េចក ជា ផ្លែឈើ ដែល ងាយ ស្វែង រក បាន តម្លៃ ថោក សមរម្យ ប៉ុន្តែ ផ្ដល់ សារ ប្រយោជន៍ យ៉ាង ច្រើន ដល់ រាង កាយ មនុស្ស យើង ព្រោះ វា សម្បូរ ទៅ ដោយ វីតាមីន A B6 B12 កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម ការបូអ៊ីដ្រាត ថាមពល ព្រម ទាំង អាច ជួយ ព្យាបាល ជំងឺ ផ្សេងៗ បាន ទៀត ផង...។ ការ កាត់ ពូជ ចេក ព្រៃ និង ចេក គ្រាប់ ក្លាយ ជា ចេក មហា ត្រកាល ឬ ចេក មហា ថ្លៃ ។
1. ព្យាបាល ប្រគ្រីវ: អ្នក ដែល កើត ប្រគ្រីវ នៅ ជើង និង កំភួន ជើង ញឹកញាប់ បើ សិន ទទួល ទាន ចេក ជា ប្រចាំ នឹង បាត់ ដោយ ខ្លួន ឯង។
2. ជួយ ផ្ដាច់ បារី: បើ សិន មិន អាច បញ្ឈប់ ការ ជក់ បារី បាន អ្នក គួរ រក ចេក ទុក ក្នុង ផ្ទះ ព្រោះ វា មាន វីតាមីន B6 និង B12 មាន ប៉ូតាស្យូម ម៉ាញេស្យូម ជួយ ចម្រើន រាងកាយ មិន ឲ្យ ឃ្លាន នីកូទីន ដែល ធ្វើ ឲ្យ អ្នក អាច ផ្ដាច់ បារី បាន ដោយ ស្រួល ហើយ។
3. ឈឺ ដើម ទ្រូង: អាការ ឈឺ ចុក ណែន នៅ ដើម ទ្រូង មាន មូល ហេតុ ពី ក្រពះ មាន អាស៊ីដ ច្រើន ពេក អ្នក អាច ទទួល ទាន ចេក ខ្ចី ហាល ស្ងួត ជួយ បន្ថយ អាស៊ីដ បាន។
4. តានតឹង ប្រព័ន្ធ ប្រសាទ ធ្វើ ការ មិន បាន ល្អ: ចេក មាន សារធាតុ អាហារ ដែល ជួយ ដល់ ប្រព័ន្ធ ប្រសាទ ដោយ ផ្ទាល់ មាន វីតាមីន B ថែម ទាំង ជួយ បំបាត់ ការ ទទួល ទាន កំប៉ិកកំប៉ុក បាន ទៀត។ នៅ ពេល ឃ្លាន អ្នក គួរ ទទួល ទាន ចេក ជំនួស សូកូឡា ជា ការ ល្អ។
5. ទល់ លាមក ហើម ពោះ: ទទួល ទាក ចេក ញឹកញាប់ អាច ធ្វើ ឲ្យ អស់ បញ្ហា បែប នេះ ដោយ ឯកឯង...៕
N.0032