បន្ទាយមានជ័យ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ថ្មីៗនេះសមត្ថកិច្ចអាជ្ញាធរថៃបានរុករកប្រទះឃើញម៉ូតូយ៉ាងហោចណាស់ ២៣គ្រឿង ដែលលាក់ទុកក្នុងចំការដូងប្រេង១កន្លែងដើម្បីនាំចូលដោយខុសច្បាប់មកក្នុងប្រទេសកម្ពុជា។ បើសេចក្តីរាយការណ៍ខ្សឹបថា មន្ត្រីនគរបាលព្រំដែនគោកប្រចាំការច្រកតំបន់និងមន្ត្រីយោធាជាអ្នកឃុបឃិតឲ្យពួកឈ្មួញខ្មែរថៃ នាំមកចូលម៉ូតូគេចពន្ធទាំងនោះ។ បើគ្មានការបិទភ្នែកពីមន្ត្រីនគរបាលនិងយោធាច្រកតំបន់ ៨៩១ និង៨១៥ទេនោះ គឺគ្មានម៉ូតូគេច ពន្ធត្រូវឆ្លងដែនតាមច្រករបៀងតំបន់ ក្នុងស្រុកម៉ាឡៃនោះឡើយ។ សកម្មភាពបែបនេះត្រូវគេរាយការណ៍ថា បានកើតមាន ឡើងជាញឹកញាប់ នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យសេចក្ដីរាយការណ៍ពីកម្លាំងជួរមុខប្រាប់ថា ក្រុមឈ្មួញលួចយកម៉ូតូស៊េរីថ្មីៗទំនើបចំនួន ២៣គ្រឿង មកលាក់ទុកនៅឯព្រំដែនថៃ ជាប់ព្រំប្រទល់នៃស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដើម្បីឆ្លងដែនមកកម្ពុជា ។ ប្រភពបានបញ្ជាក់ថា ព្រោះក្នុងតំបន់ស្រុកម៉ាឡៃ សម្បូរដោយច្រក របៀងជាច្រើនកន្លែង តែម៉ូតូទាំងនោះ ត្រូវកម្លាំងយោធាព្រំដែនថៃប្រទះឃើញ ស្ថិតនៅក្នុងចំការដូងប្រេងក្បែរព្រំដែនកម្ពុជា ក្នុងស្រុកម៉ាឡៃ ។ ម៉ូតូទាំងនោះត្រូវគេប្រាប់ថា ដើម្បីនាំចូលក្នុងប្រទេសកម្ពុជាតាមរយៈការឃុបឃិតជាមួយមន្ត្រីមានសមត្ថកិច្ច នៅច្រកព្រំដែនក្នុងស្រុកម៉ាល័យខេត្តបន្ទាយមានជ័យនោះឯង។ ប្រភពបានបន្ថែមថា មានមន្ត្រីយោធាជាអ្នកដែលឃុបឃិតឲ្យមានការនាំចូលម៉ូតូគេចពន្ធទាំងនោះអនុវត្តតាមបទបញ្ជារបស់លោក ពោធិសាត់ អភិបាល ខេត្តស្រះកែវលោក ផាន់ ចក្រពង្ស អភិបាលស្រុកអារញ្ញប្រាថេត បានបញ្ជាទៅកម្លាំងវរៈព្រំដែន និងកម្លាំងកង រយលេខ ១២០៦ ឱ្យល្បាតជាប់ជាប្រចាំតាមព្រំដែនថៃកម្ពុជាដើម្បីទប់ស្កាត់បទល្មើសនានានៅតាមខ្សែបន្ទាត់ព្រំដែន។ ភាគីថៃបានដឹងយ៉ាងច្បាស់អំពីចំណុចទីតាំងភូមិសាស្ត្រខាងលើ ដែលឈ្មួញមានការឃុបឃិតជាមួយសមត្ថកិច្ចកម្ពុជា ក្នុងការអនុញ្ញាតឲ្យឈ្មួញនាំចូលម៉ូតូគេចពន្ធទាំងនោះ។ ប្រភពបានបន្ថែមថាមន្ត្រីយោធាពីររូបជាអ្នកមានអំណាច នៅតំបន់នោះបិទភ្នែកឲ្យមានបទល្មើសឆ្លងដែនគេចពន្ធទាំងនេះកងកម្លាំងយោធាភាគីថៃស្ថិតនៅ កងរយលេខ ១២០៦ ដើរល្បាតតាមខ្សែរបន្ទាត់ព្រំដែន លុះនៅវេលាម៉ោង ៨ យប់ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ កម្លាំងយោធាថៃ បាន ប្រទះឃើញម៉ូតូចំនួន ៩ គ្រឿង ដែលជនមិនស្គាល់មុខលួចយកមកលាក់ទុកនៅក្នុងចម្ការដូងប្រេងដោយគ្របតង់ពណ៌ខៀវ ស្ថិតនៅក្នុងចំណុច ភូមិថាប់ព្រិច ឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ក្នុងស្រុកម៉ាឡៃ ទើបកម្លាំងព្យាយាមបន្តរុករកក្បែរបរិវេណនោះក៏បានប្រទះឃើញម៉ូតូចំនួន១៤គ្រឿង បន្ថែមទៀត ដែលក្រុមជនមិនស្គាល់មុខលួចមកលាក់និងយកធាងដូងប្រេងគ្របជិតសរុបចំនួន ២៣ គ្រឿក្នុងនោះគឺមានម៉ូតូម៉ាក scoopy ចំនួន១៦ គ្រឿង,ម៉ូតូហ្វីរ៉ាណូចំនួន ៣ គ្រឿង,ម៉ូតូ tcx ចំនួន ២ គ្រឿង,ម៉ូតូ yamaha ចំនួន ១ គ្រឿងនិងម៉ូតូ apb ចំនួន១ គ្រឿង ដោយម៉ូតូទាំង ២៣ គ្រឿងនេះមានភ្ជាប់ជាមួយកូនសោបញ្ឆេះទាំងអស់៕
ច្រករបៀងព្រំដែនតំបន់ស្រុកម៉ាឡៃជាប់ប្រទេសថៃជាផ្លូវនាំម៉ូតូគេចពន្ធ ក្រោមក្រសែរភ្នែកសមត្ថកិច្ចនគរបាលព្រំដែនគោក
9/02/2024
Share to other apps