រាជធានីភ្នំពេញ ÷ កីឡាករប្រដាល់ដ៏ល្បីល្បាញមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជាយេីងគឺលោក ម៉ានូ សិល្បៈ ដែលបាត់មុខលេីសង្វានប្រដាល់គុណខ្មែរ អស់មួយរយៈពេលកន្លងមកហេីយនោះ ខណៈពេលនេះរូបលោក និងក្រុមគ្រួសារមានទុក្ខធ្ងន់ធ្ងរ ដោយសុំស្នេីសុំបណ្តាញសារព័ត៌មានដេីម្បីសុំកិច្ចសម្ភាសន៍ ដង្ហេីយស្នេីសុំជំនួយសប្បុរសធម៌ពីបណ្តាថ្នាក់ដឹកនាំ និងសប្បុរសជននានា ព្រោះជេីងស្តាំរបស់លោកបានរងរបួសបាក់ធ្អឹងចំនួន២កង់ ពេលឡេីងប្រកួតក្នុងកម្មវិធីកីឡាប្រដាល់គុនខ្មែរ ដោយធ្វេីការប្រកួតជាមួយនឹងកីឡាបរទេស។
ថ្លែងក្នុងឱកាសនោះដែរ លោក ម៉ានូ សិល្បៈ ក៏សូមថ្លែងអំណរអរគុណចំពោះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ដែលបានជួយឧបត្ថម្ភជាថវិកា និងការព្យាបាលវះកាត់នៅមន្ទីរពេទ្យព្រះសង្ឃផងដែរ នាកំលុងពេល
លោករងរបួសពេលប្រកួតកម្មវិធីប្រដាល់គុនខ្មែរ។
លោក ម៉ានូ សិល្បៈ បានបន្តថ្លែងទៀតថា ÷ បច្ចុប្បន្ននេះលោកមិនទាន់អាចឡេីងរេញប្រដាល់បានទេ ដោយលោករងចាំរយ:ពេលមួយឆ្នាំទៀត ទេីបអាចប្រកួតបានវិញ ហើយកំលុងពេលនេះលោកសូមស្នេីសុំថ្នាក់ដឹកនាំ និងសប្បុរសជននានា មេត្តាជួយឧបត្ថម្ភដល់គាត់រូបលោកសំរាប់ទ្រទ្រង់ជីវភាព ក៏ដូចជាថ្លៃថ្មាំព្យាបាលរបួសផងដែរ។
លោក ម៉ានូ សិល្បៈ និងក្រុមគ្រួសារសូមស្នើសុំសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ,ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , ឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ សូមសម្តេច ឯកឧត្តម មេត្តាជួយសម្រួលជាថវិកាក្តី ជាគ្រឿង ឧបភោគបរិភោគក្តី គឺជួយសម្រួលដល់ជីវភាពរូបលោកនិងក្រុមគ្រួសារក្នុងគ្រាដ៏លំបាកនេះផង ដេីម្បីលោកមានឪកាសវិលចូលរួមប្រកួតកីឡាគុនខ្មែរវិញក្រោយពីលោកបានជាស្បះស្បេីយពីជំងឺវិញ៕