ភ្នំពេញ៖ អង្គភាព ប្រឆាំង អំពើ ពុក រលួយ (ACU ) បាន ឲ្យ ដឹង ថា ACU បាន និង កំពុង តែ ពិនិត្យ ករណី វិវាទ ដីធ្លី របស់ អ្នក វិនិយោគ ធំ ៗ ដែល មានការ ជាប់ ពាក់ព័ន្ធ គ្នា ដូច សម្ល កំ ពឹង នៅ ក្នុង នោះ ក៏ មាន ងារ ជា ឧកញ៉ា ចូលរួម ផង ដែរ ។
យោង តាម សេចក្តី ប្រកាស ព័ត៌មាន អង្គភាព ប្រឆាំង អំពើ ពុក រលួយ (ACU ) នៅ ថ្ងៃ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម ទេស រដ្ឋមន្ត្រី ឱម យ៉ិ ន ទៀង ប្រធាន អង្គភាព ប្រឆាំង អំពើ ពុក រលួយ បាន លើក ឡើង នៅ ក្នុង កិច្ចប្រជុំ ក្រុមប្រឹក្សា ជាតិ ប្រឆាំង អំពើ ពុក រលួយ បាន ឲ្យ ដឹង ថា អង្គភាព ប្រឆាំង អំពើ ពុក រលួយ បាន និង កំពុង តែ ពិនិត្យ ករណី ដីធ្លី របស់ អ្នក វិនិយោគ ធំ ៗ ដូច ជា នៅ តំបន់ សេដ្ឋកិច្ច ពិសេស (SSEZ) បញ្ជា រ៉ាំរ៉ៃ នៃ បណ្ដឹង ដដែល ៗ ដែល នៅ មិន ព្រម រលត់ ។ ដី ក្រុមហ៊ុន វិនិយោគ ព្រ លាន យន្តហោះ សៀមរាប ជាដើម ។
ឯកឧត្តម បាន ឲ្យ ដឹង ទៀត ថា អង្គភាព កំពុង ពិនិត្យ ញ្ហា ដី ព្រៃ លិច ទឹក ជុំវិញ បឹង ទន្លេសាប តំបន់ III តំបន់ II ខេត្តកំពង់ធំ ដែល អង្គភាព រក ឃើញ អ្នកកាន់កាប់ ដ៏ ធំ ៗ ខុសច្បាប់ ចំនួន ១៧៦ នាក់ ( សរុប ដី កាន់កាប់ ខុសច្បាប់ ក្នុង នោះ មាន ១៥២ នាក់ ស្ម័គ្រចិត្ត ប្រគល់ ដី ជូន រដ្ឋ វិញ ៣០,១០៩ ហិ កតា ) ហើយ ២៤ នាក់ ( កាន់កាប់ ខុសច្បាប់ ៩,៤៦៣ ហិ កតា អ្នកខ្លះ កាន់កាប់ រហូត ដល់ ២,៥០០ ហិ កតា ) ប្រកែក មិន ប្រគល់ ដី ជូន រដ្ឋ វិញ ។ ករណី រំលោភ អំណាច ក្នុង ការងារ លទ្ធកម្ម កិបកេង ប្រាក់ ជាង ១ ពាន់ លាន រៀល ពី គម្រោង អភិវឌ្ឍន៍ តាម ឃុំ ភូមិ របស់ ឈ្មោះ ហេង វុ ទ្ធី នាយក ទីចាត់ការ ផែនការ និង វិនិយោគ សាលាខេត្ត តាកែវ និង បក្ខពួក ២ នាក់ ទៀត ។
អង្គភាព ប្រឆាំង អំពើ ពុក រលួយ (ACU ) ក៏ បាន ឲ្យ ដឹង ទៀត ថា ACU បាន និង គំ ពុង ពិនិត្យ ករណី ជំនួញ ឥទ្ធិពល នៅ ខេត្តកំពង់ឆ្នាំង ( ដោះ ដូរ ជី ពន្ធនាគារ ចាស់ សាងសង់ ពន្ធនាគារ ថ្មី ) ដែល ឧកញ៉ា អ៊ុត ធី ចំណាយ ទុន ១.៩ លាន ដុល្លារ អា មេ រិ ក ចូល ហ៊ុន បន្ថែម ក្នុង ក្រុមហ៊ុន អា ស្នា រិ ទ្ធ ហើយ ចំណាយ ប្រាក់ ៥០ ម៉ឺន ដុល្លារ ទៀត ឲ្យ លោក មួ ង ឃឹម , ដួង តារា , លី សា ម៉េ ត ប្រើ ឥទ្ធិពល មក លើ រដ្ឋបាល ខេត្តកំពង់ឆ្នាំង យល់ព្រម តាម ដំណោះស្រាយ របស់ ដួង តារា ។ ករណី ប៉ុនប៉ង សូកប៉ាន់ ប្រព្រឹត្តិ ដោយ ឈ្មោះ កន សុខកាយ ចំណាយ ប្រាក់ ៣០ ម៉ឺន ដុល្លារ ឲ្យ មក ដួង តារា , ឡា ច សំរោង , លី សា ម៉េ ត ដើម្បី ឲ្យ រូប ខ្លួន ទទួល បានការ តែងតាំង ជា អភិបាលក្រុង អរិយ ក្សត្រ ( ប្រគល់ លើក ទី ១ ចំនួន ១៥ ម៉ឺន ប្រគល់ លើក ទី ២ ចំនួន ១៥ ម៉ឺន ដួង តារា , ឡា ច សំរោង ប្រាប់ លី សា ម៉េ ត ជា ទឹកប្រាក់ កន សុខ ភាយ ជូន ដើម្បី ឲ្យ បានជា អភិបាលក្រុង អរិយ ក្សត្រ មាន តែ ១២ ម៉ឺន ដុល្លារ ) ។
ជាមួយ គ្នា នោះ ដែរ អង្គភាព ប្រឆាំង អំពើ ពុក រលួយ ក៏ បាន កំពុង ពិនិត្យ ករណី ប៉ុនប៉ង សូកប៉ាន់ ប្រព្រឹត្តិ ដោយ អភិបាលរង ខេត្តពោធិ៍សាត់ ឡាយ វិសិដ្ឋ ( ចំណាយ ប្រាក់ ៥៧ ម៉ឺន ដុល្លារ ) ទៅ ឡា ច សំរោង និង លី សា ម៉េ ត ។ ករណី ប៉ុនប៉ង សូកប៉ាន់ ប្រព្រឹត្ត ដោយ មួ ង ឃឹម និង បក្ខពួក ឲ្យ យុវជន ម្នាក់ ទើប ជាប់ បរិញ្ញាបត្រ ឲ្យ បាន ចូល ក្រប ខណ្ឌ គយ ហើយ ឲ្យ បាន ធ្វើ គយ នៅ ខេត្តបាត់ដំបង ជា ថ្នូរ នឹង ប្រាក់ ៣០ ម៉ឺន ដុល្លារ អា មេ រិ ក ) ។
យ៉ាងណា ក្តីអង្គភាព ប្រឆាំង អំពើ ពុក រលួយ (ACU ) បាន លើក ឡើង ថា រាល់ ករណី ប៉ុនប៉ង សូកប៉ាន់ ខាងលើ បាន បរាជ័យ មិន អាច សម្រេច ដោយ ថ្នាក់លើ មិន ដែល ធ្វើការ តែងតាំង មន្ត្រី ដោយ សំណូក ឡើយ ៕
Nº.0110