ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជន ២៩៥នាក់ នៅឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ
គណបក្សប្រជាជនឃុំភ្នំតូច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធពិធីបញ្ចូលសមាជិក សមាជិកាបក្សថ្មីចំនួន២៩៥ នាក់ ក្នុងនោះស្រីចំនួន១៤៩នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណៈគណបក្សខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រី និងសមាជិកសមាជិកាប្រម៉ាណជាង៤០០នាក់។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានធ្វើការកៀងគរប្រមូលបានសមាជិកសមាជិកា យ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលនេះ ជាក់ស្ដែងនៅក្នុងឃុំភ្នំតូចមានសមាជិកគណបក្សប្រជាជនជាង៧០០០នាក់។
ឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើចំពោះសមាជិកទាំងអស់កុំជឿតាមការញុះញង់របស់សកម្មជនគណបក្សប្រឆាំង ដែលមានចេតនាមូលបង្កាច់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នៃនិតិកាលរដ្ឋសភា សម្តេចបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនប្រកបដោយសមធម៌ ធានាបាននូវសុខសន្តិភាព ឈានឆ្ពោះទៅជាប្រទេសដែលមានភាពលូតលាស់ផ្នែកសេដ្ឋកិច្ច កំណើនការងារនៅក្នុងស្រុក កាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ពង្រាយមន្ត្រីកសិកម្ម ទៅដល់គ្រប់មូលដ្ឋានដើម្បីជួយដល់បងប្អូនអោយវិស័យកសិកម្មរបស់យើងមានភាពប្រកូតប្រជែងគ្រប់ដំណាំទាំងអស់ឲ្យត្រូវតាមស្តង់ដា ទាំងគុណភាពនិងការវិចខ្ចប់សម្រាប់នាំចេញទៅក្រៅប្រទេស ថ្មីៗនេះផងដែរ អង្ករកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ជាអង្គរ ដែលមានរសជាតិ ឆ្ងាញ់ធ្វើឲ្យអង្ករកម្ពុជា មានឈ្មោះបោះសម្លេងលើឆាក អន្តរជាតិ ប្រទេសនានានៅក្នុងតំបន់និងលើពិភពលោកបានបញ្ជាទិញអង្ករកម្ពុជា យើងធ្វើឲ្យថវិកាជាតិមានកំណើនលើផ្នែកកសិកម្ម ក្នុងនោះវិស័យកៅស៊ូក៏បានស្រូបបានចំណូលជូនជាតិយើងបានជាច្រើនលានដុល្លាអាមេរិកផងដែរ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ បានបញ្ជាក់ឲ្យដឹងថា មន្រ្តីចំនួន១៥ម៉ឺន នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញផ្នែកកសិកម្មបន្ថែមលើជំនាញដែលមាន ដើម្បីឈ្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើផ្នែកនេះឲ្យបានច្បាស់លាស់និងធ្វើឲ្យចំគោលដៅ បើយើងមានជំនាញបច្ចេកទេសកាន់តែច្បាស់លាស់ គុណភាពនិងបរិមាណដែលយើងទទួលបានកាន់តែប្រសើរ ចំណេញបានទាំងពេលវេលា ថវិកានិងកេរ្តិ៍ឈ្មោះ។
ជាថ្មីម្តងទៀតឯកឧត្តមបណ្ឌិត បានអំពាវនាវឲ្យមន្រ្តីសុខាភិបាលជួយពង្រឹងផ្នែកមណ្ឌលសុខភាព នៅក្នុងតំបន់ឲ្យមានសម្ភារ:បច្ចេកទេសគ្រប់គ្រាន់ដើម្បីបំរើសុខមាលភាពប្រជាពលរដ្ឋ ពេលមានជម្ងឺត្រូវមកពិនិត្យនិងព្យាបាល សូមមន្រ្តីរបស់យើងមានការយកចិត្តទុកដាក់ជូនពួកគាត់ឲ្យបានទាន់ពេលវេលា និងត្រូវតាមប្រភេទជម្ងឺ បើប្រជាពលរដ្ឋយើងមានសុខភាពល្អគាត់អាចប្រកបមុខរបរផ្សេងៗបាន ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ អាចមើលថែកូនៗ ចៅ និងផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យកាន់តែប្រសើរនិងមានឱកាសគ្រប់គ្រាន់ក្នុងការរៀនសូត្របានខ្ពង់ខ្ពស់។
ឯកឧត្តមបណ្ឌិតអំពាវនាវសមាជិកាដែលចូលរមករួមរស់នាថ្ងៃនេះ ត្រូវនាំគ្នាគោរពតាមគោលការនិងលក្ខខណ្ឌរបស់គណបក្សឲ្យ បានត្រឹមត្រូវ និងជាពិសេសរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាពដែលយើងកំពុងមាននា ពេលនេះឲ្យបានគង់វង់ ដើម្បីឆ្លើយតបចំពោះការតស៊ូនិងលះបង់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យកជីវិតទៅប្តូរធ្វើជាដើមទុន៕
N.0052