ ស មភាគីរុស្ស៊ី ឲ្យ បង្ហាញ ណែនាំ យន្តហោះ ចម្បាំងជំនាន់ទី ៥ដ៏ទំនើប របស់រុស្ស៊ី ឲ្យ ហោះហើរ បង្ហាញខ្លួន នៅលើដែន អាកាស របស់ ចិន ។ 


រដ្ឋអំណាច ចិន រៀបចំ ពិធី ពិព័រណ៍ យន្តហោះ រៀងរាល់ ២ឆ្នាំម្តង នៅក្រុង ជូហៃ (Zhuhai) ខេត្ត គងទុង  (ក្វាងទុង Guangdong) ភាគខាងត្បូង ប្រទេស ចិន ដែល មាន តាំង បង្ហាញ និង បង្ហោះ ឲ្យ ភ្ញៀវ ចូលរួម ទស្សនា បាន មើលឃើញ ទាំង យន្តហោះ ស៊ីវិលនិង យោធា ក្នុងនោះ ក៏មាន ដែរ ដ្រូន និង ឧទ្ធម្ភាគចក្រ។ ពេល កន្លងទៅ ចិន បាន ដាក់ឲ្យប្រើប្រាស់ យន្តហោះ ចម្បាំង J-20។ យន្តហោះ ប្រភេទ នេះ ច្រើនគ្រឿង ក៏ ត្រូវ បង្ហោះបង្ហាញ ខ្លួន នៅ សប្តាហ៍ នេះ ក្នុង ឱកាស ពិព័រណ៍យន្តហោះ ។

អ្វីដែល គួរ ចាប់អារម្មណ៍ខ្លាំង នៅ ឆ្នាំ២០២៤នេះ រដ្ឋអំណាច ចិន ដាក់ បង្ហាញ យន្តហោះចម្បាំង ប្រភេទថ្មី ម៉ាក J-35A ដែល តូច និង ស្រាល ជាង J-20។ វាជាប្រភេទ យន្តហោះ ប្រដេញ ដ៏ ទំនើប ផលិតថ្មី ចុងក្រោយបំផុត ដែល អាច មានសមត្ថភាព ហោះ លឿនខ្លាំង បំបាំងកាយ គេចធ្វើឲ្យ ប្រព័ន្ធរ៉ាដា ចាប់សញ្ញា មិន បាន ។ បើតាម ក្រុម អ្នក ជំនាញ, យន្តហោះចម្បាំង ដ៏ទំនើប របស់ ចិន នោះ វា មាន សមត្ថភាព ស្រដៀង ដូចគ្នា នឹង យន្តហោះ ចម្បាំង ម៉ាក់ F-35 ដ៏ទំនើប របស់ សហរដ្ឋអាមេរិក ដូច្នោះដែរ។ ការ ណែនាំ បង្ហាញ យន្តហោះ ចម្បាំង J-35A ដ៏ ទំនើប នៅឱកាសនេះ គឺនាំ ឲ្យ គិតថា រដ្ឋអំណាច ចិន មិនត្រឹមតែ អួត បង្ហាញ សាច់ដុំទេ តែ ចិន នឹង ដាក់ វា ប្រើការ នៅពេល ខាងមុខ ជាពុំខាន ។

ប៉ុន្មាន ឆ្នាំចុងក្រោយ នេះ ចិន បង្កើន កញ្ចប់ ថវិកា យោធា ច្រើន ឡើង ជាលំដាប់ ហើយ និង បង្ហាញ សាច់ ដុំ កាន់តែខ្លាំង ដោយ បញ្ចូន យន្តហោះ យាម ល្បាត ជាញឹកញយ នៅ ដែន ជម្លោះ សមុទ្រ ចិន ខាងត្បូង ព្រមទាំង ហោះក្បែរកៀកកិច នឹង កោះ តៃ វ៉ាន់ ។ សកម្មភាពនេះ បង្កប្រតិកម្ម និង ការ ប៉ះទង្គិច គ្នា ជារឿយៗ។

ជាការកត់សម្គាល់ ពិព័រណ៍យន្តហោះ ចិន ឆ្នាំ២០២៤ ចួន ចំ ខួប ៧៥ឆ្នាំ ខួប បង្កើត កម្លាំងយោធាជើង អាកាស នៃ កងទ័ពរំដោះប្រជាជន ចិន ។ ម្ល៉ោះហើយ ទើប រដ្ឋអំណាច ចិន បាន ផ្តោត សំខាន់ ទៅលើ ការតាំងបង្ហាញ យន្តហោះ ក្នុង វិស័យ យោធា។

ថ្ងៃអង្គារ សប្តាហ៍ នេះ ចិន អញ្ជើញរុស្ស៊ី ឲ្យ បង្ហាញ យន្តចម្បាំង ដ៏ទំនើប របស់ខ្លួន ដែរ ក្រោម អធិបតីភាព របស់ អតីត រដ្ឋមន្រ្តីការពារជាតិ រុស្ស៊ី លោក Sergueï Choïgou ដែល បច្ចុប្បន្ន ជាសមាជិក ជាន់ខ្ពស់ នៃ ក្រុមប្រឹក្សា សន្តិសុខ ជាតិរុស្ស៊ី។ យន្តហោះ ចម្បាំងរុស្ស៊ី ប្រភេទ Su-57 ជំនាន់ទី ៥ដ៏ទំនើប របស់រុស្ស៊ី ត្រូវ ហោះហើរ បង្ហាញខ្លួន នៅលើដែន អាកាស ទីក្រុង ជូហៃ ។

នៅក្រុង ជូហៃ ចិន ក៏ តាំងបង្ហាញ យន្តហោះដ្រូន ខ្នាតតូចនិង ធំជាច្រើន ដែល មាន សមត្ថភាពចាប់យក កំណត់ ទីតាំង ភូមសាស្ត្រ ហើយ និង សមត្ថភាព វាយប្រហារ ដែរ។ នេះបើតាម កាសែត ហុងកុង The South China Morning Post។ គួរ រំឭកថា សហរដ្ឋអាមេរិក ក្នុងខែតុលាកន្លងទៅ បាន ដាក់ទណ្ឌកម្ម ក្រុម ហ៊ុន ចិន ចំនួន ២ ដែល រកស៊ី ពាក់ព័ន្ធ នឹង ការ ផលិត យន្តហោះដ្រូន ហើយ ដែល រដ្ឋបាល ទីក្រុង វ៉ាស៊ីនតោន ជឿថា រុស្ស៊ី យក ដ្រូន នោះ ទៅប្រើប្រាស់ ក្នុង សង្គ្រាម ឈ្លាន ពាន អ៊ុយក្រែន ៕


N.0060

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top