លោក ​សុខ ពេញ​វុ​ធ ណែនាំ​ឱ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​​ហាង​កាហ្វេ​បង្កប់​ល្បែងស៊ីសងភ្លាមៗក្នុង​ខណ្ឌ​ដូ​ញ​ពេញ ក្រោយ​ប្រជាពលរដ្ឋ​សំណូមពរ

ម៉ាស្ទ័រវេប


រាជធានីភ្នំពេញ ​៖ ​លោក ​សុខ ពេញ​វុ​ធ ណែនាំ​ឱ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ហាង​កាហ្វេ​បង្កប់​ល្បែងស៊ីសង​មួយ​កន្លែង ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូ​ញ​ពេញ ភ្លាម​ៗ​ក្រោយ​ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​ដោះស្រាយ​ ។


ការ​ថ្លែង​បែប​នេះ​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​អប់រំ ខាងជើង​វិមាន​ឯករាជ​ ​ខណ្ឌដូនពេញ នា​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ ក្រោម​អធិបតី​លោក ​ម៉ម សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ​សុខ ពេញ​វុ​ធ អភិបាលរង ​រាជធានី​ភ្នំពេញ​ និង​ជា​តំណាងលោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។


ក្នុង​ឱកាស​នោះ​លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​អធិការ​ង និង​អភិបាល​ខណ្ឌ ធ្វើការ​ពិនិត្យ​ និង​ចាត់ចែង កិច្ចការ​បង្ក្រាប​រួម​ទាំង​វិធានការ​ច្បាប់ ទៅ​លើ​ទីតាំង​ហាង​កាហ្វេ​មួយ​កន្លែង ដែលបង្កប់​ល្បែងស៊ីសង​អន​ឡាញ ក្រោយ​ប្រជាពលរដ្ឋ​សំណូមពរ​ផ្ទាល់មាត់ ឱ្យ​ជួយ​ដោះស្រាយ ។


ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ នៅ​ខណ្ឌដូនពេញ មាន​ប្រជា​ពល​ដ្ឋ​ ៣​រូប បាន​លើក​ឡើង​ នូវ​បញ្ហា​ផ្ទាល់មាត់ ដើម្បី​ជួយ​ដោះស្រាយ ក្នុង​ចំណោម​ ៣​រូប​នេះ មាន​បញ្ហា​ចំនួន​៧ ។ ក្នុង​នោះ​បញ្ហា​មួយ​ចំនួន ត្រូវ​បាន​លោក ​សុខ ពេញ​វុ​ធ ដោះស្រាយ​ជូន​ភ្លាម​ៗ និង​មួយ​ចំនួន​ លោក​អះអាង​ថា វា​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ច្បាប់ ជា​ពិសេស​ជា​កិច្ចការ​របស់​ថ្នាក់​ជាតិ ដែល​មិន​អាច​ដោះស្រាយ​បាន​ត្រឹម​ថ្នាក់​មូលដ្ឋាន តួរ​យ៉ាង​សំណូមពរ​ជួយ​ដោះស្រាយ លើ​ការ​កែប្រែ​ឯកសារ​មួយ​ចំនួន របស់អត្រា​នុ​កូលដ្ឋាន ជុំវិញ​ការ​ខុស​អក្ខរាវិរុទ្ធ និង​ការ​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដីធ្លី រួម​ទាំង​ការ​បង់ពន្ធ​ប្រថាប់ត្រា​ជាដើម ។


ដោយឡែក ជុំវិញ​បញ្ហា​ដែល​អាច​ដោះស្រាយ​បាន​ភ្លាម​ៗ ដូច​ករណីពលរដ្ឋ​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​លើ​សុវត្ថិភាព​របស់​ខ្លួន ដោយសារ​តែ​មាន​ហាង​កាហ្វេ​បង្កប់​ល្បែងស៊ីសង​អន​ឡាញ ដែល​ប្រមូលផ្តុំ​ដោយ​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​ជន​មិន​មាន​ទីលំនៅ​ច្បាស់លាស់​នោះ​ លោក សុខ ពេញ​វុ​ធ បាន​ដាក់​បទបញ្ជា ទៅ​កាន់លោក​អធិការ​ង លោក​អភិបាល​ខណ្ឌ​ថា “​ត្រូវ​ធ្វើការ​ពិនិត្យ​ និង​ចាត់ចែង កិច្ចការ​បង្ក្រាប​រួម​ទាំង​វិធានការ​ច្បាប់​ទៅ​លើ​ទីតាំង​នេះ ព្រោះ​នេះ​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ណាស់ លើ​បញ្ហា​នេះ​” ។


លោក​អភិបាលរង មាន​ប្រសាសន៍​បន្ថែម​ថា “​ល្បែងស៊ីសង​អន​ឡាញ​គ្រប់​ប្រភេទ ត្រូវ​បាន​លុប​បំបាត់​ទាំងស្រុង នៅ​មូលដ្ឋាន​រាជធានី​ភ្នំពេញ ចឹ​ង​ពាក់ព័ន្ធ​បញ្ហា​នេះ សូម​ឱ្យ​ពិនិត្យ​ឡើង​វិញ​” ។


នៅ​ក្នុង​វេទិកា​នេះ​ដែរ លោក ​សុខ ពេញ​វុ​ធ ក៏​បាន​លើក​ឡើង​ដែរ​ថា÷ “​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ នៅ​ខណ្ឌដូនពេញ នា​ថ្ងៃនេះ បាន​បង្កប់​អត្ថន័យ​ចំនួន​២ ទី​១ គឺ​ការ​ដោះស្រាយ និង​ទី​២ ការពិគ្រោះ​យោបល់ ។ យើង​ទាំងអស់​គ្នា បាន​រក​ឃើញ នូវ​បញ្ហា​សំខាន់​ៗ​ជា​អ​ទិ​ភាព សម្រាប់​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​ពិចារណា​កែ​លម្អ ដើម្បី​លើកកម្ពស់​ជីវរ​ភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ក្នុង​មូលដ្ឋាន​នីមួយ​ៗ ក្នុង​ក្រប​ខណ្ឌ​សង្កាត់​ទាំង​១១ នៃ​ខណ្ឌ​ដូច​ពេញ​ញ​” ។


ក្នុង​ឱកាស​នោះ​លោក ​ម៉ម សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​លើកទឹកចិត្ត ដល់​សមាជិក សមាជិកា​ នៃ​អង្គ​វេទិកា​ទាំងអស់ អញ្ជើញ​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​ ដែល​ខ្លួន​កំពុង​ជួប​ប្រទះ ដោយ​កុំ​ខ្លាច​ខុស ឬ​ក៏​ត្រូវ ដើម្បី​អាច​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ អាច​ពិនិត្យ​និង​ដោះស្រាយ​ជូន​តាម ​ដែល​អាច​ធ្វើ​ទៅ​បាន ។ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​យក​ទៅ​ធ្វើការ​បូក​សរុប ហើយ​និង​ចាត់ការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នីមួយ​ៗ ដោយ​យើង​អាច​ដោះស្រាយ អ្វី​ដែល​យើង​មាន​លទ្ធភាព​ត្រូវធ្វើ​ភ្លាម គឺ​ធ្វើ​ភ្លាម​” ។


លោក ម៉ម សា​រិ​ន បាន​លើក​ឡើង​បន្ថែម​ថា÷ វេទិកា​នេះ គឺជា​ការ​ផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ រដ្ឋបាល​សង្កាត់ ជាមួយនឹង​ប្រជាពលរដ្ឋ ជាមួយ​តំណាង​សង្គម​ស៊ី​វិល វិស័យ​ឯកជន ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ក៏​ដូច​ជា​ផ្តល់​កិច្ច​ប្រឹក្សា​អំពី​បញ្ហា​អ​ទិ​ភាព សម្រាប់​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ប្រកបដោយ​ចីរភាព តម្លាភាព ប្រសិទ្ធិ​ភាព និង​បរិ​យា​បន្ន ​៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top