រាជធានីភ្នំពេញ ÷ បច្ចុប្បន្ននេះប្រទេសកម្ពុជាយេីងគឺមានការអភិវឌ្ឍន៍គ្រប់វិស័យ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យានេះតែម្តង ដែលងាយស្រួលនិងសុវត្ថភាពបំផុតក្នុងការទូទាត់និងរាល់ការចំណាយផ្សេងៗតាមតម្រូវការទីផ្សារ។ ក្នុងនោះដែរក៏មានបុគ្គលមួយចំនួនលួចប្រេីអាខោន Fake (ក្លែងក្លាយ) ដោយគំរាមជំរិតទារប្រាក់, ឆបោកតាមអនឡាន, លាងលុយខ្មៅ ... ជាដេីម។ល។
ជាស្តែងលោកស្រី ឈឹម ស្រីពេជ្រ ដែលបច្ចុប្បន្នត្រូបានខិលខូចលួចប្រេីអាខោន Fake ដោយយករូបភាពរបស់លោកស្រីរួមនិងកូនៗ ទៅបង្កេីតហ្វេសប៊ុកក្លែងក្លាយដោយបង្ហោះនូវអត្ថន័យនិងសំណេរយ៉ាងស្មោករោគគ្រោដគ្រាដអសុរស់ ដូចជាអត្ថន័យលោកស្រីនិងកូនស្រីលក់ខ្លួន ដេីរបោកប្រាស់លុយកាក់គេ...ជាដេីម។ល។ ដែលសារនេះគឺធ្វេីអោយបាត់បង់កិតិយសនិងសេចក្តីថ្លៃថ្នូរ
លោកស្រី ឈឹម ស្រីពេជ្រ និងកូនៗរបស់លោកស្រីយ៉ាងខ្លាំង។
តាមរយ:លោកស្រី ឈឹម ស្រីពេជ្រ បានអោយបណ្តាញសារពត៌មាន ASEAN DAILY យេីងបានដឹងថា ÷ អាខោន FAKE (ក្លែងក្លាយ)ទាំង៣នោះរួមមានឈ្មោះ ÷ ទី១. បាត់ស្មេហ៍, ទី២. Nita Ly, ទី៣. Sreypich Cahoem, ដោយបុគ្គលដែលខិលខូចបានប្រេីប្រាស់អាខោន FAKE (ក្លែងក្លាយ) ទាំងនេះក្នងការបំផ្លាញកិតិយសនិងសេចក្តីថ្លៃថ្នូរបស់លោកស្រី ឈឹម ស្រីពេជ្រ រួមទាំង
កូនៗរបស់លោកស្រី ដែលពួកគាត់មិនបានខ្លួនអ្វីទាល់តែសោះ។
តាមបណ្តាញផ្សព្វផ្សាយ ASEAN DAILY លោកស្រី ឈឹម ស្រីពេជ្រ សូមស្នេីរសុំសំណូមពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ជាពិសេស ឯកឧត្តម សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឯកឧត្តមមេត្តារកយុត្តិធម៌ដល់់លោកស្រីនិងកូនៗ ដោយធ្វើការសុេីបអង្កេតនិងស្រាវជ្រាវ ដើម្បីស្វែងរកបុគ្គលដែលបង្កើតអាខោន FAKE (ក្លែងក្លាយ)ចំនួន៣ឈ្មោះ ទី១. បាត់ស្មេហ៍, ទី២. Nita Ly, ទី៣. Sreypich Cahoem ដោយយកបុគ្គលនោះមកផ្តន្ទាទោសតាមច្បាប់ជាធរមាន កុំអោយបុគ្គលនេះនិងបក្សពួកនៅតែបន្តបង្កេីតខោន FAKE (ក្លែងក្លាយ) ដែលបណ្តាលឲ្យរងនូវផលប៉ះពាល់ដល់អសន្តិសុខសង្គមជាតិយ៉ាងធ្ងន់ធ្ងរ ហើយប្រហែលជាពលរដ្ឋមិនដឹងថា តើអស់ប៉ុន្មាននាក់នោះទេ? ដែលចាញ់បោកក្រុមដែលបង្កេីតអាខោន FAKE (ក្លែងក្លាយ)ទាំងនេះ៕