តេីតាប៊ិនអាងខ្សែធំប៉ុណ្ណាទេីបអាចបេីកល្បែងសុីសងអនឡាញខុសច្បាប់យ៉ាងរលូនបាន? ខណ:ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ ព្រួយបារម្មណ៍ពីអសន្តិសុខក្នុងមូលដ្ឋាន

ម៉ាស្ទ័រវេប

 

ចេញផ្សាយថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤

រាជធានីភ្នំពេញ ÷ តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ប្រាប់បណ្តាញអង្គភាពពត៌មាន CRT News ឲបានដឹងថា ÷ ទីតាំងបេីកល្បែងសុីសងខុសច្បាប់ប្រភេទអនឡាញដូចជា : មាន់ជល់អនឡាញ, ប៊ៀការ៉ាត់, ឡូត, ភ្នាល់បាល...ជាដេីម។ល។ គឺកំពុងបេីកលេងយ៉ាងរលូន ខណ:អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ លោករក្សាបាននូវភាពស្ងប់ស្ងាត់ ដែលបងប្អូនប្រជាពលរដ្ឋបានដាក់ការសង្ស័យថា÷ ប្រហែលបានលាភសក្ការ:ហេីយមេីលទៅទេីបបានជាបណ្តោយអោយផ្ទះតាប៊ិនបេីកលេងល្បែងខុសច្បាប់លេងយ៉ាងរលូនដូច្មេះបាន?

សូមបព្ជាក់ថា ÷ ទីតាំងផ្ទះតាប៊ិនដែលលួចលាក់បើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញនេះ គឺស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ CRT News ឲដឹងបន្តទៀតថា ÷ ភាគតិចណាស់ដែលបានឈ្នះប្រាក់យកទៅផ្ទះវិញ គឺផ្ទះតាប៊ិននេះកេីបលុយពីអ្នកញៀនល្បែងរាប់លានរៀលក្នុងមួយថ្ងៃៗ រីឯអ្នកចាញ់ទៅលក់ឬបព្ចាំរបស់មកបន្តដេីមទៀត ដូចសុភាសិតថាសេះដាច់យកសេះតាម ។ តាមប្រភពពីបងស្រីម្នាក់ ដែលអង្គភាពពត៌មាន CRT News យេីងសុំមិនបព្ចេាញឈ្មោះបានប្រាប់ឲដឹងថា ប្តីគាត់ក្រោយពីលេងភ្នាល់ល្បែងផ្ទះតាប៊ីនចាញ់ គឺមកដល់ផ្ទះវិញតែងតែម៉ួម៉ៅក្តៅក្រហាយ លក់ឬបព្ចាំអស់ទ្រព្យសម្បត្តិអស់ ថែមទាំងវាយទាត់ធាក់ប្រពន្ធអោយខ្ចីប៉ុលលុយអង្គការ ឬអ្នកចងការប្រាក់យកមកអោយប្តីខ្លួន ដេីម្បីបានលុយលេងល្បែងផ្ទះតាប៊ិនស្រង់ដេីមបន្តទៀត។

CRT News បានធ្វេីការទាក់ទងសម្ភាសន៍ លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២ លោកឆ្លេីយប្រាប់វិញថាលោកមិនបានដឹងទេ ព្រោះពេលគេលេងល្បែងគេមិនបានប្រាប់លោកឲដឹងឡេីយ ការឆ្លេីយសម្ភាសន៍ជាអ្នកកាសែត ហាក់ដូចជាធ្វេីពេីហាក់មិនស្គាល់តាប៊ិន ដែលជាផ្ទះបេីកលេងល្បែងសុីសងអនឡាញខុសច្បាប់។

CRT News បន្តកិច្ចសម្ភាសន៍ជាមួយលោក សេង គន្ធ អភិបាលខណ្ទមានជ័យ
ដោយលោកបានថ្លែងថា លោកនិងឲចៅស្ទឹងមានជ័យទី២ និងសមត្ថកិច្ចចុះទៅធ្វេីរដ្ឋបាលផ្ទះតាប៊ិន ដែលបេីកល្បែងសុីសងខុសច្បាប់នេះ លោកអភិបាលខណ្ទបន្តទៀតថា ទីតាំងណាដែលទទួលរាយការណ៍ពីអ្នកកាសែត ក៏ដូចជាប្រជាពលរដ្ឋត្រូវចុះទៅពិនិត្យភ្លាមៗដោយមិនត្រូវនិយាយយកលេសឡេីយ។

បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យទី២ តាមរយ:បណ្តាញផ្សព្វផ្សាយ CRT News បងប្អូនក៏សូមសំណូពរដល់ លោក សេង គន្ធ អភិបាលខណ្ទមានជ័យ សូមលោកជួយចុះពិនិត្យរដ្ឋបាលទីតាំងផ្ទះតាប៊ិននេះផងទាន! ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះ ជាពិសេសប្រតិបត្តិតាម គោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព គ្មានអំពើឆក់ប្លន់, ចោរកម្មផ្សេងៗ ,ហឹង្សា, គ្រឿងញៀន...។ល។ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តន៍។

អង្គភាពសារពត៌មាន CRT New យេីងផ្សព្វផ្សាយគ្មានចេតនាញុះញង់ដាក់សម្ភាធដល់បុគ្គលណាឬអង្គភាពណាឡេីយ គឺក្នុងន័យគិតពីសុខទុក្ខសុវត្ថភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ជាពិសេសរិះគន់ក្នុងន័យស្ថាបនាក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអណត្តិទី៧នេះ។

CRT News រងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសផ្ទះតាប៊ិនដែលបេីកលេងល្បែងភ្នាល់ខុសច្បាប់អនឡាញ នូវរៀងរាល់ម៉ោងតាមច្បាប់ស្តីពីរបបសារពត៌មាន៕








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top