នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ទម្លាក់ រដ្ឋមន្ត្រីការពារ ជាតិ ពីតំណែង
លោកនេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បាន ប្រកាស ដក រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Yaov Gallant ពី តំណែង នៅ ថ្ងៃ ទី ៥ វិច្ឆិកា។ មូលហេតុ នៃ ការ ប្តូរ ផ្លាស់បណ្តាល មក ពី ការ បាត់ បង់ ទំនុក ចិត្តលើគ្នា ក្នុង ពេល ធ្វើ សង្គ្រាម ។ នេះ បើ តាម ការ អះអាង របស់ លោក នាយករដ្ឋមន្ត្រី អ៊ីស្រាអែលដែល សម្រេចរុញ រដ្ឋមន្ត្រីការបរទេស លោក អ៊ីស្រាអែល កាស ឱ្យ កាន់ តួនាទី រដ្ឋមន្ត្រីការពារ ជាតិ ថ្មីជំនួស វិញ។ បក្ស ប្រឆាំង នៅ អ៊ីស្រាអែល បាន បញ្ចេញ ប្រតិកម្ម ប្រឆាំង នឹង ការ ប្តូរ ផ្លាស់ រដ្ឋមន្ត្រីការពារ ជាតិ នេះ យ៉ាង ខ្លាំង នៅថ្ងៃពុធ ទី ៦ វិច្ឆិកា នេះ។
N.0026