ទេសចរបរទេស យ៉ាងហោច ៦ នាក់ស្លាប់ព្រោះពុលស្រានៅប្រទេសឡាវ

7News

ទេសចរបរទេស យ៉ាងហោច ៦ នាក់ស្លាប់ព្រោះពុលស្រានៅប្រទេសឡាវ

ភ្ញៀវ ទេស ចរ បស្ចិមលោក យ៉ាងហោច ៦ នាក់ ស្លាប់ បាត់បង់ជីវិត ព្រោះតែ ពុល ស្រា នៅក្នុងទី ក្រុង ទេសចរណ៍ មួយ របស់ ប្រទេស ឡាវ។ ចំនួន អ្នក ស្លាប់បានកើនឡើង នេះ គឺបន្ទាប់ពីយុវតី ជនជាតិ អូស្ត្រាលី ទី២ ទទួល មរណភាព នៅ មន្ទីរពេទ្យ ក្រុង បាងកក។ ក្នុងចំណោម អ្នក ស្លាប់ នោះ ជាសរុប មាន ជនជាតិ ដាណឺម៉ាក់ ២ នាក់, អាមេរិក ម្នាក់, អង់គ្លេស ម្នាក់ ជា មេធា វីស្រី វ័យ ២៨ឆ្នាំ ហើយ និង អូស្ត្រាលី ២ នាក់។ 

ថ្ងៃសុក្រ ទី ២២វិច្ឆិកា យុវតីវ័យ ១៩ឆ្នាំ ជនជាតិ អូស្ត្រាលី ឈ្មោះនាង Holly Bowles កើតនៅ ម៉ែលប៊ន ទទួល អនិច្ចកម្ម ក្នុង មន្ទីរពេទ្យ ១ នៅក្រុង បាងកក បន្ទាប់ពី នាង ធ្លាក់ខ្លួន ពុល ស្រា នៅ ប្រទេស ឡាវ។ ដំណឹង មរណភាព នេះ បាន ធ្វើឲ្យ ជនរងគ្រោះស្លាប់ ព្រោះតែ ពុល ស្រា នៅឡាវ កើនឡើង យ៉ាងហោ ច ៦ នាក់។

រដ្ឋាភិបាល អូស្ត្រាលី តាមរយៈ ប្រមុខ ការ ទូត លោកស្រី ផែន្នី វង់ បាន ថ្លែងថា យុវតី អូស្រាលីម្នាក់ នេះ នាង ទើបតែ បាត់ បង់ មិត្តសម្លាញ់ ម្នាក់ ឈ្មោះនាង Bianca Jones ហើយវេលា នេះ ដល់ វេនរូបនាង តែម្តង។ ប្រជា ពលរដ្ឋអូស្រាលី មានទុក្ខក្រៀមក្រំ ស្ទើរប្រេះទ្រូង និង ចែករំលែក មរណទុក្ខ ជាមួយ គ្រួសារ សព ទាំង២ ។ រដ្ឋាភិបាល ទីក្រុង កង់ប៉េរ៉ា ទាមទារ ឲ្យ រដ្ឋាភិបាល ឡាវ បើក ការ សើបអង្កេត និង ផ្តល់ របាយការណ៍ ជាក់លាក់ ពេញលេញ និង មា នតម្លាភាព ចំពោះករណី ស្លាប់ ពលរដ្ឋរបស់ខ្លួន។

ជាការ ឆ្លើយតប ក្នុងសេចក្តីប្រកាសព័ត៌មាន រដ្ឋាភិបាល សង្គមនិយម ឡាវ បាន សម្តែង ក្តី សោកសង្រេង និងសូម ចែករំលែក ទុក្ខព្រួយ ជាមួយ ក្រុម គ្រួសារ សព របស់ ភ្ញៀវ ទេស ចរ បរទេស ដែល ស្លាប់ បន្ទាប់ពី មក លេងកម្សាន្ត នៅលើ ទឹកដី របស់ខ្លួន ។ រដ្ឋបាល ទីក្រុង វៀងច័ន្ទន៍ ក៏ បានបើក ការ នីតិវិធី សើប អង្កេត ផ្លូវ ច្បាប់ ព្រ ម ទាំងសន្យា ផ្តន្ទា ទោស ចំពោះ អ្នក ពាក់ព័ន្ធ ឲ្យ ស័ក្តិសម ទង្វើល្មើស។ បើតាមព័ត៌មាន ពីកាសែតក្នុងស្រុក មកទល់ ពេល នេះ ចៅកែ ផ្ទះ សំណាក់ម្នាក់ ដែល ជាជនជាតិ វៀតណាម ត្រូវ តម្រួត នគរបាល ទេសចរណ៍ ចាប់ឃាត់ខ្លួន ប៉ុន្តែ គេ នៅ ពុំទាន់ ដឹង ពី បទ ចោទប្រកាន់ នៅឡើយទេ។


ចាប់ពីថ្ងៃទី ១២ ខែ វិច្ឆិកាមក ជនបរទេស លោកខាងលិច មួយ ក្រុម មានគ្នា ជាង ១០នាក់ បាន ធ្លាក់ ខ្លួន ឈឺ ក្រោយ ពី ផឹក ស្រា នៅ រង្គសាល នៃ ផ្ទះ សំណាក់ សម្រាប់ យុវជន ១កន្លែង ក្នុង ស្រុក វាំងវៀង។ វាំងវៀង ជា ទីក្រុង ទេសចរណ៍ ដ៏ល្បីល្បាញ ឋិត ភាគ ប៉ែក ខាង ជើង នៃក្រុង វៀងច័ន្ទន៍ ចន្លោះ រដ្ឋធានីនិង ក្រុង ហ្លួង ព្រះ បាង។

ជុំវិញ ករណី ស្លាប់ ព្រោះតែ ពុល ស្រា នៅ ប្រទេស ឡាវនេះ បណ្តាញ ផ្សព្វផ្សាយ ព័ត៌មាន របស់ អូស្ត្រាលី អង់គ្លេស និង អាមេរិក បាន ដាក់ក្តីសង្ស័យ ទៅលើ សារធាតុ មេតាណុល ដែល គេ ប្រើ ក្នុង ឧស្សាហកម្ម និង ផលិត ផល ប្រើ នៅផ្ទះ តួយ៉ាង សម្រាប់ លាយ ទឹកលាប ថ្នាំ ជញ្ជាំង ផ្ទះ ទឹក លាង កញ្ចក់ ទឹក ផ្តិតរូប ថត ជាដើម ហើយ គេ ក៏ប្រើ មេតាណុល សម្រាប់ លាយ ស្រា ឲ្យ មានឥទ្ធិពល ខ្លាំង បង្កើន បរិមាណ និង លក់ ក្នុង តម្លៃថោក ។ ប្រតិកម្ម របស់ វា អាច ធ្វើ ឲ្យ ខូច ភ្នែក ដំបៅ ថ្លើម និង ឈាន ដល់ ស្លាប់។

កាលពីខែ សីហា កន្លងទៅ, នៅប្រទេស ថៃ ក្បែរខាង ក៏មាន មនុស្ស យ៉ាងហោច ៦ នាក់ ស្លាប់ និង ជាង ២០នាក់ ត្រូវ ទទួល ការ ព្យាបាលជា បន្ទាន់ ក្រោយ ពីពួក គេ បាន ទទួល ទាន ស្រា លាយ ជាតិ មេតាណុល៕


N.0089

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top