រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំជំនាញស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌបើកកិច្ចប្រតិបត្ដិការស្រាវជ្រាវបង្ក្រាបករណីឆបោកគំរាមកំហែង ដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ល្បិចបោកតាមអនឡាញក្នុងរូបភាពគំរាមទារប្រាក់) កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៦ និង៥៩នាទី ស្ថិតនៅចំណុចភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ប្រភពឱ្យដឹងទៀតថា ៖ ជនរងគ្រោះឈ្មោះ ជា សុខចាន់ ភេទប្រុស ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (ជាមេធាវីតំណាង) ។
ចំណែកឯជនសង្ស័យមានចំនួន០៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖
ទី១- ឈ្មោះ ហ៊ុន សុភ័ក្ត្រត្រា ហៅឃ្នូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ក្រុងភ្នំពេញ ។
ទី២- ឈ្មោះ ស៊ឹម សុខហេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើត ភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
ទី៣- ឈ្មោះ កាន់ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិលេខ១ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម។
និងទី៤- ឈ្មោះ សំ វាស្នា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើត ភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
ប្រភពបន្តថា ៖ ជនសង្ស័យទាំង០៤នាក់ខាងលើ មានសារធាតុញៀននៅក្នុងទឹកនោមវិជ្ជមាន (+) ។ ជនសង្ស័យទាំង០៤នាក់ខាងលើ មិនមានមុខរបរពិតប្រាកដទេដោយស្នាក់នៅផ្ទះជួលភូមិលេខ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ មានជនសង្ស័យជាម្ចាស់គណនីតេឡេក្រាមឈ្មោះ KaKa មានទូរសព្ទលេខ ០១៧ ២៤៧ ៧៣៥ និងមួយខ្សែទៀតមានលេខ ០៩៦ ៤០៥ ៩៦ ១១ ផ្ញើសារមកកាន់កូនក្តីរបស់មេធាវីឈ្មោះ ជា សុខចាន់ ដែលមានខ្លឹមសារថា ៖ ហាយបង! ខ្ញុំក្រមុំបងត្រូវការអត់បង ហើយបងចង់មើលប្រដាប់អូនបាន តែមុនខលបងផ្ញើលុយឱ្យអូនចាយខ្លះមកណា ថែមទាំងបានផ្ញើរូបអាសអាភាសគ្មានសីលធម៌ និងបានផ្ញើ QR Code របស់ធនាគារវីងមានដែលឈ្មោះ Heng Heng និងឈ្មោះ Lita Nou ថែមទៀតផង។
ក្រោយមកជនសង្ស័យបានយកគណនីតេឡេក្រាម ឈ្មោះ Srey Sor ផ្ញើសារគំរាមទារប្រាក់ពីកូនក្តីរបស់មេធាវីថា ៖
«មកពីពូទេ !ដែលចង់ឲ្យ ចាំមេីលក្នុងអនឡាញទៅហើយខ្ញុំស្គាល់ទាំងហ្វេសប៊ុកប្រពន្ធលោកពូទៀតខ្ញុំផ្ញើអោយគាត់មើលម៉ង បើបងមិនចង់ខ្ញុំបង្ហោះទេបងផ្ញើរលុយអោយខ្ញុំមកគ្រប់យ៉ាងចប់ខ្ញុំលុបវាចោលទាំងអស់» ហើយថែមទាំងបានផ្ញើរូបថតគណនីហ្វេសប៊ុករបស់ប្រពន្ធកូនក្តីរបស់មេធាវី ឈ្មោះគណនី Ou Thidapoeuv ផងដែរ។
បើតាមចម្លើយសារភាពរបស់ឈ្មោះ ហ៊ុន សុភ័ក្ត្រត្រា បានឱ្យដឹងថា ៖ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៦និង៥៩នាទី ឈ្មោះ ហ៊ុន សុភ័ក្ត្រត្រា ហៅឃ្លូ ភេទប្រុស អាយុ២៧ឆ្នាំ បានប្រើប្រាស់គណនីឈ្មោះ kaka ដែលប្រើលេខទូរសព្ទលេខ ០១៧ ២៤៧ ៧៣៥ និងមួយខ្សែទៀតលេខ ០៩៦ ៤០៥ ៩៦១១ បានផ្ញើសារតាមតេឡេក្រាមទៅកូនក្តីរបស់លោកមេធាវីឈ្មោះ ជា សុខចាន់ អត្តលេខ៦៦០ មានខ្លឹមសារថា៖ ហាយបងខ្ញុំក្រមុំបងត្រូវការអត់បង ហើយបងចង់មើលប្រដាប់អូនបាន តែមុនខលបងផ្ញើលុយឲ្យអូនចាយខ្លះមកណា ខ្ញុំត្រូវការទូរសព្ទ០១គ្រឿង ហើយផ្ញើរជារូបភាពទូរសព្ទម៉ាក OPPO ស៊េរី A18 តម្លៃ129$ និងបានផ្ញើ QR Code របស់ធនាគារវីង មានឈ្មោះ Heng Heng និង Lita Nou ថែមទៀតផង នៅពេលដែលឈ្មោះ ហ៊ុន សុភ័ក្ត្រត្រា ព្យាយាមផ្ញើសាររំខានគាត់ទៀត កូនក្តីរបស់មេធាវីឈ្មោះ ជា សុខចាន់ ក៏បានប្លុក (block) ឈ្មោះ KaKa នោះទៅ។
លុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឈ្មោះ ហ៊ុន សុភ័ក្ត្រត្រា បានយកគណនីតេឡេក្រាម ឈ្មោះ Srey Sor ប្រើប្រាស់លេខទូរសព្ទ ០៩៦ ៦៥៥ ៩៥ ៥៣ បានផ្ញើសារគំរាមទាប្រាក់ពីកូនក្តីរបស់មេធាវីឈ្មោះ ជា សុខចាន់ តាមតេឡេក្រាម ថា ៖ «បងមិុចបានបង ប្លុកខ្ញុំចឹង? បងអោយខ្ញុំទៅយកលុយពីបង ដល់ខ្ញុំសួរបងមិនតបប្លុកខ្ញុំទៀត បងធ្វើចឹងមើលងាយខ្ញុំពេកហើយ បងលេងជាមួយខ្ញុំអស់ហើយបងចាំចូលគ្រុបបង បង្ហោះអោយគេដឹងម៉ង,