ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំគណ:ប្រតិភូក្រសួងពត៌មាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលត្រូវបានទទួលអនិច្ចកធម្មក្នុងជន្មាយុ៦៥ឆ្នាំ

ម៉ាស្ទ័រវេប


រាជធានីភ្នំពេញ ÷ នាព្រឹកថ្ងៃសុក្រ ០៩កេីត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប្រសិទ្ធ  រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងពត៌មាន អព្ជើាញចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាសព ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណ:កម្មាធិការជាតិសម្របសម្រួលកិច្ចការបព្ជាូនកងកម្លាំងចូលរួមបេសកម្មអង្គការសហប្រជាជាតិ និងជាអនុប្រធានទី២ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងជាអគ្គនាយកជាតិមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាត និងកាកសំណល់សង្គ្រាម ដែលត្រូវបានទទួលអនិច្ចកម្ម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធិ។


នៅក្នុងឪកាសប្រកបដោយសេចក្តីទុក្ខសោកដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន សូមចូលរួមរម្លែកនូវមរណ:ទុក្ខដ៏ក្រៀមក្រំដោយក្តីស្រណោះនិងអាឡោះអាល័យយ៉ាងក្រៃលែងជាមួយលោកជំទាវ កែវ ស្រីពេជ្រ និងបុត្រាបុត្រី ចៅៗ ព្រមទាំងបងប្អូនកូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។


ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ

និងគណៈប្រតិភូនៃក្រសួងពត៌មាន សូម ឪទ្ទិស បួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លានឃ្លាតឡេីយ៕










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top