ជនរងគ្រោះ ព្រោះគ្រាប់មីន កើនឡើង ខ្ពស់ នៅលើពិភពលោក ក្នុងនោះ ភូមា ច្រើន ជាងគេ

7News

 ជនរងគ្រោះ ព្រោះគ្រាប់មីន កើនឡើង ខ្ពស់ នៅលើពិភពលោក ក្នុងនោះ ភូមា ច្រើន ជាងគេ

ភូមា ក្លាយ ជាប្រទេសជាប់ថ្នាក់លើគេ ដែល មាន ប្រជាជន រងគ្រោះ ព្រោះ គ្រាប់ មីនច្រើន ជាង គេបំផុត ហើយ ចំនួនជន រងគ្រោះ និង ស្លាប់ ព្រោះ តែ គ្រាប់ មីន ក៏ បាន កើនឡើង ជាទូទៅ លើនៅពិភពលោក។ នេះបើតាម អង្គការ អន្តរជាតិ ប្រយុទ្ធប្រឆាំង គ្រាប់ មីន (ICBL)។

គ្រាប់ មីន និង សំណល់ យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ បាន សម្លាប់ និង បង្កគ្រោះថ្នាក់ ដល់ អាយុជីវិត យ៉ាងហោច ៥ ៧៥៧ នាក់ កាលឆ្នាំ ទៅមិញ ។ ពោលគឺ ច្រើន ជាងឆ្នាំ២០២២ ដែល មានត្រឹមជាង ៤ ៧០០នាក់។  ជន រងគ្រោះ ៨៤%   ក្នុង ជាង ៥០ ប្រទេស សុទ្ធសឹងតែ ជន ស៊ីវិល។ ប្រទេស ភូមា ជាប់ឈ្មោះ ឋិត នៅក្នុង លំដាប់ ទី១ ដែល មានប្រជាជន ជាង ១ ០០០ នាក់ ធ្លាក់ខ្លួន រងគ្រោះ ព្រោះតែ គ្រាប់មីន និង សំណល់ អាវុធ យុទ្ធ ភណ្ឌ មិន ទាន់ ផ្ទុះ។ ច្រើន ជាង ប្រទេស ស៊ីរី ដែល មានជនរងគ្រោះ ជាង ៩៣០ នាក់។ ស៊ីរី ធ្លាប់ ឋិត នៅលើ លេខរៀង លើគេ ៣ឆ្នាំជាប់គ្នា ពេល នេះត្រូវ ភូមា វ៉ាដាច់។ បន្ទាប់មក ប្រទេស អាហ្វហ្កានីស្ថាន រងគ្រោះ ជាង ៦៥០ នាក់។ អ៊ុយក្រែន ជាង ៥៨០នាក់។ យេម៉ែន ជិត ៥០០នាក់។ នេះបើយោង តាម របាយការណ៍ ថ្មី របស់ ស្ថាប័នសង្កេតតាមដានមីន នៃអង្គការ អន្តរជាតិ ប្រយុទ្ធប្រឆាំង គ្រាប់ មីន (ICBL -International Campaign to Ban Landmines)។ អង្គការ នេះ ល្បីល្បាញខ្លាំង ខាង ធ្វើ យុទ្ធនាគារ ទប់ ស្កាត់ ប្រើប្រាស់ គ្រាប់មីន និង ធ្លាប់ ទទួល ពាន រង្វាន់ ណូបែល សន្តិភាព ឆ្នាំ១៩៩៧។

ក្នុងពិធី ផ្សព្វផ្សាយរបាយការណ៍ នៅក្រុង បាំងកក អ្នក ជំនាញ របស់អង្គការ ICBL នេះ ថែមទាំង បាន គូស បង្ហាញ ទៀតថា ចំនួន ជនរងគ្រោះ ព្រោះគ្រាប់មីន និង អាវុធ មិនទាន់ផ្ទុះ នៅភូមា អាច មា នច្រើន ជាង នេះ ផង ដ្បិត ថា ភូមា គ្មានប្រព័ន្ធសុខាភិបាល កត់សម្គាល់ អំពីរបួស គ្រោះថ្នាក់ កើតឡើងពីអ្វី ឲ្យ ពិត ប្រាកដ ហើយ ភូមា ឋិត ក្រោម របបសឹកយោធា គេក៏ លំបាក នឹង ទទួល បាន ព័ត៌មាន ទិន្នន័យ ជាក់លាក់ដើម្បី ផ្ទៀងផ្ទាត់ បន្ថែម ហើយ ម្យ៉ាងទៀត ភាគី ជម្លោះ នៅភូមា ច្រើន ប្រភព និង ច្រើន ប្រភេទ បានប្រើប្រាស់ គ្រាប់មីនស្រេច តែ នឹង អំពើ ចិត្ត ។ អង្គការ នេះ ក៏បាន រិះគន់ របប សឹក ដឹកនាំដោយឧត្តម សេនីយ មីន អ៊ុងឡាំង ដែល នៅតែបន្ត ប្រើ ជនស៊ីវិល នាំផ្លូវ កងទាហាន នៅពេល ចូល ដល់ តំបន់ មីន។ ទង្វើនេះផ្ទុយ ស្រឡះ ពី ច្បាប់ មនុស្សធម៌ អន្តរជាតិ។

ភូមា មិនបាន ចុះហត្ថលេខាទទួល ស្គាល់ អនុសញ្ញា អូតាវ៉ា ស្តីពី ការ ហាមឃាត់ ប្រើប្រាស់ គ្រាប់ មីន នោះទេ ដូចគ្នា នឹង រុស្ស៊ី សហរដ្ឋអាមេរិក ឥណ្ឌា លីប៊ី អារ៉ាប៊ី សាអូឌីត ជាដើមដែរ ។ រុស្ស៊ី ដែល មិន បាន ផ្តល់ សត្យាប័ន លើ អនុសញ្ញា អូតាវ៉ា នៅតែ បន្ត ប្រើប្រាស់ មីន បង្កប់ មីន បង្កៃ នៅ ក្នុង សង្គ្រាម ឈ្លាន អ៊ុយក្រែន។

ទន្ទឹមនឹង ផ្សព្វផ្សាយ របាយការណ៍ថ្មី អន្តរជាតិ ប្រយុទ្ធប្រឆាំង គ្រាប់ មីន ក៏បាន រិះគន់ ថ្កោលទោស សហរដ្ឋអាមេរិក ដែល បាន សម្រេច ចិត្ត ក្នុង សប្តាហ៍ នេះ ផ្តល់ ជំនួយ គ្រាប់មីន ឲ្យ អ៊ុយក្រែន។ នៅ ថ្ងៃពុធ ទី ២០វិច្ឆិកា សហរដ្ឋអាមេរិក ក្រោម រដ្ឋបាល របស់ លោក ចូ បៃដិន បាន សម្រេច ផ្តល់ ជំនួយ គ្រឿង សព្វាវុធ បន្ថែម ឲ្យ អ៊ុយក្រែន ដែល នៅក្នុងនោះ ក៏ មាន គ្រាប់ មីន ដែរ។ នេះបើតាម មន្ត្រីជាន់ខ្ពស់ ម្នាក់ របស់ រដ្ឋបាលក្រុង វ៉ាស៊ីន តោន ដែល បញ្ជាក់ ប្រាប់ ប្រព័ន្ធផ្សព្វ អាមេរិក។ ទង្វើ នេះ ត្រូវ អង្គការ ICBL រិះគន់ រដ្ឋបាល ទីក្រុង វ៉ាស៊ីនតោន ជា ខ្លាំង ថា នោះ ជាការ សម្រេច ចិត្ត ដ៏ អាក្រក់ព្រៃផ្សៃ ។ អង្គការ ប្រឆាំងនឹងការ ប្រើប្រាស់ មីន បាន អំពាវនាវ កុំឲ្យ អ៊ុយក្រែន ទទួល យក គ្រាប់ មីន នោះឡើយ។ ដ្បិត ថា គ្រាប់ មីន មិនត្រឹមតែ បង្កគ្រោះថ្នាក់ សម្លាប់ មនុស្សភ្លាមៗទេ តែ វា នឹង បង្ក គ្រោះ ថ្នាក់ យូរ វែងឆ្ងាយទៅថ្ងៃមុខ ច្រើនឆ្នាំ ទោះបី សង្គ្រាម ផុត រលត់ ទៅហើយ ក្តី ៕



N.0082

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top