អាមេរិក សន្យាចាត់ការទ័ព កូរ៉េ ខាងជើង ដែល ជួយ ច្បាំង រុស្ស៊ីនៅ អ៊ុយក្រែន
ក្នុង ដំណើរទស្សនកិច្ច នៅ អឺរ៉ុប ប្រមុខការទូត សហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន សន្យា ចាត់ វិធានាការ ចំពោះ កម្លាំង កងទ័ព កូរ៉េ ខាងជើង ដែល ប្រកៀកស្មា ជួយ ធ្វើ សង្គ្រាម ឈ្លានពានរុស្ស៊ី នៅ អ៊ុយក្រែន ។ ក៏ប៉ុន្តែ រដ្ឋមន្រ្តីក្រសួងការបរទេសដែល ជិត ផុត អាណត្តិ រូបនេះ ពុំ បាន បញ្ជាក់ថា រដ្ឋបាល ទីក្រុង វ៉ាស៊ីនតោន នឹង ត្រូវ ចាត់ការ កូរ៉េខាងជើង ដោយ របៀបណា នោះឡើយ ។
កងកម្លាំង កូរ៉េ ខាងជើង ប្រលូក ក្នុង ចម្បាំង នៅ សមរភូមិ អ៊ុយក្រែន ។ ស្ថានភាព ថ្មី នេះ ចាំបាច់ តម្រូវ ចាត់វិធានាការ ឆ្លើយ តបឲ្យ ម៉ឺង ម៉ាត ហើយ យើង នឹង ធ្វើ ឲ្យ វា ។ នេះបើយោង តាម ប្រសាសន៍ របស់ រដ្ឋមន្រ្តីក្រសួងការបរទេស អង់តូនី ប្ល៊ីងកិន ដែល ថ្លែង ប្រកាស នៅ ក្បែរ នឹង អគ្គលេខាធិការ អង្គការ សម្ព័ន្ធយោធា អូតង់ លោក Mark Rutte។
សហរដ្ឋអាមេរិក ធ្លាប់ អះអាង ហើយ និង បញ្ជាក់ ទៀត ថា កងយោធា កូរ៉េ ខាងជើង បាន ចូលរួម ប្រតិបត្តិការ សឹក នៅ តំបន់ Koursk ជាប់ ព្រំដែន រុស្ស៊ី និង អ៊ុយក្រែន ។ ក្នុង ដំណើរ ទស្សនកិច្ចនៅ ទ្វីប អឺរ៉ុប ប្រមាណ ២៤ម៉ោង នៅ ក្រុង ព្រុចសែល ប្រមុខ ទូត អាមេរិក វាយតម្លៃថា សកម្មភាព ទ័ព កូរ៉េខាងជើង នេះ បង្ក ឲ្យ ជម្លោះវិវឌ្ឍ កាន់តែ ធ្ងន់ធ្ងរ និង បង្កគ្រោះថ្នាក់ កាន់តែធំ ដែល សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តលោកខាងលិច ត្រូវ តែ ប្រតិកម្ម ឆ្លើយ តប ។ ទោះ ជា ម្តេច ក្តី រដ្ឋមន្ត្រី ការបរទេស អាមេរិក ពុំ ព្រម បញ្ជាក់ លម្អិត ថា ចំណាត់ការ ត្រូវ ធ្វើបន្ទាន់ នោះ មាន អ្វីខ្លះ និង ត្រូវ ធ្វើ បែបណា នោះឡើយ។
ពីចំណែកខ្លួន លោក Mark Rutte អគ្គលេខាធិការ អង្គការ សម្ព័ន្ធយោធា អូតង់ បាន លើកឡើង ដែរថា មិនត្រឹម តែ ទ័ព កូរ៉េ ខាងជើង នោះទេ ដែល ជួយ ជ្រោម ជ្រែង រុស្ស៊ី នៅមាន ចិន និង អ៊ីរ៉ង់ ថែមទៀត ។ រដ្ឋបាល ចិនប៉េកាំង ជួយ បំប៉ន សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្រុង ម៉ូស្កូ ហើយ អ៊ីរ៉ង់ ជួយផ្តល់ អាវុធ ។ អ៊ីរ៉ង់ ក៏ ជា មេក្លោង បង្កអស្ថិរភាព នៅ តំបន់ មជ្ឈិម បូព៌ា ។ នេះបើតាមការគូស បង្ហាញ របស់ មេដឹកនាំអូតង់ ដែល សង្កត់ថា ប្រទេស អឺរ៉ុប ត្រូវ តែ បង្កើន វិធានការ ទប់ ទល់ ។

លោក អង់តូនី ប្ល៊ីងកិន បើទោះបី ជា អាណត្តិ ការងាររបស់គាត់ ជិតផុតទៅហើយក្តី ក៏ រដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះ នៅតែ បន្ត អះអាងថា រដ្ឋបាលទីក្រុង វ៉ាស៊ីន តោន ក្រោមការ ដឹកនាំ របស់ លោក ចូ បៃដិន គាំទ្រ ជួយ អ៊ុយក្រែនទប់ទល់ នឹង សកម្មភាព សង្គ្រាម ឈ្លានពាន របស់ រុស្ស៊ី ។ ថ្នាក់ ដឹក នាំ សហរដ្ឋអាមេរិក ក៏ អំពាវនាវ ឲ្យ សម្ព័ន្ធមិត្ត លោកខាងលិចនិងដៃគូៗ ត្រូវ បញ្ចេញ ការ ខំប្រឹងប្រែង ខ្នះខ្នែង ដើម្បីជួយ អ៊ុយក្រែន ជួយ ផ្តល់ អាវុធ កាំភ្លើង គ្រាប់ និង ប្រព័ន្ធខែលការពារបន្ថែមទៀត ទៅឲ្យ ក្រុង កៀវ ។
នៅបាំងតែ ប៉ុន្មា នសប្តាហ៍ ទៀត តែប៉ុណ្ណោះ សហរដ្ឋអាមេរិក ត្រូវ ប្តូរ ក្បាលម៉ាស៊ីនដឹកនាំថ្មី ប្តូរមក ក្រោម រដ្ឋបាល លោក ដូណាល់ ត្រាំ។ លោកសេដ្ឋី ត្រាំ បាន រៀបចំតែងតាំង ឲ្យ សមាជិក សភា គណ បក្ស សាធារណរដ្ឋ លោក Marco Rubio កាន់តួនាទី ជា ប្រមុខ ក្រសួង ការបរទេស។ អ្នក នយោបាយ រូបនេះ ធ្លាប់ រិះគន់ ជំនួយ ថវិកា ជួយ អ៊ុយក្រែន ដោយ គ្មាន ប្រសិទ្ធភាព គ្មា នបាន ផល ហើយ និង បង្កូកប្រកាស បញ្ចប់ សង្គ្រាមអ៊ុយក្រែន។ បើ តាម លោក Bryan Lanza ទីប្រឹក្សាដ៏យូរឆ្នាំម្នាក់របស់លោក ត្រាំ, រដ្ឋបាល អាមេរិក ថ្មី មាន អាទិភាព ពន្លត់ ភ្លើង សង្គ្រាម នាំ សន្តិភាព ឲ្យ អ៊ុយក្រែន ប៉ុន្តែ មិនទាមទារ ទឹកដី ដែល បាត់ បង់ ទៅរុស្ស៊ីរួច ហើយ ឲ្យ អ៊ុយក្រែន វិញ នោះឡើយ ។ នេះជាអ្វី ដែលលោក ទីប្រឹក្សា បាន ផ្តល់ សម្ភាសន៍ ទៅកាន់ ទូរទស្សន៍ BBC កាលពីសប្តាហ៍ មុន ៕
N.0063